10/07/2018 - 15:05

រក​ច្រក​ចេញ​លំ​នឹង​ឲ្យ​ដំ​ណាំ​ម្ទេស​

ច្រើន​ឆ្នាំ​កន្លង ចល​នា​ដាំ​ម្ទេស​ខ្មាំង​នៅ​ខេត្ត​ត្រា​វិញ បាន​អ​ភិ​វឌ្ឍ​​យ៉ាង​ខ្លាំង​ នាំ​មក​ប្រាក់​ចំ​ណូល​បង្គួរ​ជូន​ក​សិ​ករ​។

គ្រួ​សារ​បង​ស្រី​ថាច់​ធី​សា​លី​កំ​ពុង​ប្រ​មូល​ផល​ម្ទេស​។

ខ​ណៈ​ពេល​​ទី​ផ្សារ​មាន​តម្រូវ​ការ​ម្ទេស​​ច្រើន  តម្លៃ​របស់​វា​កើន​ឡើង​ដល់​៦០​.០០០​ដុង​/គី​ឡូ​ក្រាម​ឯ​ណោះ​ អ្នក​ដាំ​ម្ទេស​​តែង​ប្រ​លយ​ពាក្យ​កំ​ប្លែង​លេង​ថា ដាំ​បាន​“ម្ទេស​ផ្អែម​”​។​ ព្រោះ​ហេតុ​នោះ ក​សិ​ករ​ក្នុង​ខេត្ត​ជា​ច្រើន​ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ចាត់​ទុក​ដំ​ណាំ​ម្ទេស​ ជា​ដំ​ណាំ​ដ៏​ចម្បង​មួយ​ប្រ​ភេទ ត្រូវ​បាន​ជ្រើស​ចូល​ក្នុង​តា​រាង​បញ្ជី​ពូជ​ដាំ​ណាំ​បង្វែរ​រចនា​សម្ព័ន្ធ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​​ភាព​។ ប៉ុន្តែ​ឆ្នាំ​២០១៨ តម្លៃ​ម្ទេស​ចុះ​ថោក​ប្រ​មាណ​១២.០០០​ដុង​/គី​ឡូ​ក្រាម​ ញុា​ំង​ឲ្យ​​អ្នក​​ដាំ​ម្ទេស​រង​ការ​ “​លំ​បាក​”។

ក្នុង​អំ​ឡុង​៥​ខែ​ដើម​ឆ្នាំ២​០១៨ នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ម្ទេស​ច្រើន​ ដូច​ជា​៖ ស្រុក​កូវ​ង៉ាង​​ជាង​៦០០​ហិក​តា ស្រុក​យ្វៀន​​ហាយ១១០​ហិ​ក​តា ក្រុង​យ្វៀន​ហាយ​៩០ ហិក​តា ស្រុក​ថ្កូវ​៣០​ហិក​តា និង​ស្រុក​កូវ​កែ​​៥០​ហិ​ក​តា។​ល។ បច្ចុ​ប្បន្ន ទិន្ន​ផល​ម្ទេស​មធ្យម​ភាគ​ពី​១៨​ដល់​២០​តោន​/ហិក​តា អ្នក​ដាំ​ម្ទេស​ត្រូវ​ចំ​ណាយ​ដើម​ទុន​ដំ​បូង​ប្រ​មាណ​ពី​៩០​ដល់​១០០​លាន​ដុង​/ហិក​តា។​ ក្រៅ​ពី​នោះ អ្នក​ដាំ​ម្ទេស​នៅ​ទាំង​ជួល​កម្ម​ករ​ប្រ​មូល​​ផល ដោយ​តម្លៃ​ពី​៤.០០០​ដល់​៥.០០០​ដុង​/គី​ឡូ​ក្រាម​ (ដូច្នេះ​ប្រាក់​ចំ​ណាយ​ប្រ​ហាក់​ប្រ​ហែល​១០០​លាន​ដុង​/ហិក​តា)​។ បង​ស្រី​ថាច់​ធី​សា​លី នៅ​ភូមិ​មេ​រង​ចាស់​ឃុំ​ថាញ់​ហ្វា​សឺ​ន ស្រុក​កូវ​ង៉ាង​ ឲ្យ​ដឹង​៖ “រ​ដូវ​ម្ទេស​ដើម​ឆ្នាំ​២០១៨ គ្រួ​សារ​ខ្ញុំ​ជួល​ដី​ដាំ​ម្ទេស​៥​កុង​ ជា​មួយ​នឹង​តម្លៃ​ម្ទេស​ដូច​បច្ចុប្បន្ន (មធ្យម​ភាគ​​១២.៥​០០ដុង​/គី​ឡូ​ក្រាម​) គ្រួ​សារ​ខ្ញុំ​បាន​ត្រឹម​គ្រប់​ទុន​។ ចំ​ណែក​រដូវ​ម្ទេស​ឆ្នាំ​២​​០១៧​ គ្រួ​សារ​ខ្ញុំ​ចំ​ណេញ​បាន​ជាង​៨​លាន​ដុង​/កុង​”។​

រដូវ​ម្ទេស​ដើម​ឆ្នាំ​២០១៨ នៅ​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ​ មា​មីង​បាន​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ​ជិត​៨០​ហិក​តា មក​ដាំ​ម្ទេស​ ហើយ​មាន​​គ្រួ​សារ​ដាំ​ម្ទេស​ជិត​៤០​% បាន​ចង​សម្ព័ន្ធ​ខាង​​ច្រក​ចេញ​​តម្លៃ​ប្រ​មូល​ទិញ​ ពី​អា​ជីវ​កម្ម​នា​នា មាន​ភាព​លំ​នឹង​បង្គួរ​ជួយ​ឲ្យ​ក​សិ​ករ​នឹង​នរ​ចិត្ត​ផលិត​កម្ម​ កាត់​បន្ថយ​ហា​និ​ភ័យ​។ ក្នុង​​នាម​ជា​ប្រ​ធាន​​ក្រុម​សហ​ការ​ដាំ​ម្ទេស​​បង​ថាច់​កើង​ នៅ​ភូមិ​ពល​ស្រ័យ​ ឃុំ​ង៉ូវ​ឡាក​  ឲ្យ​ដឹង​៖ “គ្រួ​សារ​ដាំ​ម្ទេស​ជា​ច្រើន​ រក​ច្រក​ចេញ​ដោយ​ខ្លួន​ឯង ម្ល៉ោះ​ហើយ​តម្លៃ​ម្ទេស​​មិន​លំ​នឹង​  ពី​ព្រោះ​ពឹង​ផ្អែក​លើ​ទី​ផ្សារ​ជា​សំ​ខាន់​។ អា​ស្រ័យ​ហេតុ​នោះ ក្រុម​សហ​ការ​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ក​សាង​ទម្រង់​ចង​សម្ព័ន្ធ​ដើម្បី​ផលិត​ផល​បាន​ធា​នា​ម៉ៅ​ទិញ​”​។

តាម​ប្រ​សាសន៍​បង​ឡេ​វ៉ាន់​ភី​ អនុ​ប្រ​​ធាន​​កា​រិ​យា​ល័យ​ក​សិ​កម្ម​ និង​អភិ​វឌ្ឍ​ជន​បទ​ស្រុក​កូវ​ង៉ាង​ តម្លៃ​ម្ទេស​ចុះ​ថោក​មួយ​ចំ​ណែក ​អា​ស្រ័យ​ផ្ទៃ​ដី​ដាំ​ម្ទេស​ឆ្នាំ​២០១៨ កើន​ឡើង​ដោយ​សារ​តម្លៃ​ម្ទេស​ឆ្នាំ​២០១៧​ឡើង​ខ្ពស់​។ ផ្តើម​ពី​នោះ បណ្ដាល​ឲ្យ​ការ​ផ្គត់​ផ្គង់​លើ​ស​ពី​​តម្រូវ​ការ​ទី​ផ្សារ​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​ខាង​​លើ ស្រុក​ក៏​បាន​ឃោស​នា​ចលនា​ក​សិ​ករ​ មិន​គប្បី​ពង្រីក​ផ្ទៃ​ដី​ដាំ​ម្ទេស​តាម​គ្នា​នោះ​ឡើយ ខណៈ​ពេល​មិន​ទាន់​បាន​ចង​សម្ព័ន្ធ​ខាង​ច្រក​ចេញ​​រវាង​អា​ជីវ​កម្ម​និង​ក​សិ​ករ​ទេ​នោះ៕

​                   សឺន​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​បង​ឡេ​វ៉ាន់​ភី