បច្ចុប្បន្ន ទម្រង់រូបភាពគ្រប់គ្រងព្រៃរួមគ្នានៅព្រៃលិចទឹកប្រៃប្របមាត់សមុទ្រ តែងបានមាមីងខ្មែរនៅភូមិអ៊ូវ-ថB ឃុំវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង អនុវត្តប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីនោះ ព្រៃបង្ការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលយចេញទៅសមុទ្រ បង្កទៅជារបាំង ដ៏រឹងមាំការពារផ្ទះសម្បែង ជីវភាព ផលិតកម្មរបស់មាមីងប្របមាត់សមុទ្រ។
ព្រៃនៅមាត់សមុទ្រភូមិអ៊ូវ ថB តែងបានមាមីងគ្រប់គ្រងការពារ
ម៉្លោះហើយមួយថ្ងៃកាន់តែលូតលាស់ល្អ។
តាមប្រជាជននៅភូមិភាគប្រមាណ២០ឆ្នាំមុន តំបន់មាត់សមុទ្រនៅភូមិអ៊ូវ-ថB ឃុំវិញហាយ ជាតំបន់មានព្រៃស្តើង កន្លែងមួយចំនួនរលកបោកខ្ទប់ច្រាំងបណ្តាលឲ្យផ្ទៃដីយ៉ាងច្រើនបាក់ធ្លាក់ចុះទៅសមុទ្រ គំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ឆ្នាំ២០០៩ អាស្រ័យបានការជំនួយរបស់អង្គការសហការអភិវឌ្ឍន៍អាល្លឺម៉ង់ ការងារការពារព្រៃត្រូវបានបង្កើនប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ទម្រង់រូបភាពគ្រប់គ្រងព្រៃលិចទឹកប្រៃប្របមាត់សមុទ្រ ក៏បានមាមីងខ្មែរនៅភូមិអ៊ូវ-ថB បង្កើតឡើងលើផ្ទៃដី១១៥ហិកតា ដោយ មានសមាជិក២៤០នាក់ សុទ្ធតែជាជនជាតិខ្មែរ។ ពូថាច់សាន្ត ប្រធានក្រុម “គ្រប់គ្រងព្រៃលិចទឹកប្រៃរួមគ្នាប្រប់មាត់សមុទ្រ” នៅភូមិអ៊ូវ-ថBឲ្យដឹង៖ “កាលពីមុន ជីវភាពមាមីងនៅជួបការលំបាក កម្លាំងរុក្ខបាលមានចំនួនតិច រដ្ឋអំណាចភូមិភាគមិនសូវយកចិត្តទុកដាក់ ម៉្លោះហើយមាមីងចូលព្រៃកាប់ឈើលក់។ ពេលទម្រង់រូបភាពនេះបង្កើតឡើងសមាជិកក្រុមតែងយល់ដឹងហើយព្រួតដៃគ្នាការពារព្រៃតែម្តង។ ពិសេស សមាជិកក្រុមតែងបានផ្តល់ប័ណ្ណចេញចូលព្រៃដើម្បី កាប់ឧស និងចាប់ផលសមុទ្រនៅក្រោមគល់ឈើ ដូចជាៈ បង្កង ក្តាម ត្រី។ល។ ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ”។
បច្ចុប្បន្ន ទម្រង់រូបភាពគ្រប់គ្រងព្រៃលិចទឹកប្រៃរួមគ្នាប្របមាត់សមុទ្រ នៅភូមិអ៊ូវ-ថB បានចែកជា៤មណ្ឌលដើម្បីគ្រប់គ្រងរួមមាន៖ មណ្ឌលបង្ការមណ្ឌលដាំព្រៃខាងក្នុងឡើងវិញ មណ្ឌលដាំព្រៃខាងក្រៅឡើងវិញ និងមណ្ឌលប្រើប្រាស់ព្រៃដោយចីរភាព។ មណ្ឌលនីមួយៗមានតួនាទីដោយឡែកពីគ្នា ផ្តើមពីនោះ ការពារបានល្អនូវបរិស្ថាន សម្រាប់មច្ឆាជាតិមានកន្លែងជ្រកកើតកូន ពូនចៅ។ រក្សភាពសម្បូរបែបនៃពហុជីវស្ថាន ទប់ស្កាត់រលកនិងជាកន្លែងជម្រករបស់មច្ឆាសមុទ្រ។ អាស្រ័យហេតុនោះ ព្រៃលិចទឹកប្រៃនៅអ៊ូវថBកាន់តែក្រាសឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមនឹងនោះ បង្កើតបានជាភាពសម្បូរបែបនៃប្រភពផលនៅមាត់សមុទ្រ សម្រាប់មាមីងទាញយកផលខួបឆ្នាំ។ ក្រៅពីនោះ ក្រុមអ្នកគ្រប់គ្រងព្រៃនៅទាំងអនុវត្តការចិញ្ចឹមខ្យងពិសោធន៍ទៀតផង។
ប៉ុន្មានឆ្នាំកន្លង ក្រុមគ្រប់គ្រងព្រៃរួមគ្នានៅទាំងសហការជាមួយនឹងផ្នែកកសិកម្ម រដ្ឋអំណាចភូមិភាគបង្កើនការដាំព្រៃថ្មីបន្ថែម បើកទូលាយផ្ទៃព្រៃលិចទឹកប្រៃឡើងដល់៣៧០ហិកតា។ សព្វថ្ងៃ ព្រៃលិចទឹកប្រៃប្របមាត់សមុទ្រកាន់តែដុះលយចេញទៅសមុទ្រ ម៉្លោះហើយមាមីងតែងនឹងនរចិត្ត លែងភ័យខ្លាចរលកខ្យល់ធំបក់បោកជះ ឥទ្ធិពលដល់ជីវភាពនិងផលិតកម្ម។ ប្រការនេះសឲ្យឃើញថា ទម្រង់រូបភាពនេះជួយឲ្យប្រជាជននៅប្របមាត់សមុទ្រ ឃុំវិញហាយកាន់តែយល់ពីតម្លៃនៃការងារការពារព្រៃការពារបរិស្ថាន ៕
យ្វីអាញ់-សុផល