16/08/2017 - 09:38

ទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រដោយចីរភាព

ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​សាច់​នៅ​ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង​ ខេត្ត​សុក​ត្រាំង កំ​ពុង​មាន​ក្តី​សង្ឃឹម​ច្រើន​ជួយ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​សន្សឹម​ៗ លំ​នឹង​ជីវ​ភាព​។

 

ក្តី​រីក​រាយរបស់​មា​មីងខ្មែរ​នៅ​ពេលទទួល​បានគោ​យក​មកចិញ្ចឹម​។

បច្ចុប្បន្ន លើ​ភូមិ​សាស្រ្ត​ឃុំ​ថាញ់​ភូ មាន​គោ​ជាង​១.២០០​ក្បាល​។ ផ្តើម​ពី​ការ​ចិញ្ចឹម​គោ​សាច់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ឆ្នាំកន្លង ឃុំ​បាន​ពង្រីក​ទម្រង់​រូប​នេះ​។ ជំ​ហាន​ដំ​បូង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព ដោយ​គោឆាប់​ធំធាត់ សម​ប្រ​កប​នឹង​បរិ​ស្ថាន​នៃ​ភូមិ​ភាគ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ​ក្រី​ក្រ​ផង​ដែរ​។ បង​ស្រី​ថាច់​ធី​ហ្វាង​អាញ់ នៅ​ភូមិ​ព្រែក​ឆ្វេង គឺ​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ក្នុងចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ​ត្រូវ​បាន​ភូមិ​ភាគ​ជំ​នួយ​ពូជ​គោ​សាច់​ដើម្បី​ចិញ្ចឹម។ មក​ទល់​ពេល​នេះ គោ​គាត់​កើត​បាន​កូន​មួយ​​ក្បាល។ បង​ស្រី​ហ្វាង​អាញ់ ឲ្យ​ដឹង​៖“ជីវ​ភាព​គ្រួ​សារ​នាង​ខ្ញុំតែង​ពឹង​លើ​ដី​ចម្ការ​១​កុងនិង​ដី​ស្រែ​២​កុង ម្ល៉ោះ​ហើយ​ជីវ​ភាព​ជួប​លំ​បាក​។ នាង​ខ្ញុំ​បាន​រដ្ឋ​ជំ​នួយ​គោ​និង​សោ​ហ៊ុយសង់​ក្រោល  នាង​ខ្ញុំ​ត្រេក​អរ​ណាស់​។ រៀង​រាល់​ថ្ងៃ ប្តី​ប្រ​ពន្ធ​នាង​ខ្ញុំ​ទៅ​ធ្វើ​ចម្ការ ពេល​រសៀល​កាត់ ស្មៅ​ដើម្បី​ទុក​ព្រឹក​ស្អែក​ឲ្យ​គោ​ស៊ី​។ ម្យ៉ាង​ទៀតពូជ​គោ​សាច់​ចិញ្ចឹម​ឆាប់​ធំ គ្មាន​ជំ​ងឺ មិន​សូវ​ចំ​ណាយ​កម្លាំង​ថែ​ទាំ​។ សព្វ​​ថ្ងៃ គោ​របស់​នាង​ខ្ញុំ​កើត​កូន​បាន​មួយ​ក្បាល​នៅ​ពេល​គោ​កើត​កូន​លើក​ក្រោយ នាង​ខ្ញុំ​លក់​មួយ​ក្បាល​ដើម្បី​ជួស​ជុល​ផ្ទះ​សម្បែង​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​គេ”​។ រី​ឯ​បង​ស្រី​សុើងធី​សា​រ៉ែន ក៏​នៅ​ភូមិ​ព្រែក​ឆ្វេង​ដែរ​ ឲ្យ​ដឹង៖ “កាល​ទើប​ទទួលគោ​យក​មក​ចិញ្ចឹម មាន​ទម្ងន់​ប្រ​មាណ​ជិត​៤០​គ.ក​ប៉ុណ្ណោះ ប៉ុន្តែ​សព្វ​ថ្ងៃ គោ​ឆាប់​ធំ​មាន​ទម្ងន់​ជិត​១០០គ​.ក​។ គោ​សាច់​ងាយ​ស្រួល​ចិញ្ចឹម សម​ស្រប​ជា​មួយ​នឹង​អា​កាស​ធាតុ​នៅ​ភូមិ​ភាគ ម្ល៉ោះហើយវា​ឆាប់​ធំ។ ពូជ​គោ​នេះ​លក់​បាន​ថ្លៃ​ខ្ពស់ នាង​ខ្ញុំ​ឃើញ​មា​មីង​នៅ​ទី​នេះ​លក់​គោ​មួយ​ក្បាល​បាន​តម្លៃ​ជាង​៣៥​លាន​ដុង​។ អា​ស្រ័យ​ហេតុ​នោះ នាង​ខ្ញុំ​សង្ឃឹម​ថា ពូជ​គោ​នេះ​នឹង​ជួយ​គ្រួ​សារ​នាង​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​”។

 លោក​សុើង​ថាយ​ផែ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ ឲ្យ​ដឹង​៖ “ឆ្លងតាម​រយៈ​ការ​ពិ​និត្យ​ឃើញ​ថា គ្រួ​សារ​ខ្មែរ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព សំ​ខាន់​គឺ​ពឹង​លើ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចិញ្ចឹម​គោ​សាច់   ម្ល៉ោះ​ហើយ​ភូមិ​ភាគ​ក៏​បាន​សម្រេចចិត្ត​ជ្រើស​រើស​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​សាច់ ដើម្បី​បង្កើត​ទិស​ដៅ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ប្រ​សិទ្ធ​ភាព។ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​គោ​ទឹក​ដោះ គោ​សាច់​ងាយ​ចិញ្ចឹម មិន​សូវ​ចំ​ណាយ​កម្លាំង​ថែ​ទាំ ដូច្នេះ​មា​មីង​មាន​ពេល​ទៅ​ប្រ​កប​ការ​ងារ​ផ្សេងៗ​ ដើម្បី​រក​បានប្រាក់​ចំ​ណូល​បន្ថែម​។ ហេតុ​នោះ ក្នុង​រយៈ​ពេល​ខា​ងមុខ ឆ្លៀត​យក​ប្រ​ភព​ដើម​ទុន​ជំ​នួយ​របស់​រដ្ឋ ឃុំ​នឹង​អា​ទិ​ភាព​សម្រាប់​គ្រួសារ​ខ្មែរ​ក្រី​ក្រ​បុល​ទុន​អនុ​គ្រោះ ដើម្បី​ពង្រីក​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​សាច់។ នេះ​គឺ​ជា​ទម្រង់​រូប​ភាព​ថ្មី ជួយ​គ្រួ​សារ​ក្រី​ក្រ​បង្កើន​ប្រាក់​ចំ​ណូល រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារក្រី​ក្រ”​៕

 

យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សុើង​ថាយ​ផែ