តាមប្រសាសន៍លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ខេត្តវិញឡុង ឲ្យដឹង៖ “អាស្រ័យអនុវត្តគោលនយោបាយជំនួយរបស់រដ្ឋ ទើបហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានកែលម្អច្រើនបើប្រៀបនឹងកាលពីមុន។
ផ្លូវចូលទៅកាន់ភូមិត្រាម៉ង។
នៅឃុំតឹងម៉ី អាស្រ័យកម្មវិធី១៣៥របស់រដ្ឋាភិបាល ដងផ្លូវតភ្ជាប់ពីភូមិសុករួង - ម៉ីធ្វឹង -ត្រាម៉ង ប្រវែង២.០៥០ម៉ែត្រ ត្រូវបានកសាងសម្រេចរួចរាល់ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងធ្វើដំណើរទៅមក។ បងស្រីថាច់ធីហុង ប្រធានភូមិសុករួង ឲ្យដឹង៖ “ដងផ្លូវតភ្ជាប់ភូមិនេះបានកសាងសម្រេចរួចរាល់ មិនត្រឹមតែមានប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ច បង្កភាពងាយស្រួលសម្រាប់មាមីងដឹកជញ្ជូន កសិផលយកទៅលក់ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃខាងវប្បធម៌យ៉ាងជ្រាលជ្រៅ ចំពោះមាមីងខ្មែរនៅតំបន់ទៀតផង។ ពីព្រោះផ្លូវនេះ ជាផ្លូវកាត់សម្រាប់មាមីងធ្វើដំណើរទៅវត្តបានងាយស្រួលជំនួសដោយផ្លូវទឹកឬក៏ដើរផ្លូវវាងដូចមុនទៀត”។ ពេលកសាងសម្រេចរួចរាល់ រថយន្តដឹកទំនិញអាចសំចតតាមផ្លូវកៅស៊ូនៅភូមិត្រាម៉ង រង់ចាំទទួលទំនិញពីម៉ូតូដែលដឹកឈូក ចេក ពោត។ល។ ដើម្បីដឹកយកទៅលក់នៅឯផ្សារ។ បងស្រីថាច់ធីនី នៅភូមិត្រាម៉ង ឲ្យដឹង៖ “មានផ្លូវដានចូលដល់ផ្ទះ ប្រកបការងារអ្វីក៏ងាយស្រួល។ ប្តីរបស់នាងខ្ញុំ រត់ម៉ូតូទៅធ្វើជាងសំណង់នៅឯផ្សារ ចំណែកនាងខ្ញុំជិះកង់ទៅទិញសារពើភណ្ឌយកមកលក់នៅហ្នឹងផ្ទះ។ គ្រួសារនាង ខ្ញុំនៅទាំងឆ្លៀតដាំបន្លែបង្ការបន្ថែម ព្រឹកយកទៅបោះម៉ូយនៅផ្សារ។ ពិសេស កូននាងខ្ញុំទាំងពីរក៏អាចជិះកង់ទៅរៀនបានងាយស្រួលដែរ។ល។”។ តាមប្រសាសន៍លោកង៉ោវិញទ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ឲ្យដឹង៖ ក្រៅពីដងផ្លូវតភ្ជាប់ពីភូមិមួយទៅដល់ភូមិមួយដែលបានពោលខាងលើ ឆ្នាំកន្លង ឃុំតឹងម៉ីក៏បានកសាងសម្រេចនិងដាក់ឲ្យប្រើប្រាស់នូវដងផ្លូវដានពីភូមិយ៉ាកៀក-បាងចាំង ប្រវែង១.៥៥០ម៉ែត្រនិងក្រាលដាន ផ្លូវមួយខ្សែចាប់ពីស្ពានណាំនិញដល់សាលាបឋមសិក្សាតឹងម៉ីB ដោយមានប្រវែង៧៣៦ម៉ែត្រ។
ត្រាកូងជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកត្រាអូង ម៉្លោះហើយតែងបានទទួលប្រយោជន៍ពីគោលនយោបាយពិសេសរបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច។ ឃុំបានដំណើរការបង្កើនកម្រិត បើកទូលាយដងផ្លូវនៅភូមិធូងរ៉ូង ប្រវែង៩៦០ម៉ែត្រ(ទទឹង២ម៉ែត្រ)។ ពិសេស ដើម្បីកសាងសម្រេចបានផ្លូវនេះ ប្រជាជនបានរួមវិភាគទានដី ឈើហូបផ្លែ ដំណាំ ដោយតម្លៃប្រមាណ២៨០លានដុង។ ដើម្បីផ្ដល់លក្ខណៈងាយស្រួលសម្រាប់មាមីងផលិតកម្ម ឃុំបានស្តារប្រឡាយផ្គួបផ្សំនឹងទប់មាត់ប្រឡាយហាយថើធៀក ប្រឡាយសារិន្ទនៅភូមិង៉ាយឡោA សរុបប្រវែង១.៨១០ម៉ែត្រ។ ថវិកាអនុវត្តជាង២០០លានដុង ក្រៅពីប្រភពទុនកម្មវិធីជាតិ ជំនួយភូមិលំបាកពិសេស ប្រជាជនរួមចំណែកបន្ថែមនិងបរិច្ចាគដី ដំណាំហូបផ្លែ ដំណាំរួមផ្សំដោយតម្លៃប្រមាណ៧៣១លានដុង។ លោកថាច់វៀត ប្រធានភូមិង៉ាយ ឡោA ឃុំត្រាម៉ង ឲ្យដឹង៖ “ការស្តារព្រែកប្រ ឡាយធ្វើឲ្យប្រភពទឹកស្រោចស្រពបានលំនឹង ម៉្លោះហើយតែងបានមាមីងក្នុងភូមិគាំទ្រច្រើន”៕
ហាថាញ់-សុផល