15/08/2017 - 19:28

បើកឲ្យប្រើប្រាស់ស្ថានីយផ្គត់ផ្គង់ទឹក ដោយបច្ចេកវិជ្ជាខ្ពស់មុនដំបូងបង្អស់ ជូនតំបន់រាំងរឹះ ទឹកប្រៃ

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត អង្គ​ភាព​ធ្វើ​ហិ​​រញ្ញប្ប​ទាន កាត់​ខ្សែ​បូ សម្ពោធ​ស្ថា​នីយ
​ផ្គត់​ផ្គង់​ទឹក​តុងកាង។

 

មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​មូល​និ​ធិ​ជំ​នួ​យបង្ការ​គ្រោះ​ធម្ម​​ជាតិ​​ភូមិ​​ភាគ​​កណ្តាល រៀប​ចំ​សម្ពោធ​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​តុង​កាង ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង។ សំ​ណង់​ប្រើ​ទុន​វិនិ​យោគ​ជាង​៥,៨​ពាន់លាន​ដុង; ក្នុងនោះ មាន​ប្រាក់​មូល​និ​ធិ​ជំ​នួយ​បង្ការ​គ្រោះធម្ម​ជាតិ​ដែល​ភូមិ​ភាគ​កណ្តាល ចលនា​ធ្វើ​ហិ​រញ្ញប្ប​ទាន​ចំ​នួន​៣​ពាន់​លាន​ដុង ចំ​ណែក​ថវិ​កា​ក្រៅ​ពី​នោះ  អា​ស្រ័យ​ខេត្ត​សុក​ត្រាំង​ធ្វើ​បដិ​ភាគនិង​ការ​រួម​វិភាគ​ទាន​របស់​ប្រ​ជា​ជន​ដែល​ទទួល​ប្រ​យោជន៍​ពី​សំ​ណង់​នេះ។ ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តុង​កាង មាន​ពលា​នុ​ភាព សរុប​២៤០​ម៣​/ថ្ងៃ​ យប់។ ស​រុប​ប្រ​វែង​បំ​ពង់​ផ្គត់​ផ្គង់​ទឹក​ជិត​៧.៤០០​ម៉ែត្រ បម្រើ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូនប្រ​ជា​ជន​ជាង​៤១០​គ្រួ​សារ​ចំ​ណុះ​ភូមិ​តុង​កាង​ ឃុំលីវទូ ស្រុក​ត្រឹង​ដេ។ នេះ​ជា​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹកដំ​បូង​បង្អស់​របស់​ខេត្ត​សុក​ត្រាំង ដែល​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ចម្រោះ​ទឹក​ប្រៃ​ដោយ​បច្ចេកវិជ្ជា RO សម្រាប់ផលិត​ទឹក​ស្អាត​សម្រេច​បទដ្ឋាន​០២/BYT​បម្រើការប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​។ សង្វាក់​នៃ​ដំ​ណើរ​ការ​នាំ​យក​ប្រ​ភព​ទឹក ត្រូវ​បាន​ទាញ​យក​អំ​ពី​អណ្តូង​ខួង យក​ទឹក​ក្រោម​ដី​ជម្រៅ​៥០៥​ម៉ែត្រ​ (នេះ​ជា​ប្រ​ភព​ទឹក​ភ្លាវ​) ឲ្យ​ចូល​តាម​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​ប្រៃ​ដោយ​បច្ចេកវិជ្ជា RO បន្ទាប់​ពី​នោះ ចេញ​តាម​រយៈ​ប្រ​ព័ន្ធ​បំ​ពង់ចែក​ចាយ​ផ្គត់​ផ្គង់​ទឹក​ជូន​គ្រួ​សារ​ប្រ​ជា​ជន។ សព្វ​ថ្ងៃមាន​ប្រ​ជា​ជន​១៧៣​គ្រួ​​សារ​ដំ​បូង​បង្អស់បាន​ត​ភ្ជាប់​បំ​ពង់​ប្រើ​ប្រាស់​ទឹក​ស្អាត​៕

លី​ធាន​ – ​សេ​រី 

ចែករំលែកអត្ថបទ