19/06/2018 - 09:29

បង្ក​ការងារ​ធ្វើ​ជូនពល​ករ​

ឃុំ​ង៉ូវឡាក​ ស្រុកយ្វៀន​ហាយ ខេត្តត្រា​វិញ ខិតខំប្រឹង​ប្រែងយ៉ាង​ហោច​ណាស់​មាន​ពល​ករ​ចំ​នួន​៤០០​នាក់ មាន​ការ​ងារ​ធ្វើ​ក្នុង​ឆ្នាំ​២០១៨​។

បង​ស្រី​ថាច់​ធ្វី​ឡិញ កំ​ពុង​បែង​ប្រ​ភេទ​គ្រាប់​ស្វាយ​ចន្ទី​នៅ​មូល​ដ្ឋាន​អា​ជីវ​កម្ម​តា​យ​វូ​។

កាល​ពី​ឆ្នាំ​កន្លង ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ក៏​ដូច​ជា​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​អា​ជីវ​កម្ម​ ក្រុម​ហ៊ុន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ឃុំ​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​ជូន​ពល​ករ​ចំ​នួន​៧៥០​នាក់​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៧០​%​។ ដោយ​ឡែក​ក្នុង​៤​ខែ​ដើម​ឆ្នាំ២​០១៨ ឃុំ​ង៉ូវ​ឡាក​ អនុ​វត្តសម្រេច​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នូវ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​ជូន​ដល់​ពល​ករ​ជា​ច្រើន​។ល។ អ្នក​ស្រី​ង្វៀន​ធី​ញើន​ហ្វា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង៉ូវ​ឡាក​ ឲ្យ​ដឹង​៖ “ការ​ផ្ដុំ​កម្លាំង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​នៅ​នឹង​កន្លែង​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​របស់​ភូមិ​ភាគ​ បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន​តំ​បន់​ជន​បទ​ ពិ​សេស​គឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”​។

អ្នក​ស្រី​ង្វៀន​ធី​ញើន​ហ្វា បាន​ផ្តល់​ព័ត៌​មាន​​បន្ថែម​៖ ទន្ទឹម​នឹង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​​ក្នុង​វិ​ស័យ​ក​សិ​កម្ម​ មាន​ដូច​៖ ការ​វិនិ​យោគ​ទុន​ពី​គម្រោង​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល​ គម្រោង​សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​(AMD)​។ល។ ឃុំ បាន​សហ​ការ​ជាមួយ​នឹង​ផ្នែក​ជំ​នាញ​របស់​​ខេត្ត ស្រុក ក្នុង​ការ​បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​ ឧទ្ទេស​នាម​ពល​ករ​ចូល​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន អា​ជីវ​កម្ម​។ សម្លឹង​ជា​រួម​រៀង​រាល់​ឆ្នាំ​ ពល​ករ​ទៅ​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ក្រៅ​ខេត្ត តែង​សន្សែ​សន្សំ​បាន​ប្រាក់​កាស​ ដើម្បី​ផ្ញើ​មក​ឲ្យ​គ្រួ​សារ​សង់​ផ្ទះ បង្ក​បាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​។

ចាប់​ពីឆ្នាំ​​២០១៥ ឆ្លង​តាម​រយៈ​អា​ជីវ​កម្ម​​មូល​ដ្ឋាន​ផលិតកម្ម​លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​ចូល​រួម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​​ជូន​ពល​ករ​វ័យ​ចំ​ណាស់​។ តួ​យ៉ាង​ដូច​មូល​ដ្ឋាន​អា​ជីវ​កម្មតា​យ​វូ នៅ​ភូមិ​ពល​ស្រ័យ​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជិត​៦០០​នាក់ ជា​មួយនឹង​ប្រាក់​ចំ​ណូល​ប្រ​មាណ​៥,៥​លាន​ដុង​/នាក់​/ខែ​ (កម្ម​ករ​បែង​ប្រ​ភេទ​គ្រាប់​ស្វាយ​ចន្ទី​) និង​២​លាន​ដុង​/នាក់/​ខែ (ពល​ករ​ពុះ​គ្រាប់​ស្វាយ​​ចន្ទី​)។ បង​ស្រី​ម៉ាយ​ធី​វូ នា​យិ​កា អា​ជីវ​កម្ម តាយ​វូ ឲ្យ​ដឹង​​៖ “អា​ជីវ​កម្ម​យើង​ខ្ញុំ​បាន​គម្រោង​សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​​ធាតុ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឧបត្ថម្ភ​ក្នុង​ការ​វិ​និ​យោគ​ទុន​ទិញ​សម្ភារៈ​គ្រឿង​ចក្រប​​ម្រើ​ការ​ផលិត​កម្ម​។ ឆ្លង​តាម​រយៈ​នោះ បង្ក​លក្ខណ​សម្បត្តិ​ល្អ​ថែម​ទៀត​​សម្រា​ប់​អា​ជីវ​​កម្ម​បើក​ទូ​លាយ​ទម្រង់​ផលិត​​ទាក់​ទាញ ពល​ករ​ដែល​ទំ​នេរ​ពី​ការ​ងារ​ស្រែ​ចម្ការ​ក្នុង​ភូមិ​ភាគ​។ ព្រម​ជា​មួយ​នោះ ភា​គី​អា​ជីវ​កម្ម​ក៏​ខិត​ខំ​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ ជូន​ដល់​​ពល​ករ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៧ និង​ធា​នា​បាន​ផល​ប្រ​យោជន៍​រវាង​អា​ជីវ​កម្ម​ និង​ពល​ករ​”។ បង​ស្រី​សឺន​ធី​ថាញ់​ នៅ​ភូមិ​កី​យ៉ា​ជា​ពល​កា​រិ​នី​របស់​មូល​ដ្ឋាន​អា​ជីវ​កម្ម​តា​យ​វូ ឲ្យ​ដឹង​៖ បង​ស្រី​បាន​ធ្វើ​ការ​នៅ​ទី​នេះ​៤​ឆ្នាំ ហើយ​មិន​ត្រឹ​ម​តែ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​មាន​ឱ​កាស​ថែ​ទាំ​កូន​ចៅ​និង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួ​សារ​ទៀត​ផង​។ ជា​មួយ​នឹង​ការ​ងារ​បែង​ប្រ​ភេទ​គ្រាប់​ស្វាយ​ចន្ទី​ បង​ស្រី​រក​បាន​ចំ​ណូល​​ពី​១០០.០០០​ដល់​១២០.០០០​ដុង​/ថ្ងៃ​៕

ម៉ាល័យ–សេរី

ចែករំលែកអត្ថបទ