ក្នុងបរិយាកាសអបអរសាទរខួបអនុស្សាវរីយ៍ ៨០ឆ្នាំ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា ឃុំលិតហូយធឿង ទីក្រុងកឹងធើ បានរៀបចំជូនអំណោយដល់ប្រជាជនក្នុងតំបន់ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាពនៃថ្ងៃបុណ្យដ៏មហោឡារិក។

ប្រជាជនមានភាពរំភើបមកទទួលអំណោយនៅគណៈកម្មការប្រជាជនភូមិយ៉ុងយឿ
ឃុំលិតហូយធឿង ទីក្រុងកឹងធើ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦៣/NQ-CP របស់រដ្ឋាភិបាល ស្តីពីការជូនអំណោយដល់ប្រជាជនក្នុងឱកាសខួបអនុស្សាវរីយ៍៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា ចាប់ពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រជាជននៅឃុំលិតហូយធឿង បានប្រមូលផ្តុំគ្នានៅអាគាវប្បធម៌ក្នុងភូមិដើម្បីទទួលអំណោយ។
តាមផែនការផ្សព្វផ្សាយ ឃុំលិតហូយធឿង បានបង្កើតក្រុមការងារចំនួន៨ក្រុម ដើម្បីទទួលបន្ទុកចែកអំណោយដល់ប្រជាជននៅ៨ភូមិ រួមមាន៖ ហូយទ្រុង, យ៉ុងយឿ, ចូវថាញ, ភូយ៉ឺយ, ភូយុឺយB, សុកលែវ, សុកលែវ B និងណាមចាញ។ ក្នុងឃុំមានប្រជាជនជាង២៧.០០០នាក់ ក្នុងមនុស្សម្នាក់ៗ ទទួលបានប្រាក់១០០ពាន់ដុងតាមសេចក្តីកំណត់។ ក្រោមការដឹកនាំយ៉ាងស្វិតស្វាញរបស់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ ការងារជូនអំណោយត្រូវបានរៀបចំបើកចំហ តម្លាភាព ធានាគ្រប់ចំនួន ទាន់ពេលនិងត្រឹមត្រូវតាមដំណើរការ។

ក្រុមការងារបានមកដល់ផ្ទះជូនអំណោយដល់ប្រជាជននៅភូមិហូយទ្រុង
ឃុំលិតហូយធឿង ទីក្រុងកឹងធើ។
អ្នកមីងឡឹមធីយឿង នៅភូមិយ៉ុងយឿ បានសម្តែងនូវក្តីរីករាយ៖ “ថ្ងៃនេះខ្ញុំតំណាងគ្រួសារមកទទួលបានប្រាក់ ៣០០ ពាន់ដុង ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្នុងថ្ងៃបុណ្យដ៏មហោឡារិកនេះណាស់។ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន ហេតុនោះ ធ្វើឱ្យយើងខ្ញុំកាន់តែមានភាពទំនុកចិត្តលើការដឹកនាំរបស់បក្ស និងរដ្ឋ”។
នៅទីតាំងចែកអំណោយភូមិយ៉ុងយឿ មានបរិយាកាសពុះពោរនិងសណ្តាប់ធ្នាប់។ រដ្ឋអំណាចមូលដ្ឋានបានរៀបចំយ៉ាងហ្មត់ចត់តាំងពីប្រកាសបញ្ជីគ្រួសារ រៀបចំកន្លែងអង្គុយ ធានាសន្តិសុខ សណ្តាប់ធ្នាប់។ ការចែកអំណោយបានអនុវត្តតាមបញ្ជីឈ្មោះគ្រួសារស្រង់ចេញពីមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន។
ពូយឿងដាម នៅភូមិសុកលែវ B បានឱ្យដឹងដោយក្ដីរំភើប៖ “នេះពិតជាអំណោយដ៏មានអត្ថន័យ ជួយបង្កលក្ខណៈឱ្យខ្ញុំទិញបានសម្ភារៈបរិក្ខាររៀនសូត្រសម្រាប់កូនចៅនៅឆ្នាំសិក្សាថ្មី និងដោះស្រាយបានមួយចំណែកក្នុងការរស់នៅរបស់គ្រួសារ។ ខ្ញុំពិតជារំភើបចិត្តនិងដឹងគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងរដ្ឋអំណាចមូលដ្ឋានណាស់។”
ជាពិសេស ចំពោះមនុស្សចាស់គ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ ឬពិបាកក្នុងការធ្វើដំណើរទៅមក ក្រុមការងារបានសហការមួយគណៈកម្មការប្រជាជនភូមិ ចុះទៅដល់ផ្ទះដើម្បីសួរសុខទុក្ខនិងជូនអំណោយតាមគ្រួសារ។ នេះមិនត្រឹមតែជាសកម្មភាពមួយប្រកបដោយអត្ថន័យជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីទំនួលខុសត្រូវ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងមនុស្សធម៌របស់រដ្ឋអំណាចមូលដ្ឋានចំពោះស្ថានភាពលំបាកក្នុងសហគមន៍។
លោកត្រឹងមិញញុឹង - ប្រធានគណៈកម្មាធិការប្រជាជនឃុំលិតហូយធឿង មានប្រសាសន៍៖ “ការជូនអំណោយដល់មាមីង នាឱកាសខួបអនុស្សាវរីយ៍៨០ឆ្នាំ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា បង្ហាញពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋ ចំពោះជីវភាពប្រជាជន។ នេះក៏ជាសកម្មភាពរួមចំណែករឹតបន្តឹងសាមគ្គីភាពជិតស្និទ្ធរវាងរដ្ឋអំណាចនិងប្រជាជន ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រទេសជាតិ សង្ឃឹមថា មាមីងនឹងបន្តពង្រីកស្មារតីមហាសាមគ្គី និងខិតខំឈានឡើងក្នុងពលកម្មផលិត រួមគ្នាកសាងឃុំលិតហូយធឿងសម្បូរសប្បាយនិងស៊ីវិល័យ៕
ហុងទើ-ត្រឹងរ៉ូន