08/08/2017 - 15:32

ផ្សព្វ​ផ្សាយ​ទម្រង់​រូប​ភាព​ផលិត​កម្ម

តាម​ប្រ​សាសន៍​លោក​ឡេ​ទ្រី​ត្វង​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង រយៈ​ពេល​កន្លង គណៈ​ជន​ជាតិ​បាន​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា ផ្សព្វ​ផ្សាយ​គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។​

ទម្រង់​រូប​ភាព​ដាំ​សណ្តែក​បាយ​នៅ​ឃុំ​ដុង​ថាញ់

តាម​ប្រ​សាសន៍​លោក​សេីុង​ហ្វាង​យ្វី ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ កន្លង​ហើយ​ក្រុង​បាន​មជ្ឈិម​វិនិ​យោគ​ទុន​២២៥​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ភូមិ​ភាគ​ក្នុង​ការ​ណែ​នាំ​បច្ចេក​ទេស និង​ជំ​នួយ​ទុន​ដល់​មា​មីង​នៅ​ភូមិ​ចំ​នួន​៣​គឺ​ភូមិ​អង្គុលី​១ អង្គុ​លី​២​ចំ​ណុះ​ឃុំ​ដុង​ប៊ិញ​និង​ភូមិ​ហ្វា​ថាញ់​២​ចំ​ណុះ​ឃុំ​ដុង​ថាញ់​ អភិ​វឌ្ឍ​ផលិត​កម្ម។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ ភូមិ​ភាគ​ទិញ​គោ​ពូជ​ចំ​នួន​៨​ក្បាល និង​ឧបត្ថម្ភ​កសាង​ទម្រង់​រូប​ភាព​ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ល។ អ្នក​ស្រី​ង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ​ ឲ្យ​ដឹង៖ “ប្រាំ​បី​គ្រួ​សារ​ទទួល​គោ​ចិញ្ចឹម​អនុវត្ត​ត្រូវ​តាម​បែប​បទ​បច្ចេក​ទេស​ដែល​បាន​ណែ​នាំ ម៉្លោះ​ហើយ​គោ​ឆាប់​ធំ មា​មីង​រីក​រាយ​ណាស់​”។ ក្រៅ​​ពី​ទម្រង់​រូប​ភាព​ជំ​នាញ​ដាំ​សា​ឡាត់​សង នៅ​ឃុំ​ដុង​ថាញ់​ មា​មីង​នៅ​ទាំង​បាន​ណែ​​នាំ​បច្ចេក​ទេស​ដាំ​សណ្តែក​បាយ ពោត​។ល។ នៅ​ស្រុក​តាម​ប៊ិញ លោក​គឹម​កាន់​ ប្រ​ធាន​ស្តី​ទី​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក ឲ្យ​ដឹង៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​សុក​រឺង ឃុំ​ឡង​ម៉ី បាន​ឧបត្ថម្ភ​ប្រាក់​១០០​លាន​ដុង ដើម្បី​ដាំ​ក្រូច​ពោធិ៍​សាត់​(៥.០០០​ដើម​​ស្មើ​នឹង​ផ្ទៃ​ដី​ដាំ​២០.០០០​ម៉ែត្រ​កា​រ៉េ)។ ក្នុង​នោះ ទុន​មជ្ឈិម​ឧបត្ថម្ភ​ចំ​នួន​៧៥​លាន​ដុង ភូមិ​ភាគ​ណែ​នាំ​បច្ចេក​ទេស​និង​ចលនា​អា​ជីវ​កម្ម​ឧបត្ថម្ភ​ចំ​នួន​២៥​លាន​ដុង​។ បងង្វៀន​ក្វឹក​យុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡង​ម៉ី ឲ្យ​ដឹង៖ “ក្រូច​ពោធិ៍​សាត់​កំ​ពុង​លូត​លាស់ល្អ អា​ស្រ័យ​ប្រ​ជា​ជន​ដាំ​ត្រូវ​តាម​បែប​បទ​បច្ចេក​ទេស​ដែល​បាន​ណែ​នាំ”។

 

ដោយ​ឃើញ​ប្រ​ជា​ជន​នៅ​ភូមិ​វាល ឃុំ​តឹង​ម៉ី ដាំ​ក្រូច​ថ្លុង​សាក​ល្បង​ទទួល​បាន​ជោគ​ជ័យ កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រា​អូង​បាន​ដាក់​សំ​ណើរ និង​បាន​ខេត្ត​ផ្តល់​ថវិ​កា​ចំ​នួន​៤៩៥​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ទុន​និង​ណែ​នាំ​បច្ចេក​ទេស​ជូន​មា​មីង​នៅ​ភូមិ​ចំនួន​៥ ក្នុង​នោះ​មាន​ភូមិ​ង៉ៃ​ឡោ​A ថូង​រូង​ចំ​ណុះ​ឃុំ​ត្រា​កូង និង​ភូមិ​តា​ធាយ ភូមិ​យ៉ា​កៀត​ ភូមិ​វាល​ចំ​ណុះ​ឃុំ​តឹង​ម៉ី​ដាំ​ក្រូច​ថ្លុង​។ ពូ​ថាច់​វៀត នៅ​ភូមិ​ង៉ៃ​ឡោ ​A ឃុំ​ត្រា​កូង ឲ្យ​ដឹង​៖ “ពី​មុនមា​មីង​ក្នុង​ភូមិ​នឹក​ស្មាន​ថា​ខ្លួន​មាន​បទ​ពិ​សោធន៍​ដាំ​ក្រូច​ថ្លុង ម៉្លោះ​ហើយ​បង្វែរ​មក​ដាំ​ក្រូច​ថ្លុង​គ្មាន​អ្វី​គួរ​ឲ្យ​លំ​បាក​។ ប៉ុន្តែ​បន្ទាប់​ពី​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស អា​ស្រ័យ​ឃុំ​រៀប​ចំ​ទើប​មា​មីង​ដឹង​ថា​បែប​បទ​បច្ចេក​ទេស​ថែ​ទាំ​ក្រូចថ្លុង​ខុស​ប្លែក​គ្នា”​។ បង​ង្វៀន​វិញ​ត្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំតឹង​ម៉ី ឲ្យ​ដឹង​បន្ថែម៖ ក្រៅ​ពី​ទម្រង់​រូប​ភាព​ដាំ​ក្រូច​ថ្លុង មា​មីង​នៅ​ភូមិ​តា​ធាយ យ៉ា​កៀត​និង​ភូមិ​វាល នៅ​ទាំង​បាន​ឧបត្ថម្ភ​គោ​១៥​ក្បាល និង​បាន​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម ព្រម​ទាំង​ជំ​នួយ​ថ​វិ​កា​សង់​ក្រោលគោ​ផង​ទៀត​៕

 

ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡេទ្រីត្វង