រយៈកាលជិត៥ឆ្នាំកន្លង ខេត្តកាម៉ាវ បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ ឆ្នាំ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី)។ តាមរយៈនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរបានលើកស្ទួយ ធ្វើឱ្យទិដ្ឋភាពជនបទកាន់តែមានការរីកចម្រើន។

ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ បានវិនិយោគកសាងព្រមៗគ្នា។
ខេត្តកាម៉ាវ បានមជ្ឈិមបែងចែកប្រភពទុនជិត ៤៤៦ ពាន់លានដុង ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងចំនួន ១០ របស់កម្មវិធី។ តាមរយៈនោះ ខេត្តបានផ្សព្វផ្សាយអនុវត្តនៅឃុំតំបន់ III ចំនួន ៥ ឃុំតំបន់ II ចំនួន៣ និងឃុំតំបន់ I ចំនួន ១២ នៅភូមិ អនុសង្កាត់លំបាកខ្លាំងចំនួន ៤៣ និងនៅភូមិ អនុសង្កាត់តំបន់ជនជាតិភាគតិចក្រៅពីឃុំតំបន់ III, II, I ចំនួន ៦៨ ។ ផ្តើមពីប្រភពទុននេះ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់បានវិនិយោគព្រមៗគ្នាប្រព័ន្ធអគ្គិសនី ទឹកស្អាត ផ្លូវគមនាគមន៍ជនបទ សាលារៀន ដំណាក់សុខាភិបាល។ល។ បម្រើបានល្អតម្រូវការផលិតនិងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ គោលនយោបាយឧបត្ថម្ភលំនៅឋាន អភិវឌ្ឍការផលិត បន្ទប់អនាម័យ បង្ខិតជិតព័ត៌មាន ជំនួយឧបករណ៍ផលិត ពូជដំណាំ សត្វចិញ្ចឹម ទុនអាទិភាព។ល។ ជួយជនរួមជាតិខ្មែរមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលនិងកែលម្អជីវភាព។
គ្រួសារលោកសើុងយឿង នៅភូមិកៃយ៉ា ឃុំហឹងហោយ ពីមុនស្ថានភាពគ្រួសារជួបការលំបាក ដោយសារខ្វះដើមទុនផលិត។ ចាប់តាំងពីបានឧបត្ថម្ភបុលទុនពីធនាគារគោលនយោបាយសង្គម ព្រមទាំងបានចូលរួមហ្វឹកហ្វឺនបច្ចេកទេស និងណែនាំពីទម្រង់ផលិត លោកសើុងយឿង មិនរារែកកែប្រែដីចម្ការ ដើម្បីដាំដំណាំ ដាំដើមត្របែក និងបើកតៀមលក់គ្រឿងទេស។ លោកសើុងយឿង ឱ្យដឹង៖ “អាស្រ័យរដ្ឋឱ្យបុលទុនអាទិភាព ខ្ញុំកែប្រែដីដាំដំណាំ ដូចជាត្រកួន ស្ពៃចង្កឹះ ស្ពៃខៀវ ខ្ទឹមស្លឹក។ល។ ដើមត្របែកផ្តល់ផលខួបប្រាំងវស្សា។ ណាមួយសព្វថ្ងៃនេះ មានផ្លូវបេតុងតភ្ជាប់នឹងឃុំ សង្កាត់នៅជិតៗ ការដឹកជញ្ជូនបន្លែបង្ការទៅលក់នៅផ្សារក៏មានភាពងាយស្រួល ដូច្នេះ រកបានប្រាក់ចំណូលំនឹង។ ចំណែកប្រពន្ធខ្ញុំលក់ដូរនៅផ្ទះមានប្រាក់ចេញចូលប្រចាំថ្ងៃ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារ”។

បងស្រីឡឹមធីផល កំពុងថែទាំដំណាំរបស់គ្រួសារ។
ចំណែកគ្រួសារបងស្រីឡឹមធីផល នៅភូមិបៀងដុង B សង្កាត់ហេបថាញ់ ក៏ដូច្នោះដែរ បានរដ្ឋអំណាចឧបត្ថម្ភបុលទុន ៤០ លានដុងពីធនាគារគោលនយោបាយសង្គម និងបានរដ្ឋសង់ផ្ទះមហាសាមគ្គីជូនជួយឱ្យបងស្រីមានទំនុកចិត្តនិងកម្លាំងពលកម្មផលិត ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ បងស្រីផល ឱ្យដឹង៖ “មានផ្ទះសម្បែងសមរម្យដូច្នេះ ប្តីប្រពន្ធខ្ញុំត្រេកអរណាស់! ចាប់តាំងពីនេះទៅ ខ្ញុំលែងបារម្ភពេលភ្លៀងខ្យល់ទៀត។ ជាមួយប្រាក់កម្ចីពីធនាគារ ខ្ញុំកែប្រែដីចម្ការចាស់ ១ កុងនិងជួលដីរបស់មាមីងបន្ថែម ១ កុងសម្រាប់ដាំដំណាំ។ បច្ចុប្បន្ន ផ្ទៃដី ២ កុងនេះ ខ្ញុំដាំដំណាំជាច្រើនប្រភេទ មានដូច៖ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ត្រសក់។ល។ មានបន្លែលក់ជាប្រចាំ រកបានប្រាក់ចំណូលលំនឹង កែលម្អជីវភាពជាបណ្តើរៗ”។
មិនត្រឹមតែគ្រួសារលោកសើុងយឿង និងបងស្រីផលប៉ុណ្ណោះទេ មានគ្រួសារជនជាតិខ្មែរជាច្រើនទៀតនៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តកាម៉ាវ ដូចជានៅឃុំហុងយឹង ភឿកឡុង និញថាញ់ឡើយ សង្កាត់វិញត្រាច់ យ៉ារ៉ាយ។ល។ ក៏បានឈានឡើងលំនឹងជីវភាព ផ្តើមពីប្រភពទុននៃកម្មវិធី។ លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ គូសបញ្ជាក់៖ “ខេត្តបានកំណត់ច្បាស់ការអនុវត្តគោលនយោបាយជនជាតិជាភារកិច្ចនយោបាយដ៏សំខាន់ ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង។ រយៈពេលកន្លង ខេត្តផ្សព្វផ្សាយបានទាន់ពេលនិងមានប្រសិទ្ធភាពនូវកម្មវិធី។ ទន្ទឹមនឹងនោះ ក៏បានផ្សព្វផ្សាយគួបផ្សំកម្មវិធីនិងគោលនយោបាយបន្ថយភាពក្រីក្រជាច្រើនទៀត។ ផ្តើមពីនោះ ជីវភាពរបស់ជនរួមជាតិខ្មែរ ត្រូវបានលើកស្ទួយទាំងសម្ភារៈនិងស្មារតី; ទិដ្ឋភាពភូមិ ស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវគមនាគមន៍ស្រឡះស្រឡំ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ កីឡា បានវិនិយោគកសាងសមរម្យ ឆ្លើយតបទៅនឹងតម្រូវការប្រជុំជីវភាព លេងកម្សាន្តរបស់ជនរួមជាតិ។ ប្រសិទ្ធភាពពីកម្មវិធីនាំមកជួយឱ្យមាមីងខ្មែរកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ”៕
យ្វីអាញ-មុនី