ចាប់ពីថ្ងៃ៣១ មីនា ឆ្នាំ២០១៨ មានអតិថិជនជាង១,៤៧៨លាននាក់ ជាគ្រួសារជនរួមជាតិភាគតិច កំពុងបានទទួលផលស្ទើរតែគ្រប់កម្មវិធីគោលនយោបាយឥណទាន តាមរយៈបណ្ដាញធនាគារគោលនយោបាយសង្គមក្នុងទូទាំងប្រទេស។
ជនរួមជាតិភាគតិច បានឧបត្ថម្ភអភិរក្សភូមិរបរប្រពៃណី។
ធនាគារគោលនយោបាយសង្គមវៀតណាម ឲ្យដឹងៈ បច្ចុប្បន្ន អង្គភាពនេះកំពុងគ្រប់គ្រងកម្មវិធីគោលនយោបាយឥណទាន និងគម្រោងនានាតាមកិច្ចចង្អុលការរបស់រដ្ឋាភិបាល និងគម្រោងឲ្យបុលទុនមួយចំនួន ក្នុងនោះ មានកម្មវិធីឥណទានដោយឡែកសម្រាប់គ្រួសារជនរួមជាតិភាគតិច។ នោះគឺកម្មវិធីឲ្យបុលទុនអភិវឌ្ឍផលិតកម្មចំពោះគ្រួសារជនរួមជាតិភាគតិចក្រលំបាកខ្លាំង ដំណាក់កាល២០១២-២០១៥ តាមសេចក្ដីសម្រេចលេខ៥៤/២០១២/QĐ-TTg ចុះថ្ងៃ៤/១២/២០១២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល; កម្មវិធីឲ្យបុលទុនដើម្បីជំនួយដីផលិតកម្ម ដីសង់ផ្ទះ និងទឹកស្អាតប្រើប្រាស់ដល់ឆ្នាំ២០១០ ដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រ ជីវភាពជួបលំបាកតាមសេចក្ដីសម្រេចលេខ១៥៩២/QĐ-TTg ចុះថ្ងៃ១២/១០/២០០៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល; កម្មវិធីឲ្យបុលទុនដើម្បីជំនួយដីផលិតកម្ម ផ្លាស់ប្ដូរមុខរបរនិងទៅពលកម្មនៅក្រៅប្រទេស ដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រ និងគ្រួសារក្រីក្រនៅតាមភូមិ ឃុំលំបាកពិសេស ដំណាក់កាល២០១៣-២០១៥ តាមសេចក្ដីសម្រេចលេខ៧៥៥/QĐ-TTg ចុះថ្ងៃ ២០/៥/២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល; អនុក្រឹត្យលេខ៧៥/២០១៥/NĐ-CP ចុះថ្ងៃ៩/៩/២០១៥ របស់រដ្ឋាភិបាលស្ដី ពីយន្តការគោលនយោបាយការពារនិងអភិវឌ្ឍព្រៃ ផ្សារភ្ជាប់នឹងគោលនយោបាយ កាត់បន្ថយភាពក្រីក្រឆាប់រហ័ស ស្ថិរភាពនិងជំនួយជនរួមជាតិភាគតិច ដំណាក់កាល២០១៥-១០២០; កម្មវិធីឲ្យបុលទុនជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២០ តាមសេចក្ដីសម្រេចលេខ២០៨៥/QĐ-TTg ចុះថ្ងៃ៣១/១០/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ប្រភពដើមទុនឥណទានពីគោលនយោបាយរបស់រដ្ឋាភិបាល បានរួមចំណែកធ្វើឲ្យផ្លាស់ប្ដូរជាវិជ្ជមានមុខមាត់ជនបទ តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ធ្វើឲ្យអត្រាគ្រួសារក្រីក្រទូទាំងប្រទេសដំណាក់កាល២០០៥-២០១៧ ថយចុះពី២២% នៅក្រោម៧% ពិសេស គឺការកាត់បន្ថយភាពក្រីក្រក្នុងផែនជនរួមជាតិភាគតិច។ អាចនិយាយបានថា ចំពោះការជះឥទ្ធិពលរួមនៃគោលនយោបាយជនជាតិ និងកម្មវិធីកាត់បន្ថយភាពក្រីក្រដទៃទៀត ឥណទានគោលនយោបាយសង្គម ជាប្រភពកម្លាំងចាំបាច់ និងទាន់ពេលវេលា ជំនួយកម្លាំងដល់តំបន់ក្រីក្រ បង្កើតការងាររកស៊ីចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រ ដល់ជនរួមជាតិភាគតិច រួមចំណែកយ៉ាងធំធេងធ្វើឲ្យប្ដូរផ្លាស់ជាវិជ្ជមានមុខមាត់ជនបទ តំបន់ជនជាតិភាគតិច តំបន់ភ្នំ និងជីវភាពរបស់ជនរួមជាតិ។
តាមប្រសាសន៍លោកង្វៀនវ៉ាន់លី អគ្គនាយករងនៃធនាគារគោលនយោបាយសង្គម វៀតណាម បច្ចុប្បន្ន មានគ្រួសារជនរួមជាតិភាគតិចជិត១,៥លានគ្រួសារ កំពុងជាប់បំណុលបុលពីកម្មវិធីឥណទានរបស់ធនាគារគោលនយោបាយសង្គម។ រយៈពេលកន្លង ប្រភពទុនបុលត្រូវបានធានាល្អ។ អត្រាបំណុលហួសកាលកំណត់ សព្វថ្ងៃនៅតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក គឺសម្រេចអត្រា០,៤៦%; អត្រានៃការប្រមូលដើមទុនសម្រេចដល់៩៩,៥%។ រាល់កម្មវិធីឥណទានដែលធនាគារគោលនយោបាយ សង្គមផ្សព្វផ្សាយអនុវត្តនៅតំបន់នេះ ប្រភពទុនសម្រាប់ផលិតកម្មបង្វែរមុខរបរ ដើមទុនសម្រាប់ទៅពលកម្មនៅប្រទេសក្រៅមានកំណត់ ទុនសាងសង់ផ្ទះ ទុនសម្រាប់ផ្ដល់ទឹកស្អាត-អនាម័យបរិស្ថាន បានជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាពរបស់ជនរួមជាតិភាគតិច។ រយៈពេលខាងមុខ ធនាគារគោលនយោបាយសង្គម នឹងបន្តការផ្ដល់អាទិភាពជាប្រចាំ ប្រភពទុនសម្រាប់តំបន់ជនរួមជាតិភាគតិចក្រីក្រ៕
យោងតាមក្រាំងព័ត៌មានអេឡិកត្រូនិចរដ្ឋាភិបាល-ប្រែសម្រួលៈ ពេជ្រសឿន