ទិដ្ឋភាពនៃអង្គសន្និបាត។
គណៈជនជាតិខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតផ្សព្វផ្សាយនូវគោលនយោបាយជនជាតិ សាសនា ជូនព្រះចៅអធិការ និងគណៈកម្មការវត្តចំនួន២៣០អង្គនិងរូប នៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរចំនួន៩២វត្តលើភូមិសាស្រ្តខេត្ត។ ក្នុងរយៈពេល២ថ្ងៃ តំណាងទាំងឡាយបានផ្សព្វផ្សាយនូវបទបញ្ជាលេខ១៨របស់គណៈប្រតិបត្តិការមជ្ឈិម ស្តីពីការអនុវត្តបន្តសេចក្តីសម្រេចលេខ២៥របស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាលIX ស្តីពីការងារសាសនាក្នុងស្ថានភាពថ្មី។ បទបញ្ជាលេខ១៩របស់គណៈលេខា មជ្ឈិមបក្ស ស្តីពីការបង្កើនការងារនៅតំបន់ជនជាតិខ្មែរ។ សេចក្តីសម្រេចចិត្តលេខ៥៩របស់នាយករដ្ឋមន្ត្រី ស្តីពីការ” ជូនកាសែត ទស្សនាវដ្តីដល់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដែលមានលក្ខណៈសេដ្ឋកិច្ចលំបាក ពិសេស” និងបទដ្ឋានមូលដ្ឋានសក្ការបូជា មូលដ្ឋានសាសនាអារ្យធម៌។ល។ ទន្ទឹមនឹងនោះ តំណាងទាំងឡាយនៅទាំងទទួលបានព័ត៌មានពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តសុកត្រាំង ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨។ ស្ថានភាពផ្សព្វផ្សាយអនុវត្តកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០១៨ និង គោលនយោបាយមួយចំនួនពាក់ព័ន្ធនឹងការងារជនជាតិ។ល។៕
ត្រឿងផល-សុផន