រយៈពេលកន្លង ចលនាកីឡាអប់រំកាយនៅឃុំឡឹមតឹង ទីក្រុងកឹងធើ កាន់តែមានភាពពុះពោរ ទាក់ទាញកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជនចូលរួមយ៉ាងច្រើនកុះករ រួមចំណែកលើកកម្ពស់សុខភាពសហគមន៍។

ការប្រកួតកីឡាបាល់ទះបុរស អបអរសាទរមហាសន្និបាតបក្ខភាគឃុំឡឹមតឹង
លើកទី ១ អាណត្តិកាល ២០២៥-២០៣០។
ជាកម្លាំងជំរុញដើម្បីចលនាកីឡាអប់រំកាយនៅឃុំឡឹមតឹងអភិវឌ្ឍ នោះគឺ ការយកចិត្តទុកដាក់ ចង្អុលការរបស់រដ្ឋអំណាចភូមិភាគ។ អាស្រ័យហេតុនោះ សកម្មភាពកីឡាមិនត្រឹមតែបានរក្សាប៉ុណ្ណោះទេ នៅទាំងបានចាត់តាំងដោយមានទ្រង់ទ្រាយនិងគុណភាពកាន់តែខ្ពស់។ ថ្មីៗនេះ ដើម្បីអបអរសាទរមហាសន្និបាត បក្ខភាគឃុំឡឹមតឹង លើកទី ១ អាណត្តិកាល ២០២៥-២០៣០ គណៈកម្មាធិការប្រជាជនឃុំបានម្ចាស់ការកសាងផែនការ សហការជាមួយគណៈ ផ្នែក អង្គការមហាជននិងប្រជាជននៅតាមភូមិនានា រៀបចំការប្រកួតបាល់ទះបុរសនិងប៉េតង់។
ចលនាកីឡាអប់រំកាយរបស់ឃុំឡឹមតឹង បានចូលរួមគាំទ្រចលនា “ទូទាំងប្រជាជនលត់ដំរាងកាយតាមគំរូអ៊ំហូដ៏មហិមា” ដោយមានការចូលរួមយ៉ាងពុះពោរនៃក្រុមបាល់ទះបុរសចំនួន ៨ ក្រុម និងក្រុមប៉េងតង់ចំនួន ២០ ក្រុម ក្នុងនោះមានកីឡាករ កីឡាការិនីជាកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជននៅភូមិចំនួន ១៨ លើភូមិសាស្ត្រឃុំ។ ការប្រកួតត្រូវបានរៀបចំឡើងមានលក្ខណៈជំនាញ រៀបរយ ធានាយុត្តិធម៌និងសុវត្ថិភាព បង្កទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាក្រោយពីពលកម្មនឿយហត់។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់សុខភាព បម្រើល្អការងារ រៀនសូត្រ ពលកម្មនិងរួមចំណែកក្នុងបុព្វហេតុកសាងការពារមាតុភូមិក្នុងដំណាក់កាលថ្មី។
បងតូហុងផាក កីឡាករបាល់ទះនៅភូមិទ្រុងប៊ិញ ចែករំលែក៖ “ការចួលរួមប្រកួតកីឡាមិនត្រឹមតែជួយឱ្យខ្ញុំលត់ដំសុខភាព ថែមទាំងជាឱកាសដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាជាមួយបងប្អូន មាមីងក្នុងឃុំ។ ពិសេស ពេលបានចូលរួមប្រកួតដើម្បីអំណរមហាសន្និបាតបក្ខភាគ ខ្ញុំកាន់តែមានស្មារតីប្តេជ្ញាចិត្តខ្ពស់ជាងទៀត”។
ដើម្បីចលនាកីឡាអប់រំកាយអភិវឌ្ឍន៍ចីរភាព ឃុំឡឹមតឹងបានម្ចាស់ការចលនាកម្លាំងក្នុងសង្គម អំពាវនាវការរួមចំណែកពីអង្គការ សាជីវកម្មនិងបុគ្គល អាស្រ័យហេតុនោះ ឃុំមានប្រភពកម្លាំងដើម្បីលើកកម្ពស់គុណភាពរៀបចំការប្រកួត ទិញសម្ភារៈឧបករណ៍ ជួសជុលមូលដ្ឋាននិងបន្តរក្សាប្រសិទ្ធភាពសកម្មភាពក្លឹបកីឡានៅលើភូមិឋាន។
លោកង្វៀងថាញ់ភុង - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡឹមតឹង សង្កត់ធ្ងន់ពីតួនាទីនៃកីឡាអប់រំកាយក្នុងការលើកកម្ពស់សុខភាព បង្កបរិស្ថានលេងកម្សាន្តដ៏មានប្រយោជន៍និងផ្សារភ្ជាប់សហគមន៍។ លោកបានឱ្យដឹង ក្នុងពេលខាងមុខ ឃុំនឹងបន្តរក្សានិងពង្រីកព្រលានកីឡា រៀបចំការប្រកួតតាមកាលកំណត់។ ទន្ទឹមនឹងនោះ ឃុំក៏បានយកចិត្តទុកដាក់ជម្រើសនិងបំប៉នចំពោះកីឡាករដែលមានទេពកោសល្យដើម្បីចូលរួមប្រកួតថ្នាក់លើ ផ្ដើមពីនោះនាំមកជ័យលាភីជូនភូមិភាគ។
សព្វថ្ងៃក្រុមបាល់ទះបុរសនិងក្លឹបប៉េតង់លើភូមិឋានឃុំនៅតែរក្សាសកម្មភាពជាប្រចាំ។ ដោយស្មារតីសាមគ្គី ការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងការចូលរួមគាំទ្រអស់ពីចិត្តរបស់ប្រជាជន ចលនាកីឡានៅឃុំឡឹមតឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពផុសផុល រួមចំណែកលើកកម្ពស់សុខភាព ជីវភាពស្មារតីនិងផ្សារភ្ជាប់សហគមន៍នៅជនបទ៕
ហុងទើ-ដាលីន