ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ពីកម្មវិធីទិសដៅជាតិ ទើបទិដ្ឋភាពជនបទនៅតាមភូមិស្រុកដែលមានជនជាតិខ្មែររស់នៅកុះកររបស់ឃុំញ៉ូយ៉ា ទីក្រុងកឹងធើ មានភាពផ្លាស់ថ្មីយ៉ាងច្បាស់ ជីវភាពជនជាតិភាគតិចកាន់តែរីកចម្រើន ស៊ីវិល័យ តំបន់ជនបទកាន់តែអភិវឌ្ឍន៍។

ប្រគល់សេចក្តីសម្រេចឧបត្ថម្ភសង់ផ្ទះជូនគ្រួសារក្រីក្រ។
បច្ចុប្បន្ន នៅគ្រប់ដងផ្លូវជនបទនៃឃុំញ៉ូយ៉ាបានចាក់បេតុងរួចរាល់ តភ្ជាប់ពីភូមិមួយទៅភូមិមួយ ផ្ទះថ្មសាងសង់ឡើងជាជួរ អគ្គិសនីអុជបំភ្លឺនិងប្រព័ន្ធទឹកស្អាតបានបន្តចូលដល់ផ្ទះប្រជាជន។ ប្រព័ន្ធធារាសាស្រ្តវាលស្រែបានជីកស្តាររួចរាល់ ឆ្លើយតបតម្រូវការផលិតរបស់ប្រជាជន សាលារៀន ដំណាក់សុខាភិបាល ក៏បានកសាងសមរម្យ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ភូមិភាគ។ អ្នកស្រីវ៉ូវធីធឿងថាវ ប្រធានការិយាល័យវប្បធម៌-សង្គមឃុំញ៉ូយ៉ា ឱ្យដឹង៖ “ដើម្បីពង្រីកប្រសិទ្ធភាពក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ ឃុំបានផ្សព្វផ្សព្វអនុវត្តគួបផ្សំកម្មវិធីចំនួន៣ រួមមាន កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ កម្មវិធីទិសដៅជាតិកាត់បន្ថយក្រីក្រដោយចីរភាពនិងកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី។ ពិសេស ដោយការជំនួយបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម មានគ្រួសារខ្មែរជាច្រើនគ្រប់លក្ខណៈ ពង្រីកសេដ្ឋកិច្ចគ្រួសារ ចិញ្ចឹមសត្វ លក់ដូរ មោះមុតអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិតសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្ររបស់ឃុំថយចុះរាល់ឆ្នាំ”។

អាស្រ័យបានបុលទុនអាទិភាពពីធនាគារទើបបងស្រីតូធីគឹមហុង
មានដើមទុនសម្រាប់ដាំបន្លែ។
ជាគ្រួសារក្របានជំនួយបុលទុនពីធនាគារគោលនយោបាយសង្គម បងស្រីតូធីគឹមហុង នៅភូមិព្រែកឈ្វេង មានលក្ខណៈពង្រីកសេដ្ឋកិច្ច ញុាំងគ្រួសារចាកផុតក្រ ឈានឡើងធ្វើមាន។ បងស្រីហុង ឱ្យដឹង៖ “ពេលមានគ្រួសារចេញនៅដោយឡែកខ្ញុំបានរដ្ឋសង់ផ្ទះជូន ជំនួយបុលទុនជួលដី២កុងសម្រាប់ដាំបន្លែ។ អាស្រ័យមានទឹកសាបជុំឆ្នាំ ទើបខ្ញុំដាំបន្លែឆ្លាស់គ្នា ដូចជា ស្ពៃចង្កឹះ គូឆាយ ខ្ទឹមស្លឹក អំបឹះ ស្ពៃបូកគោ ជីរ។ល។ រកបានប្រាក់ចំណូលជាប្រចាំ។ ប៉ុន្មានឆ្នាំជិតៗនេះ ការដាំបន្លែបានផល ទើបខ្ញុំសន្សែសន្សំទិញបានដីស្រែ ១,៥ កុងសម្រាប់ដាំដុះ លោះដីស្រែ២កុងនិងសង់បានផ្ទះសមរម្យ”។ ចំណែកពូតូហៀ រៀបរាប់ដោយក្តីរីករាយ៖ “គ្រួសារខ្ញុំក្រ ធ្វើការឈ្នួលបានត្រឹមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ គ្មានប្រាក់ជួសជុលផ្ទះ ដូច្នេះពេលបានរដ្ឋសង់ផ្ទះឱ្យ ខ្ញុំត្រេកអររហូតដល់ស្រក់ទឹកភ្នែក។ ពីព្រោះខ្ញុំមិនដែលគិតថាមានផ្ទះស្អាតល្អយ៉ាងនេះនោះទេ ដូច្នោះខ្ញុំតែងដាស់តឿនកូនៗ ឱ្យខិតខំបង្កបង្កើនផលដើម្បីចាកផុតក្រ”។
អ្នកស្រីវ៉ូវធីធឿងថាវ អះអាង៖ “រួមជាមួយនឹងគោលនយោបាយវិនិយោគ មាមីងជនរួមជាតិខ្មែរនៅឃុំញ៉ូយ៉ា តែងមានស្មារតីឈានឡើង ខ្នះខ្នែងគិតគូរពង្រីកសេដ្ឋកិច្ចទើបជីវភាពបានល្អប្រសើរ។ សព្វថ្ងៃ តាមភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំ មិននៅផ្ទះស្លឹកទៀត ជំនួសវិញគឺផ្ទះថ្មស្អាតបាត រឹងមាំ។ លទ្ធផលទាំងនោះ បញ្ជាក់ឱ្យឃើញថា បក្សនិងរដ្ឋតែងមានគោលនយោបាយទាន់ពេលសមស្របនឹងទឹកចិត្តប្រជាជន ម៉្លោះហើយមាមីងខ្មែរនរណាក៏រីករាយស្ងប់អារម្មណ៍ពលកម្មផលិតដើម្បីធ្វើមាន រួមចំណែកកសាងជនបទកាន់តែសម្បូរសប្បាយ៕
យ្វីអាញ-ដាលីន