19/09/2025 - 07:43

គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ចូវ​ថាញ់​ចូល​រួម​កសាង​ជន​បទ​ថ្មី​ 

រយៈ​ពេល​កន្លង​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង​ តែង​សកម្ម​ចូល​រួម​កម្លាំង​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​ឋាន។​

កម្មា​ភិ​បាល​ យុទ្ធ​ជន​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ចូវ​ថាញ់ ចេញ​ដំ​ណើរ​ជួយ​ប្រ​ជា​ជន
អនាម័យទេសភាពបរិស្ថាន។

ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច​ចូល​រួម​កសាង​ជន​បទ​ថ្មី​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ចូវ​ថាញ់ ជា​និច្ច​កាល​តែង​រៀប​ចំ​ការ​ចេញ​ដំ​ណើរ​ជួយ​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​គមនា​គមន៍​ជន​បទ​ កាប់​ឆ្ការ​ស្មៅ​បង្ក​ទេស​ភាព​បរិ​ស្ថាន​បៃ​តង​ - ជ្រះ​-ស្អាត​ ផ្សព្វ​ផ្សាយ​ច្បាប់​ ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី៘ ដើម្បី​កៀរ​គរ​ប្រ​ភព​កម្លាំង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ បាន​កសាង​ផែន​ការ​ សកម្ម​ភាព​ជាក់​ស្តែង​ ព្រម​ទាំង​ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​គ្រប់​រូប​ ពិ​សេស​គឺ​កង​ប្រ​ជា​ស្វ័យ​ត្រាណ អំ​ពី​អត្ថ​ន័យ​និង​ខ្លឹម​សារ​នៃ​ការ​កសាង​ជន​បទ​ថ្មី។​ តាម​រយៈ​នោះ​ បាន​ពង្រីក​តួនា​ទី​ឈាន​មុខ​របស់​កង​ប្រ​ជា​ស្វ័យ​ត្រាណ។​ ជា​មួយ​ទិស​ស្លោក “និយាយ​ប្រ​ជា​ជន​យល់​ ធ្វើ​ប្រ​ជា​ជន​ជឿ” ដោយ​ទង្វើ​ជាក់​ស្តែង​ កម្មា​ភិ​បាល​ យុទ្ធ​ជន​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ បាន​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណា​ម អង្គ​ការ​នយោ​បាយ​-សង្គម​និង​ប្រ​ជា​ជន​ក្នុង​ឃុំ​វាយ​តម្លៃ​ខ្ពស់។​

​ កម្មា​ភិ​បាល​ យុទ្ធ​ជន​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ចូវ​ថាញ់រួម​ជា​មួយ​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី។​

ជាក់​ស្តែង​ ឈាន​ដល់​ការ​អប​អរ​សា​ទរ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​២០២៥​-២០៣០ កន្លង​ហើយ​នៅ​ភូមិ​ផ្នោ​អណ្តែត​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ រៀប​ចំ​ចេញ​ដំ​ណើរ​សង់​សំ​ណង់ ជួស​ជុល​ បង្កើន​កម្រិត​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ប្រ​វែង​ជាង​១គី​ឡូ​ម៉ែត្រ សរុប​ជាទឹក​ប្រាក់​១៥​លាន​ដុង​ បាន​មក​ពី​ការ​ចលនា​ក្នុង​សង្គម​ ដោយ​មាន​ការ​ចូល​រួម​ពី​កម្មា​ភិបាល​ យុទ្ធ​ជន​និង​សម្ព័ន្ធ​យុវ​ជន​២៥​នាក់​លើ​ភូមិ​ឋាន​ឃុំ។​

ពូគឹម​តៀង​ នៅ​ភូមិ​ផ្នោ​អណ្តែត​ ឱ្យ​ដឹង​៖ “កម្មា​ភិបាល​ យុទ្ធ​ជន​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ តែង​ជួយ​ប្រ​ជា​ជន​បង្ក​ទេស​ភាព​បរិស្ថាន​ស្អាត​ សង់​ស្ពាន​ ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ជូន​ប្រ​ជា​ជន។​ នេះ​គឺ​ជា​ឱកាស​ដើម្បី​គាំ​ទ្រ​ចលនា​ “កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី”។​ ការ​ដែល​កម្មា​ភិបាល​ យុទ្ធ​ជន​ សាម​គ្គី​រួម​កម្លាំង​ជា​មួយ​ប្រ​ជា​ជន​ភូមិ​ភាគ​ ចូល​រួម​កសាង​ជន​បទ​ថ្មី​ ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ជួយ​ឱ្យ​ប្រ​ជា​ជន​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​៘ បាន​រឹតប​ន្តឹង​ចំ​ណង​សាម​គ្គី​ភាព​ ពោរ​ពេញ​ដោយ​ក្តី​ស្រ​ឡាញ់​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន។​ ថ្មី​ៗ​នេះ​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ បាន​ចូល​រួម​ជួស​ជុល​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​បង្ក​លក្ខណៈ​ ងាយ​ស្រួល​ជូន​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​កសិ​ផល​ ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍ ពិ​សេស​ ក្នុង​រដូវ​ភ្លៀង​ព្យុះ”។​

លោក​ត្រឹង​ក្វឹក​ត្វង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ចូវ​ថាញ់ ឱ្យ​ដឹង៖ “រៀង​រាល់​ឆ្នាំ​ យើង​ខ្ញុំ​តែង​កសាង​កម្ម​វិធី​និង​ផែន​ការ​សកម្ម​ភាព​ទូទាំង​កង​កម្លាំង​ចូល​រួម​កសាង​ជន​បទ​ថ្មី។​ យោង​តាម​ផែន​ការ​របស់​ឃុំ​ នៅ​ពេល​ភូមិ​នីមួយ​ៗ​ ផ្សព្វ​ផ្សាយ​កសាង​សំ​ណង់​ផ្សេង​ៗ​ យើង​ខ្ញុំ​បាន​កៀរ​គរ​កង​កម្លាំង​ទាំង​អស់​ចូល​រួម​ជួយ​ប្រ​ជា​ជន។​ ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០២៥ ក្រៅ​ពី​ការ​ហ្វឹក​ហ្វឺន​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ឃុំ​ បាន​គួប​ផ្សំ​កសាង​ជន​បទ​ថ្មី​ ដូច៖ ដាំ​ដើម​ឈើ​និង​ថែ​ទាំ​ផ្កា​តាម​ដង​ផ្លូវ​ជាតិ​លេខ​ ៥៤ ផ្លូវ​ខេត្ត​លេខ​៩១២ និង​ផ្លូវ​ស្រុក​លេខ​១៦; រៀប​ចំ​សម្អាត​បរិ​ស្ថាន; សង់​ស្ពាន​ ជន​បទ​ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ជាង​ ៣០០​នាក់។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ថែម​ទាំង​បន្ត​រក្សា​សកម្ម​ភាព​កី​ឡា​អប់រំ​កាយ​ ដោះ​ដូរ​សិល្បៈ​ បាល់​ទាត់​ បាល់​ទះ​ជា​ដើម​”។​

ចលនា​ “យោ​ធា​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី” នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និយាយ​រួម​និង​កង​កម្លាំង​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធាឃុំ​ចូវ​ថាញ់​និយាយ​ដោយ​ឡែក​ រយៈ​ពេល​កន្លង​ បាន​ពង្រីក​កម្លាំង​ចម្រុះ​ រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​ ភាព​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន។​ ទន្ទឹម​នឹង​នោះ​ សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​បាន​រួម​ចំ​ណែក​ទៅ​ក្នុង​លទ្ធ​ផល​រួម​នៃ​ការ​កសាង​ជន​បទ​ថ្មី​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ -សង្គម​របស់​ភូមិ​ភាគ៕​

                           សើុង​ម៉ា​ល័យ​ - លីសៀ

ចែករំលែកអត្ថបទ