អាស្រ័យផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិ ពិសេសគឺ ប្រភពទុនបុលអាទិភាព ផ្តើមពីនោះ ជីវភាពជនរួមជាតិខ្មែរនៅឃុំមីហឿង ទីក្រុងកឹងធើ វិវឌ្ឍន៍ជាវិជ្ជមាន។ គ្រួសារជាច្រើនមិនត្រឹមតែចាកផុតពីភាពក្រីក្រ ថែមទាំងឈានឡើងធ្វើមាន រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទមានភាពផ្លាស់ថ្មី ជំរុញឱ្យសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគរីកចម្រើន។

ពូឡឹមឡោតនិងគ្រួសារ សង់បានផ្ទះថ្មីយ៉ាងសមរម្យពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋនិងប្រាក់សន្សែសន្សំរបស់គ្រួសារ។
អនុវត្តកម្មវិធីទិសដៅជាតិ ឃុំមីហឿង ខ្នះខ្នែងផ្សព្វផ្សាយនូវដំណោះស្រាយឧបត្ថម្ភរបររកស៊ីចិញ្ចឹមជីវិត បុលទុនបណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើ ជួយអ្នកក្រ បំផុតគឺគ្រួសារជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល បង្ខិតជិតសេវាកម្មសង្គមចាំបាច់ ដូចជា សុខាភិបាល អប់រំ ទឹកស្អាត។ល។ ក្នុងរយៈកាល ៥ ឆ្នាំកន្លង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជនបទក៏សម្រេចបានលទ្ធផលវិជ្ជមាន ដោយមានកម្មករ២.៣៥៩នាក់បានឆ្លងកាត់ ការបណ្តុះបណ្តាល ដោះស្រាយការងារធ្វើបាន២.៤៨៣នាក់។
សមមិត្ត គីមិញធី អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង ឱ្យដឹង៖ “ឃុំផ្សព្វផ្សាយព្រមៗគ្នា មានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិ ផ្ដល់ផ្ទេរថវិកាបានទាន់ពេលដើម្បីជួយប្រជាជន បំផុតគឺជនរួមជាតិខ្មែរឆាប់បានទទួលផលគោលនយោបាយជនជាតិ។ ភូមិភាគនៅទាំងឧបត្ថម្ភសាងសង់ផ្ទះជូនប្រជាជន១១២គ្រួសារ ផ្លាស់ប្តូរមុខរបរជូន៥៣គ្រួសារ តភ្ជាប់ទឹកស្អាតជូនប្រជាជននៅរាយប៉ាយ៦៣គ្រួសារ ឧបត្ថម្ភការផលិតជូនប្រជាជន៦០គ្រួសារ។ តាមរយៈនោះ រួមចំណែកយ៉ាងជាក់ស្តែងក្នុងការកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិច មធ្យមភាគពី២-៣% ក្នុងមួយឆ្នាំ”។
ពូឡឹមឡោត នៅភូមិតាអឹងB ឃុំមីហឿង ទីក្រុងកឹងធើ ឱ្យដឹង៖ “ផ្តើមពីទុនបុលរបស់ធនាគារគោលនយោបាយសង្គម ខ្ញុំវិនិយោគសង់រោងចិញ្ចឹមគោ២ក្បាល។ បន្ទាប់ពីគោកើតបានកូនឈ្មោលខ្ញុំចិញ្ចឹមបន្ធាត់ទុកលក់ កូនញីទុកចិញ្ចឹមបន្ត។ ក្រោយមួយរយៈពេល គ្រួសារខ្ញុំសន្សំសំចៃប្រាក់ទិញបានគោ៣ក្បាលបន្ថែមដើម្បីចិញ្ចឹម មកដល់បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារខ្ញុំកើនឡើង៥ក្បាល ខ្ញុំឆ្លៀតយកដីចម្ការនៅក្បែរផ្ទះ៣កុង ដើម្បីដាំស្មៅឱ្យគោស៊ី។ ឆ្នាំនេះ ខ្ញុំសន្សំសំចៃប្រាក់បានមួយចំនួននិងបានរដ្ឋឧបត្ថម្ភបន្ថែម៤៤លានដុង ពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ខ្ញុំសង់បានផ្ទះឥដ្ឋសមរម្យ ជីវភាពគ្រួសារមានភាពប្រសើរ ឈានឡើងចាកផុតពីភាពក្រីក្រ”។ គោលនយោបាយ វិនិយោគ ឧបត្ថម្ភបុលទុននិងគោលនយោបាយដែលជាប់ពាក់ព័ន្ធ ត្រូវបានអនុវត្តជាច្រើនឆ្នាំកន្លងនិងពង្រីកបានប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍកសិកម្មជនបទ ពង្រីកសក្កានុភាពរបស់ភូមិភាគ។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច បានកែលម្អយ៉ាងច្បាស់។
ផ្តើមពីប្រភពទុនគោលនយោបាយផ្សព្វផ្សាយទូលំទូលាយ ចំមុខសញ្ញា ឆ្លើយតបទៅនឹងតម្រូវការទុនរបស់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជនជាតិភាគតិចដែលរងផលប៉ះពាល់ដោយផ្ទាល់ និងនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងការបំបាត់ភាពក្រីក្រនៅតំបន់ជនជាតិភាគតិចលើភូមិឋាន ឃុំមីហឿង ទីក្រុងកឹងធើ៕
ដាលីន-មុនី