បើកទូលាយមុខសញ្ញាចូលរួម
ក្រៅពីក្រុមដែលបានកំណត់ត្រង់មាត្រា១២នៃច្បាប់ធានារ៉ាប់រងសុខាភិបាល អនុក្រឹត្យបានបំពេញបន្ថែមមុខសញ្ញាជាច្រើនទៀត ដែលគួរឱ្យចាប់អារម្មណ៍ដូចជា៖

កម្មករកៅស៊ូដែលកំពុងទទួលប្រាក់សោធនរៀងរាល់ខែតាមសេចក្ដីកំណត់របស់រដ្ឋាភិបាល។
ប្រជាជនស្នាក់នៅក្នុងឃុំតំបន់សុវត្ថិភាពបដិវត្តន៍នៃសម័យសង្គ្រាមប្រឆាំងបារាំងឬអាមេរិក។
សិប្បករប្រជាជន ឬសិប្បករឆ្នើម ស្ថិតក្នុងក្របខណ្ឌគ្រួសារដែលមានកម្រិតចំណូលមធ្យមភាគលើមនុស្សម្នាក់ៗប្រចាំខែ ទាបជាងកម្រិតប្រាក់បៀវត្សរ៍គោល។
អ្នករងគ្រោះដោយសារគ្រាប់បែក គ្រាប់មីននិងគ្រឿងផ្ទុះក្រោយសង្គ្រាម។
សាច់ញាតិរបស់បុគ្គលដែលធ្វើការក្នុងអង្គការសម្ងាត់។
ក្រុមមុខសញ្ញាពិសេសដោយឡែកមួយចំនួនទៀត មានដូច អ្នកចូលរួមប្រយុទ្ធតស៊ូ សិស្សសាលាយោធាថ្នាក់ឃុំជាដើម។
ការកំណត់កម្រិតបង់ធានារ៉ាប់រងសុខាភិបាល
កម្រិតបង់បែងជាក្រុម គិតតាមអត្រា៤,៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែឬប្រាក់បៀវត្សរ៍គោល អាស្រ័យលើមុខសញ្ញានិងប្រភពត្រូវបង់ (និយោជិក និយោជិត ថវិការដ្ឋ ឬរួមគ្នាបង់)។
ក្រុមដែលនិយោជិកនិងនិយោជិតរួមគ្នាបង់៖ និយោជិកបង់២/៣ និយោជិតបង់១/៣។
ក្រុមដែលស្ថាប័នធានារ៉ាប់រងសង្គមបង់៖ កម្រិតបង់ស្មើ ៤,៥% នៃប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភបាត់បង់សមត្ថភាពការងារឬកម្រិតប្រាក់បៀវត្សរ៍គោល។
ក្រុមដែលថវិការដ្ឋបង់៖ កម្រិតបង់ស្មើ៤,៥%នៃកម្រិតប្រាក់បៀវត្សរ៍គោល។
ក្រុមដែលបានថវិការដ្ឋឧបត្ថម្ភ៖ បង់ខ្លួនឯង មួយចំណែក ក្រៅពីនោះគឺថវិការដ្ឋឧបត្ថម្ភបង់តាមអត្រាដែលបានកំណត់។
សមាជិកគ្រួសារដែលចូលរួមបង់ពេញមួយឆ្នាំ នឹងកាត់បន្ថយកម្រិតបង់តាមលំដាប់លំដោយរាប់ចាប់ពីអ្នកទី២ ទី៣ ទី៤ និងទី៥ឡើង។
កម្រិតឧបត្ថម្ភពីថវិការដ្ឋ
អនុក្រឹត្យក៏បានកំណត់ច្បាស់នូវកម្រិតឧបត្ថម្ភ ទាបបំផុត៖
កម្រិតបង់១០០% សម្រាប់គ្រួសារក្បែរក្រ នៅតាមឃុំក្រីក្រ។
កម្រិតបង់៧០% សម្រាប់ក្រុមមុខសញ្ញាមួយចំនួនយោងតាមច្បាប់ធានារ៉ាប់រងសុខាភិបាល ដោយរួមទាំងប្រជាជននៅតំបន់លំបាក (ឧបត្ថម្ភខ្ពស់បំផុត៣៦ខែ បន្ទាប់ពីតំបន់នេះចាកពីក្របខ័ណ្ឌក្រីក្រ)។
កម្រិតបង់៥០% សម្រាប់ក្រុមនានា ដូចជា អ្នករងគ្រោះនៃការជួញដូរមនុស្ស (ក្នុងរយៈពេល១ឆ្នាំចាប់ពីពេលបានទទួលស្គាល់) ឬក្រុមដែលជួបលំបាកផ្សេងៗទៀត។
កម្រិតបង់៣០% សម្រាប់មុខសញ្ញាផ្សេងៗទៀត ដែលទទួលបានការឧបត្ថម្ភតាមសេចក្ដីកំណត់។
ការចេញអនុក្រឹត្យ១៨៨/២០២៥/NĐ-CP សំដៅបើកទូលាយមុខសញ្ញាដែលគ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាល កាត់បន្ថយកម្រិតចំណាយលើការចូលរួមសម្រាប់ក្រុមអ្នកងាយរងគ្រោះនិងធានាផលប្រយោជន៍ក្នុងការថែទាំសុខភាពទូទាំងប្រជាជន៕
យោង៖ laodong.vn-បកប្រែ៖ ថាច់ធី