19/06/2018 - 09:29

ភាព​ពុះ​ពោរ​នៃ​វិ​ស្ស​ម​កាល​ស្ម័គ្រ​ចិត្ត​

ជា​មួយ​នឹង​គោល​លំ​នាំ​ “ជាក់​ស្តែង​ ប្រ​សិទ្ធ​ភាព​ សុ​វត្ថិ​ភាព​” យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូ​វ​វិស្ស​ម​កាល​ យុវ​វ័យ​ក្រុង​កឹង​ធើ អនុ​វត្ត​នូវ​គម្រោង​សំ​ខាន់​ៗ​និង​ការ​ងារ​របស់​យុវ​ជន​​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​។ នៅ​តាម​មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​ ស​មា​គម​និស្សិត​បាន​ផ្តុំ​កម្លាំង​​ជួយ​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ផ្សព្វ​ផ្សាយ​អំ​ពី​ផ្នត់​រស់​នៅ​អារ្យ​ធម៌​ ព្រម​ទាំង​ចាត់​ចែង​​នូវ​ស​កម្ម​ភាព​ជា​ច្រើន ដើម្បី​​​សុ​ខុ​មាល​ភាព​សង្គម​។

និស្សិត​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ ធ្វើ​ឡ​ជីវ​ឧស្ម័ន​ចំ​នួន​២ ជូន​ប្រ​ជា​ជន​នៅ​ឃុំ​ថាញ់​ម៉ី ស្រុក​វិញ​ថាញ់​។

នៅ​ឃុំ​ថាញ់​ម៉ី ស្រុក​វិញ​ថាញ់​ យុវ​វ័យ​ក្រុង​ បាន​បើក​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ​៧០០​ដើម ធ្វើ​ឡ​ជីវ​ឧស្ម័ន​២កន្លែង ព្រម​ទាំង​ជូន​អំ​ណោយ​ជា​ច្រើន​ចំ​ណែក​ដល់​គ្រួសា​រ​ក្រី​ក្រ​និង​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ តាំង​ពី​ព្រ​លឹម​ និ​ស្សិត​នៃ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ ប្រ​មាណ​៣០​​រូប បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​អ្នក​មីង​ផាម​ធី​កុក​នៅ​ភូមិ​ឡុង​ថាញ់​ ឃុំ​ថាញ់​ម៉ី។​  បែង​ចែក​ភារ​កិច្ច​ជាក់​ស្តែង​ ខ្លះ​រៀប​ចំ​លី​សែង​ទព្វ​សម្ភារៈ​ខ្លះ​ទៀត​ជីក​ដី​ធ្វើ​ឡ​ជីវ​ឧស្ម័ន​ឲ្យ​គ្រួ​សារ​អ្នក​មីង​កុក​។ មីង​កុក​ ចែក​រំ​លែក​៖ “គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ​និង​ជ្រូក​សាច់​ជាង​១០​ឆ្នាំ​កន្លង​ហើយ ដោយ​ទ្រង់​ទ្រាយចិ​ញ្ចឹម​ពី​៤០​ដល់​៥០​ក្បាល​។ គ្រួ​សារ​ខ្ញុំ​ឆ្លៀត​យក​លាម​ក​ជ្រូក​ដើម្បី​ចិញ្ចឹម​ត្រី​។ ឥ​ឡូវ​បាន​ក្មួយ​ៗ​និ​ស្សិត​មក​ជួយ​ធ្វើ​ឡជីវ​ឧស្ម័ន​ ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​ ពី​ព្រោះ​ការ​ពារ​បាន​ទាំង​បរិ​ស្ថាន​និង​មាន​ឧស្ម័ន​ដុត​ក្នុង​ការ​ដណ្តាំ​​ស្ល ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​”។ តាម​ការ​ឲ្យដឹង​របស់​មិត្ត​ឡេ​ហ្វាង​មួង​និស្សិត​ផ្នែក​​វិ​ទ្យា​សាស្រ្ត​បរិ​ស្ថាន​ (ស​កល​វិ​ទ្យា​ល័យ​កឹង​​ធើ​)​ នៅ​ឃុំ​ថាញ់​ម៉ី ​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​ធ្វើ​ឡ​ជីវ​ឧស្ម័ន​ចំ​នួន​២​ជូន​ប្រ​ជា​ជន​។ រ​ដូវ​វិ​ស្ស​ម​កាល​  មួង​តែង​ចូល​រួម​នឹង​ក្រុម​យុវ​ជន​ស្ម័គ្រ​​ចិត្ត​ធ្វើ​ឡ​ជីវ​ឧស្ម័ន​ ឡ​នី​មួយ​ៗ​តម្លៃ​ពី​២-​១០​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​នៅ​ទាំង​ចូល​រួម​ស​កម្ម​ភាព​ការ​ពារ​បរិ​ស្ថាន​ បរិច្ចាគ​ឈាម​ មនុស្ស​ធម៌​ចែក​ចាយ​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​​សុ​វត្ថិ​ភាព​ចរាច​រ ជួស​ជុល​ផ្លូវ​គមនា​គមន៍​ជន​បទ​...។

តាម​ប្រ​សាសន៍​បង​ហា​មិញ​ថុង​ អនុ​ប្រ​ធាន​សមា​គម​និស្សិត​នៃ​ស​កល​វិ​ទ្យា​ល័យ​​ណាម​កឹង​ធើ៖​ ទន្ទឹម​នឹង​ស​កម្ម​ភាព​ជំ​នួយ​​កម្លាំង​រដូវ​ប្រ​ឡង​ សម្ព័ន្ធ​យុវ​ជន​សមា​គម​និស្សិត​នៃ​សកល​វិ​ទ្យា​ល័យ​ណាម​កឹង​ធើ នៅ​ទាំង​រៀប​ចំ​យុទ្ធ​នា​ការ​ “រ​ដូវ​វិស្ស​ម​កាល​បៃ​តង”​ដោយ​មាន​ស​កម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ មាន​ដូច​៖ លាប​ពណ៌​សា​លា​រៀន​ ផ្គុំ​ដំ​ឡើង​ភ្លើ​ង​ កង្ហារជួស​ជុល​បន្ទប់​អ​នា​ម័យ​នៅ​តាម​សា​លា​ដែល​មាន​ភាព​លំ​បាក​ ចាត់​ចែង​ដាំ​ដើម​ឈើ កាប់​ឆ្ការ​ព្រៃ​គុម្ពោត​ ជួយ​ភូមិ​ភាគ បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​...។

យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្ស​មកាល​ឆ្នាំ​២០១៨ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិ​ថុ​នា​​ដល់​ចុង​ខែ​សី​ហា ដោយ​មាន​កម្ម​វិ​ធី​ចំ​នួន​១​និង​​យុទ្ធ​នា​ការ​ចំ​នួន​៤ រួម​មាន​៖ កម្ម​វិ​ធី​ “ជំ​នួយ​កម្លាំង​រដូវ​ប្រឡង​” សម្រាប់​និស្សិត​ យុវ​ជន​លើ​ភូមិ​សាស្រ្ត​នា​នា យុទ្ធ​នា​ការ​“ផ្កា​ក្ងោក​​ក្រ​ហម​” សម្រាប់​សិស្ស​ និង​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​វ័យ​ក្មេង​ យុទ្ធ​នា​ការ​“រ​ដូវ​វិស្ស​ម​កាល​​បៃ​តង​” សម្រាប់​និស្សិត​ សាស្រ្ត​ចារ្យ​វ័យ​ក្មេង​ យុទ្ធ​នា​ការ​“រដូវ​សម្រាក​ស៊ី​ជំ​ពូ​”សម្រាប់​​បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ យុទ្ធ​នា​ការ​ “ចេញ​ប្រតិ​បត្តិ​ការ​បៃ​តង​” សម្រាប់​យុវ​ជន​ប្លុក​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​៕

                           ក្វឹក​ថាយ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ហា​មិញ​ថុង