26/06/2018 - 09:08

បង្វែរ​រចនា​សម្ព័ន្ធ​ពល​កម្ម​ជន​បទ

ដំ​ណាក់​ការ​អភិ​វឌ្ឍឧស្សា​ហ​កម្ម​​បាន​​ជួយ​​​ប្រជា​ជននៅ​ក្រុង​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង ប្តូរ​ពី​ការ​ងារ​ក​សិ​កម្ម​ទៅ​ឧស្សា​ហ​កម្ម សេ​វា​កម្ម​ មាន​ភាព​ងាយ​ស្រួល​។

ផ្លូវ​គមនា​គមន៍​ចូល​ទៅ​កាន់​ភូមិ​អង្គុ​លី​ខាង​ត្បូង​ ឃុំ​ដុង​ប៊ិញ​។

តាម​ប្រ​សាសន៍​លោក​សឺន​ហ្វាង​យ្វី ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ក្រុង​​ប៊ិញ​​មិញ ខេត្ត​វិញ​ឡុង​ ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​​​នៅ​ក្រុង​ប៊ិញ​មិញ ភាគ​ច្រើន​ប្រ​កប​របរ​កសិ​កម្ម​។ អា​ស្រ័យ​ហេតុ​នេះ ក្រុង​តែង​ម្ចាស់​ការ​អនុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ បុល​ទុន​ធនា​គារ​អត្រា​កម្រិត​ការ​ប្រាក់​អនុ​គ្រោះ​ ជំ​នួយ​ពូជ​សត្វ​ ពូជ​ដំ​ណាំ។​ល។ ដើម្បី​ពង្រីក​ផលិត​កម្ម រួម​ចំណែ​ក​បង្កើន​ប្រាក់​ចំ​ណូល​  ផ្តើម​ពី​នោះ ជីវ​ភាព​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​  ជួយ​ឲ្យ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើ​ន​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​​ក្រី​​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ តាម​ការ​ស្រង​ស្ថិ​តិ​​របស់​​ក្រុង​ អ​ត្រាគ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​ឆាប់​​រ​​ហ័ស​សម្រេច​មធ្យម​ភាគ​លើស​៤%​ ជារៀង​រាល់​​​ឆ្នាំ​។ មូល​ហេតុ​ គឺ​អា​ស្រ័យ​យុវ​ជន​មួយ​ចំនួន​មិន​ញ​ញេី​ត​ក្នុង​ការ​ប្តូរ​ពី​ការ​ងារ​កសិ​កម្ម​ទៅ​ឧស្សាហ​កម្ម​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ទូ​​ទាំង​​ក្រុង​​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​១.០០០​នាក់​ ចូល​រួម​ការ​ងារ​ឧស្សា​ហ​កម្ម​និង​សេ​វា​កម្ម​។

ដើម្បី​អនុ​វត្ត​ដំ​ណាក់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដូច​ពោល​ខាង​លើ ក្រុង​ក៏​បាន​កសាង​ផែ​ន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តាម​ទិស​ដៅ​ឧស្សាហូ​ប​នីយ​កម្ម​និង​ភា​វូប​នីយ​កម្ម​។ អា​ស្រ័យ​ហេតុ​នោះ ផលិត​កម្ម​ឧស្សា​ហ​កម្ម​​ស្រូប​​អត្រា​​៣៩​% ពា​ណិជ្ជ​កម្ម​ សេ​វា​កម្ម​ស្រូប​អត្រា​៣៧​% ក​សិ​-នេ​សា​ទ​កម្ម​នៅ​ត្រឹម​តែ២៤​%។​ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​ភូមិ​របរ​ផលិត​ព​ពុះ​សណ្តែត​បំ​ពង​ ទឹក​ស៊ី​អ៊ីវ​ តៅហ៊ូវ​ប្រៃ​ ធូប​។ល។ នៅ​តែ​បន្ត​​ការ​រក្សា​អភិ​វឌ្ឍ​លំ​នឹ​​​ង​ បង្ក​បាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ដល់​ពល​ករ​-ការិ​នី​។ ក្រៅ​ពី​នោះ ជា​មួយ​នឹង​ទី​តាំង​ដ៏ប្រ​សើរ​គឺ​នៅ​ក្បែរ​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ និង​មណ្ឌល​ឧស្សា​ហ​កម្ម​ហ្វា​ភូ ស្រុក​ឡុង​ហូ ម៉្លោះ​ហើយ​ពល​ករ​-កា​រិ​នី​នៅ​ភូមិ​ភាគ​ងាយ​ស្រួល​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​តាម​មណ្ឌល​ឧស្សា​ហ​កម្ម​ សេ​វា​កម្ម​។ បង​ស្រី​ថាច់​ធី​ញ៉ាង​ នៅ​ឃុំ​ដុង​ប៊ិញ ឲ្យ​ដឹង​៖ “ពេល​ថ្ងៃ​ខ្ញុំ​ទ​ទួល​ត្បាញ​កន្រ្តក​ជ័រ​នៅ​នឹង​ផ្ទះ​។ ពេល​យប់​ ខ្ញុំ​ទៅ​ជួយ​លក់​ភេស​ជ្ជៈនៅ​កន្លែង​វាយ​សី​ខណ្ឌប៊ិញ​ធ្វី ក្រុង​កឹង​ធើ​។ អា​ស្រ័យ​ជួប​ម្ចាស់​ចិត្ត​ល្អ គាត់​ជួយ​ប្រាក់​ប្រេង​សាំង​ទៅ​មក​និង​អា​ហារ​ពេល​យប់​។ ប្រ​ហែល​ម៉ោង​៩​យប់​រៀប​ចំ​ការ​ងារ​រួច​រាល់​ទៅ​ដល់​ផ្ទះ​ជិត​ម៉ោង​១០យប់។​ ការ​ងារ​នេះ​ស្រាល​ ផ្តល់​ប្រាក់​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​បាន​មួយ​ភាគ​​ណា​ដែរ​”។

បង​ស្រីង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ​ ឲ្យ​ដឹង​៖  ផ្លូវ​គម​នាគមន៍​ជន​បទ​កសាង​សម្រេច​រួច​រាល់​ បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​ប្រ​ជា​ជន​ប្តូរ​ពី​ការ​ងារ​កសិ​កម្ម​ទៅ​​ការ​ងារ​ឧស្សា​ហ​កម្ម​ សេ​វា​កម្ម​ មាន​ភាព​ងាយ​ស្រួល​។ បង​ស្រី​សឺន​ធី​ឡេ នៅ​ឃុំ​ដុង​​ថាញ់ ចែក​រំ​លែក​៖ “ពី​មុន​ រ​ដូវ​ប្រាំង​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្រោច​ទឹក​ចម្ការ​ផ្លែ​ឈើ​មាន​ភាព​លំ​បាក​ណាស់​។ ចាប់​តាំង​ពី​ពេល​ដាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ គ្រាន់​តែ​បើក​កុង​តាក់​ភ្លើង​ យើង​ទៅ​ធ្វើ​ការ​ងារ​ផ្សេង​។ ព្រោះ​ហេតុ​នោះ ប្តី​ប្រ​ពន្ធ​ឲ្យ​តែ​មាន​ម្នាក់​នៅ​ផ្ទះ​ គឺ​អាច​នឹង​រ៉ាប់​រង​ស្រោច​ទឹក​ចម្ការ​បាន​។ ម្នាក់​ទៅ​ធ្វើ​ការ​ងារ​ផ្សេង​ រក​ប្រាក់​ចំ​ណូល​បន្ថែម​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​”៕

                                   ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សឺន​ហ្វាង​យ្វី