សកម្មភាពនៅតំបន់ព្រំដែន អ្នកសារព័ត៌មានរបស់ស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ខេត្តអាងយ៉ាង តែងជម្នះរាល់ការលំបាក នាំយកនូវព័ត៌មានមកផ្សាយជូនប្រិយមិត្តអ្នកស្តាប់ ជាពិសេសគឺជនរួមជាតិខ្មែរ ។
ក្រោយរយៈពេលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ឃុំអាងថាញណាម ស្រុកកូវឡៅយ៉ុង ខេត្តសុកត្រាំង មានជំហានរីកចម្រើនបង្គួរ។
ប៉ុន្មានឆ្នាំកន្លង អាស្រ័យដំណាំប្លុងអង្ករ ធ្វើឲ្យប្រជាជននៅភូមិបឹងកំពត ឃុំតាយវុាំង ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ខេត្តសុកត្រាំង ត្រូវបានគណៈចង្អុលការមជ្ឈិមវាយតម្លៃជាខេត្ត១ ក្នុងចំណោម៦ខេត្តនៃទូទាំងប្រទេសផ្សព្វផ្សាយអនុវត្តបានល្អនូវគម្រោង" បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល ប្រជាជនតំបន់ព្រំដែន កោះសមុទ្រ ដំណាក់កាល២០១៣-២០១៦"។
ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ផ្តុំកម្លាំងជំរុញការអនុវត្តន៍វិទ្យាសាស្រ្ត-បច្ចេកទេស ដើម្បីបង្កើនទិន្នផលគុណភាពពូជដំណាំ សត្វចិញ្ចឹមនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម រួមចំណែកលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិខ្មែរ។
មុននេះ៦៩ឆ្នាំ នៅថ្ងៃ១១ ខែមិថុនា ឆ្នាំ១៩៤៨ លោកប្រធានហូជីមិញ បាន"អំពាវនាវប្រឡងប្រណាំងស្នេហាជាតិ" ជាការចាប់ផ្តើមឲ្យការចលនាប្រឡងប្រណាំងស្នេហាជាតិរីកសាយភាយ រួចក្លាយជាជំនោរបដិវត្តន៍ រួមចំណែកយ៉ាងសំខាន់ទៅលើជ័យជម្នះនៃបដិវត្តន៍ប្រទេសយើង។
អាស្រ័យបក្សនិងរដ្ឋ ផ្តោតការយកចិត្តទុកដាក់វិនិយោគទុនទៅតាម គោលនយោបាយ ជាច្រើនជូនតំបន់ជនរួមជាតិភាគតិច និងការខិតខំ ឈានឡើងរបស់ប្រជាជន ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅ ឃុំថាញ់តឹង ស្រុកថាញ់ទ្រី (ខេត្តសុកត្រាំង) ត្រូវបានលើកស្ទួយជា បណ្តើរៗ ធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មី។
សម្ព័ន្ធយុវជនឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ពង្រីកបានល្អនូវតួនាទីរបស់សមាជិកសម្ព័ន្ធយុវជនខ្មែរផ្សារភ្ជាប់នឹងការគិតគូរសិទ្ធិ និងអត្ថប្រយោជន៍សមស្របឲ្យសមាជិកសម្ព័ន្ធយុវជននិយាយរួម និងសមាជិកសម្ព័ន្ធយុវជនខ្មែរនិយាយដោយឡែក។
តាមប្រសាសន៍លោកង៉ូថាញ់ស្វឹង អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុកកូវកែ (ខេត្តត្រាវិញ) ប៉ុន្មានឆ្នាំកន្លង ស្រុកបានកៀរគររាល់ប្រភព កម្លាំងដើម្បីគិតគូរអភិវឌ្ឍជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិខ្មែរនៅ លើភូមិសាស្រ្ត។
គ្រួសារលោកថាច់ថឹង នៅភូមិអង្គុលីខាងត្បូង ឃុំដុងប៊ិញ គឺជាគ្រួសារ គំរូមួយក្នុងចំណោមគ្រួសារគំរូទាំងឡាយ ចាកផុតពីភាពក្រីក្ររបស់ឃុំ ។ លោកថឹង ឲ្យដឹង៖ "
ឆ្នាំ២០១៦ រោងចក្រកាត់ដេរ Vinatex នៅស្រុកវិញថាញ់ ក្រុងកឹងធើ ចាប់ផ្តើមដំណើរការបានទាក់ទាញពលករ- ការិនីក្នុងភូមិស្រុកជាច្រើន ធ្វើយ៉ាងណាដើម្បីរក្សាជាប់លាប់នូវចំនួនពលករវ័យក្មេង និងកាត់បន្ថយស្ថានភាពពលករជនបទដាច់អាជីព។
លោកលឿងវាំុងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ ឆ្នាំ២០១៧ ក្រុងកឹងធើ បានផ្សព្វផ្សាយគ្រោងការវិទ្យាសាស្រ្ត "បង្រៀនវិជ្ជាជីវៈនិងបង្រៀនអក្សរខ្មែរ ជូនជជាតិខ្មែរនៅស្រុកកើ-ដ ក្រុងកឹងធើ"។
ក្នុងដំណើរការកសាងជនបទថ្មី ឃុំទ្រុងថាញ់ ស្រុកវូងលីម (ខេត្តវិញ ឡុង) កំពុងបន្តជំហានអនុវត្តសម្រេចលក្ខឋានជនបទថ្មី។
ជាច្រើនឆ្នាំមកនេះ ជាមួយនឹងតួនាទីប្រធានក្រុមសហការឥណទាន ខ្នាតតូចដុងតឹម នៅភូមិដាយជី ឃុំដាយតឹម ស្រុកម៉ីស្វៀង ខេត្តសុក ត្រាំង អ្នកមីងត្រឹងធីលីអេន តែងបានបងប្អូននារីស្រឡាញ់រាប់អាន។
ប៉ុន្មានឆ្នាំជិតៗនេះ ទម្រង់រូបភាពចិញ្ចឹមគោ ពិសេសគឺគោទឹកដោះកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ហើយត្រូវបានភូមិភាគជាច្រើនជ្រើសរើស ដើម្បីលុបបំបាត់ភាពក្រីក្រ ដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។ ក្នុងនោះ ស្រុកត្រឹងដេ គឺជាភូមិភាគដែលមានហ្វូងគោរីកចម្រើនបំផុត ហើយបានជួយគ្រួសារមាមីងខ្មែរជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ ធ្វើមានធ្វើបាន។
ចាប់ពីពេលមានសេចក្តីសម្រេចចិត្តលេខ២៤-NQ/TW របស់គណៈប្រតិ បត្តិការមជ្ឈិមបក្ស(នីតិកាលIX) ស្តីពីការងារជនជាតិ និងការភ្ញាក់រលឹក របស់គណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ចំពោះការងារជនជាតិ មានការ ជឿនលឿន។ ជាពិសេសគឺឆ្លងតាមរយៈនៃកម្មវិធីកសាងហេដ្ឋារចនា សម្ព័ន្ធ ឧបត្ថម្ភជនរួមជាតិ កន្លងហើយជីវភាពជនរួមជាតិខ្មែរនៅខេត្ត កៀងយ៉ាងត្រូវបានលើកស្ទួយគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងការលើកកម្ពស់គុណភាពឃុំជនបទថ្មី ដែលបានទទួលស្គាល់ រួចហើយ ស្រុកថើយឡាយ ក្រុងកឹងធើ កំពុងផ្តុំកម្លាំងវិនិយោគទុន ប្តេជ្ញាខិតខំធ្វើឲ្យឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ចំនួន២បន្ថែមទៀត គឺឃុំឌិញម៉ូង និងឃុំទ្រឿងថាញ់ បានសម្រេចបទដ្ឋានជាឃុំជនបទថ្មីក្នុង ឆ្នាំ២០១៧។
ថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ អាស្រ័យការវិនិយោគទុនរបស់រដ្ឋ គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន ទើបជីវភាពសម្ភារៈ ស្មារតីរបស់មាមីងនៅទីនេះ ត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា...។
ពង្រីកស្មារតីឈានមុខ យុវជនកសាងខ្លួន កសាងអាជីព សមាជិក សម្ព័ន្ធយុវជនជាជនជាតិខ្មែរ នៅស្រុកថើយឡាយ (ក្រុងកឹងធើ) តែង បានបញ្ជាក់នូវតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈាន ឡើងធ្វើមានធ្វើបានស្របច្បាប់ ខ្នះខ្នែងចូលរួមរាល់ការចលនា រួមចំ ណែកអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មីនៅភូមិភាគ ។
ក្នុងនាមជាបក្ខជនមួយរូប លោកថាច់សំរួល នៅភូមិរាជមល្លចាស់ ឃុំគីមហ្វា ស្រុកកូវង៉ាង បានធ្វើជាគំរូនិងចូលរួមចលនាប្រជាជនប្រតិបត្តិ បានល្អនូវគោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិង អនុវត្តនូវរាល់សកម្មភាពបដិវត្តន៍នៅភូមិភាគ។