19/06/2018 - 09:29

ជម្នះ​លំ​បាក​ចាក​ផុតពី​ភាព​ក្រី​ក្រ

លោក​ថាច់​ហ្វាយ កើត​ឆ្នាំ​១៩៥២ នៅ​ភូមិ​វាល​ ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង គឺ​ជា​បុគ្គល​គំ​រូ​ឆ្លង​កាត់​លំ​បាក​ ចាក​ផុត​ពីភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដោយ​មាន​ទម្រង់​ដាំ​ស្វាយ​តៃ​វ៉ាន់​ រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​រៀង​រាល់​ឆ្នាំ​។

លោក​ហ្វាយ​កំ​ពុង​ថែ​ទាំ​ស្វាយ​។

ពី​មុន គ្រួ​សារ​លោក​ហ្វាយ​ ក្រ​​ណាស់ ម្ល៉ោះ​ហើយ​គាត់​តែង​ដើរ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​កូន​៤​នាក់រៀន​សូត្រ​។ អា​ស្រ័យ​គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ​ អំ​ពី​ការ​គិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជូន​ជន​រួម​ជាតិ​ភាគ​តិច គ្រួ​សារ​គាត់​បាន​ឧបត្ថម្ភ​បុល​ទុន​១០​លាន​ដុង​ ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​។ ប្តី​ប្រ​ពន្ធ​គាត់​បាន​បុល​ប្រាក់​ខាង​ក្រៅ​បន្ថែម​១០​លាន​ដុង​ទៀត​ ទិញ​ពូជ​ស្វាយ​តៃ​វ៉ាន់​ដាំ​បាន​២​កុង​។ ក្រៅ​ពី​នោះ គាត់​ថែម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​របស់​កម្មា​ភិ​​បាល​សមា​គម​កសិ​ករ​ឃុំ កម្មា​ភិ​បាល​ដំ​ណាក់​​ជំ​រុញ​ក​សិ​កម្ម​ ដំ​ណាក់​ការ​ពារ​រុក្ខ​ជាតិ​អំ​ពី​បច្ចេក​ទេស​ថែ​ទាំ​និង​របៀប​បង្ការ​ ព្យា​បាល​ជំ​ងឺ​ឲ្យ​ស្វាយ​។ ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​រៀន​សូត្រ​បទ​ពិ​សោធន៍​បន្ថែម​ពី​អ្នក​ដែល​ធ្លាប់​​ដាំ​ស្វាយ​ ម្ល៉ោះ​ហើយ​ចម្ការ​ស្វាយ​របស់​គាត់​តែង​លូត​លាស់​ល្អ​។  ផ្លែ​លើក​ដំ​បូង​ គាត់​លក់​បាន​២០​ពាន់​ដុង​/​គី​ឡូ​ក្រាម​ តាម​ការ​ប៉ាន់​ស្មាន​ទិន្ន​ផល​នឹង​ទទួល​បាន​ប្រ​មាណ​៥​តោន​/៣​រដូវ​/ឆ្នាំ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​១០០​លាន​ដុង ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ គាត់​នៅ​ចំ​ណេញ​៤៥​លាន​ដុង​។ សង្កេត​ឃើញ​ដាំ​ស្វាយ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច លោក​ហ្វាយ​ បន្ត​បើក​ទូ​លាយ​ផ្ទៃ​ដី​ដាំ​បន្ថែម​៤​កុង​ទៀត​។ ឆ្នាំ​២០១៧ ប្រ​មូល​ផល​៣​រដូវ​/ឆ្នាំ​តាម​ការ​គ្រោង​ទុក​ អាច​រក​ចំ​ណេញ​បាន​១៨០​លាន​ដុង​។ ជីវ​ភាព​គ្រួ​សារ​លោក​បាន​ធូរ​ធារ​ជា​សន្សឹម​ៗ​ និង​បាន​ទទួល​ស្គាល់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ចុង​ឆ្នាំ​២០១៧​។

យល់​បាន​នូវការ​លំ​បាក​ពេល​ផ្ដើម​អា​ជីព​ធ្វើ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​លោក​ហ្វាយ​ តែង​ត្រៀម​បម្រុង​ឧបត្ថម្ភ​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ជា​មួយ​នឹង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ដើម្បី​បាន​ធូរ​ធារ​ទាំង​អស់​គ្នា។​ ចំ​ពោះ​ស​កម្ម​ភាព​មនុ​ស្ស​ធម៌  សា​ធារ​ណ​ប្រ​យោជន៍​សង្គម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ក​សាង​ជន​បទ​ថ្មី អា​ស្រ័យ​ភូមិ​ភាគ​បំ​ផុស​ចលនា​លោក​ហ្វាយ​ បាន​ចូល​រួម​វិ​ភាគទាន​យ៉ាង​ស​កម្ម​។ លោក​ថាច់​ហាញ់​ នៅ​ភូមិ​ម៉ី​ធ្វឹន​​ ឃុំ   តឹ​ង​ម៉ី​ ស្រុ​ក​ត្រា​អូង ឲ្យ​ដឹង​បន្ថែម​៖ “អា​ស្រ័យ​បាន​បង​ថាច់​​ហ្វាយ​ចែក​រំ​លែក​បទ​ពិ​សោធន៍​ ទើប​ចម្ការ​ស្វាយ​របស់​ខ្ញុំ​លូត​លាស់​ល្អ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​”​។

លោក​ត្រឹង​ឌឹក​ថាញ់ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង​ បញ្ជាក់​ឲ្យ​ដឹង​៖​ “បង​ថាច់​ហ្វាយ គឺ​ជា​កសិ​ករ​ផលិត​ពូ​កែ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​។  គាត់​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ឃុំ​អំ​ពី​ការ​ឈាន​ឡើង​ចាក​​ផុត​ពី​ភាព​ក្រី​ក្រ​។ បង​ហ្វាយ​ក៏​បាន​ស្ងើច​​សរ​សើរ​និង​ជូន​រង្វាន់​នៅ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ប្រ​ទះ​ឃើញ បំ​ពាក់​បំ​ប៉ន​កសាង​គំ​រូ​ជឿន​លឿន​ស្រុក​ត្រា​អូង​ ដំ​ណាក់​កាល​២០១៦​-២០១៨​”៕

ត្រុក​ម៉ាយ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហ្វាយ