10/07/2018 - 15:05

តំបន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​

មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អ​នា​ម័យ​បរិ​ស្ថាន​ជន​បទ​ខេត្ត​កៀន​យ៉ាង ទើប​បើក​ឲ្យ​ប្រើ​ប្រាស់​​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ឃុំ​វិញ​ថាញ់​ ស្រុក​យ៉ុង​រៀង​ រួម​ចំ​ណែក​បង្កើន​ចំ​នួន​គ្រួ​សារ​​ប្រ​​ជា​​ជន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ​នៅ​ជន​បទ​លើ​ភូមិ​សាស្រ្ត​ឃុំ​ឡើង​ដល់​៩៥​%  ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​លេ​ីភូ​មិ​ភាគ​ផង​ដែរ​។

​ត្រួត​ពិ​និត្យ​ប្រ​ភព​ទឹក​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​នៅ​ឃុំ​វិញ​ថាញ់ ទើប​បាន​បើក​ឲ្យ​ប្រើ
​ប្រាស់​នៅ​ខែ​ឧស​ភា​ ឆ្នាំ​២០១៨​។

អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ អំ​ពី​ទឹក​ស្អាត​ប្រើ​ប្រាស់​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១៣៤​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ឆ្នាំ​២០​១៧​ គណៈ​ជន​ជាតិ​ខេត្ត​កៀន​យ៉ាង បាន​វិ​និ​យោគ​ទុន​ជិត​១០​ពាន់​លាន​ដុង ដើម្បី​កសាង​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ថ្មី​នៅ​ឃុំ​វិញ​ថាញ់​។ លុះ​ដ​ល់​ខែ​ឧ​ស​ភា ឆ្នាំ​២០១៨ ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ថ្មី​ ដោយ​មាន​ព​លា​នុ​ភាព​៣០​ម​៣​/ម៉ោង​ ត្រូវ​បាន​វិ​និ​យោគ​ទុន​ក​សាង​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​ អាង​ស្ដុក​ទឹក​​ថ្មី ដើម្បី​បង្កើន​ព​លា​នុ​ភាព​ផ្គត់​ផ្គង់​ទឹក​។ មក​ទល់​ពេល​នេះ​ ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​អាច​ផ្គត់​ផ្គត់​ទឹក​ជា​ប្រ​ចាំ​ដល់​ប្រ​ជា​ជន​៦០០​គ្រួ​សារ​បន្ថែម​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​។

តាម​ប្រ​សាសន៍​លោក​ង្វៀន​ង៉ុក​យឿង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ថាញ់​ ឆ្នាំ​២០០៥ ឃុំ​បាន​មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អ​នា​ម័យ​ប​រិ​ស្ថាន​ជន​បទ​ខេត្ត​កៀន​យ៉ាង​ វិ​និ​យោគ​ទុន​ក​សាង​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដោយ​ទ្រង់​ទ្រាយ​តូច សំ​ខា​ន់​គឺ​ទាញ​យក​ប្រ​ភព​ទឹក​​ក្រោម​ដី​ដើម្បី​ចម្រោះ​ រួច​ផ្គត់​ផ្គង់​ដល់​តំ​បន់​តាំង​ទី​លំ​នៅ​មជ្ឈ​មណ្ឌល​ឃុំ​វិញ​ថាញ់​។ ​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អា​ស្រ័យ​អា​កាស​ធាតុ​ប្រែ​ប្រួល​ប្រ​ភព​ទឹក​ក្រោម​ដី​របស់​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​​ទឹក​ចាស់​ រង​ការ​ជ្រាប​ជាតិ​ប្រៃ​ សម្ភារៈ​ចាស់​ទ្រុឌ​ទ្រោម​គុណ​ភាព​ទឹក​មិន​ស្រប​អ​នា​ម័យ​។ ឆ្នាំ​២០១៦ គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ស្រុក​យ៉ុង​រៀង​ ឧបត្ថម្ភ​៣០០​លាន​ដុង​ដើម្បី​ជួស​ជុល​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​នេះ ប៉ុន្តែ​ដំ​ណើរ​ការ​មិន​ប្រ​សិទ្ធ​ភាព​។ ប្រ​ជា​ជន​ភាគ​ច្រើន​ចាំ​បាច់​​ត្រូវ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ផ្សេង​ៗ​គ្នា គ្រួ​សារ​ខ្លះ​មាន​លក្ខណ​សម្បត្តិ​ទិញ​ពាង​​ធុង ដើម្បី​ស្តុក​ទឹក​ភ្លៀង​ប្រើ​ប្រាស់​ រី​ឯ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​មាន​ជី​វ​ភាព​លំ​បាក​ ចាំ​បា​ច់​ត្រូវ​ប្រើ​ប្រាស់​ទឹក​ព្រែក​ប្រ​ចាំ​ថ្ងៃ​។ ភូមិ​វិញ​ឡើយ ឃុំ​វិញ​ថាញ់ ទើប​ដាក់​បំ​ពង់​និង​នា​ឡិ​កា​​ទឹក​ដោយ​ឥត​គិត​ថ្លៃ មា​មីង​មាន​ការ​ត្រេក​អរ​យ៉ាង​ខ្លាំង​។ បង​យ័ញ​ហីវ​ នៅ​ភូមិ​វិញ​ឡើយ​ ឲ្យ​ដឹង​៖ អា​ស្រ័យ​ប្រ​ព័ន្ធ​ទឹក​ក្រោម​ដី​រង​ការ​ជ្រាប​ជាតិ​ប្រៃ​យ៉ាង​ធ្ងន់​ធ្ងរ​ ទោះ​បី​ខួង​អណ្ដូង​ស្នប់​សប់​ដោយ​ដៃ​ប៉ុន្តែ​គាត់​នៅ​តែ​ប្រើ​សារ​ធាតុ​គី​មី​ចម្រោះ​ទឹក​ដើម្បី​ប្រើ​ប្រាស់​។ ចាប់​ពី​មាន​ទឹក​ស្អាត ពួក​គាត់​មាន​សេច​ក្ដី​ត្រេក​អរ​ណាស់​ពី​ព្រោះ​បំ​ណង​ប្រាថ្នា​មាន​ទឹក​ស្អាត​ជា​ច្រើន​ឆ្នាំ​កន្លង​ ឥ​ឡូវ​បាន​ក្លាយ​ជា​ការ​ពិត​។

លោក​ង្វៀន​ង៉ុក​យឿង​ ឲ្យ​ដឹង​បន្ថែម​៖ ទូ​ទាំង​ឃុំ​មាន​ប្រ​ជា​ជន​រស់​នៅ​២.២៧៧​គ្រួ​សារ​ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​១.៤១៣​គ្រួ​សារ​។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​​របស់​គណៈ​ជន​ជាតិ​ខេត្ត មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អ​នា​ម័យ​បរិ​ស្ថាន​ជន​បទ​ខេត្ត​ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ទើប​សំ​ណង់​កសាង​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ថ្មី​នៅ​ឃុំ​វិញ​ថាញ់​សម្រេច​រួច​រាល់ បើក​ឲ្យ​ប្រើ​ប្រាស់​ គឺ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ជួយ​ឲ្យ​ប្រ​ជា​ជន​មាន​ប្រ​ភព​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ​ ធា​នា​សុខ​ភាព​។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​ជួយ​ឲ្យ​ឃុំ​កំ​ណើន​អត្រា​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទឹក​ស្អាត​ ស្រប​អ​នា​ម័យ​ឡើង​៩៥​% ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០១៩ ឃុំ​នឹង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​៕

                              ឡេ​ស៊ាង​-វិ​មាន

ចែករំលែកអត្ថបទ