02/07/2018 - 16:27

ភាព​សុ​ស​សាយ​នៃ​ស​កម្ម​ភាព​សប្បុ​រស​ធម៌

ទោះ​បី​រវី​រវល់​នឹង​ការ​រៀន​សូត្រ​ និង​កិច្ច​ការ​ផ្សេង​ៗ ប៉ុន្តែ​មិត្ត​យុវ​វ័យ​យើង​តែង​តែ​ឆ្លៀត​ពេល​​ចូល​រួម​ស​កម្ម​ភាព​សប្បុ​រស​ធ​ម៌​-សង្គម  បម្រើ​ផល​ប្រ​យោជន៍​សហ​គម​ន៍​។ យោង​តាម​ស្ថាន​​ភាព​ជាក់​ស្តែង​ គឺ​មិត្ត​យុវ​វ័យ​យើង​​ម្នាក់​ៗ​ តែង​ធ្វើ​នូវ​ទង្វើ​ជាក់​ស្តែង​និង​ប្រ​កប​ដោយ​អត្ថ​ន័យ​ ផ្ដើម​ពី​ការ​ចលនា​អា​ហា​រូប​ករណ៍​ អំ​ណោយ​​ផ្សេង​ៗ​ជូន​សិស្ស​និស្សិត​ក្រី​ក្រ​​រ​ហូត​ដល់​ក​សាង​ ផ្លូវ​ថ្នល់​ ជួស​ជុល​សា​លា​រៀន​និង​រៀប​ចំ​កន្លែង​លេង​កម្សាន្ត​សម្រាប់​កុ​មារ​ក្រៅ​មណ្ឌល​ក្រុង​ជា​ដើម​។

និស្សិត​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ត្រៀម​បម្រុង​អំ​ណោយ​ជូន​ដល់​សិស្សា​នុ​សិស្ស

​ដែល​មាន​ស្ថាន​ភាព​​ក្រ​លំ​បាក​។

ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​ឧស​ភា​កន្លង​ ប្អូន​ង្វៀន​ធី​​ង៉ុក​យ៉ីម​ និស្សិត​ផ្នែក​ច្បាប់​ (​ម​ហា​វិ​ទ្យា​ល័យ​តី​ដូ​) មាន​ការ​ម​មា​ញឹក​ជា​មួយ​នឹង​មិត្ត​ភក្តិ​  ត្រៀម​បម្រុង​​ស​កម្ម​ភាព​ស្ម័គ្រ​ចិត្ត​នា​ឱ​កាស​វិស្ស​ម​កាល​ខាង​មុខ​។ ប្អូន​យ៉ីម​ ឲ្យ​ដឹង​៖ ក្នុង​ខែ​ឧស​ភា​ ប្អូន​រួម​ជា​មួយ​មិត្ត​ភក្តិ​​បាន​រៀប​ចំ​កន្លែង​លេង​កម្សាន្ត​ជា​ច្រើន​សម្រាប់​ប្អូន​ៗ​កុ​មារ​ក្រី​ក្រ​ គួប​ផ្សំ​នឹង​ការ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​​ដល់​កុ​មារ​កំ​ព្រា​ ពិ​​ការ​និង​រង​គ្រោះ​ជាតិ​ពុល​ឌី​អូ​ស៊ីន។ ប្អូន​យ៉ីម​ បាន​ខ្នះ​ខ្នែង​ចូល​រួម​នឹង​ស​កម្ម​​ភាព​​ទាំង​ឡាយ ព្រោះ​តែ​ការ​អា​ណិត​អា​សូរ​និង​ចង់​ជួយ​ចែក​រំ​លែក​ដល់​កុ​មារ​ដែល​ឆាប់​ទទួល​រង​ការ​បាត់​បង់​ទាំង​សម្ភារៈ​និង​ស្មារ​តី​។ ការ​រៀប​ចំ​ស​កម្ម​ភាព​រៀង​រាល់​លើក​ ប្អូន​យ៉ីម​និង​មិត្ត​ភក្តិ​​តែង​ចលនា​អំ​ណោយ​ រួម​មាន​របស់​របរ​ប្រើ​ប្រាស់​សិក្ខូ​បករណ៍​ ព្រម​ជា​មួយ​នោះ រៀប​ចំ​ម​ហោ​ស្រព​ល្បែង​ប្រ​ជា​ប្រិយ​ ស​កម្ម​ភាព​សិល្បៈ ​​ដើម្បីជួយ​ផ្តល់​កម្លាំង​ចិត្ត​​សម្រាប់​ប្អូន​ៗ​ខំ​ប្រឹង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

ទន្ទឹម​នឹង​ស​កម្ម​ភាព​គិត​គូរ​ឲ្យ​ប្អូន​ៗ​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ ប្អូន​យ៉ីម​នៅ​ទាំង​ឆ្លៀត​​ពេល​ចូល​រួម​នឹង​ចលនា​វិ​ស្សម​កាល​បៃ​តង​ជា​​មួយ​នឹង​កិច្ច​ការ​ជាក់​ស្តែង​ជា​ច្រើ​ន​ ៖ មាន​ដូច​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​; ជួស​ជុល​ផ្លូវ​គមនា​​គមន៍​; ផ្សព្វ​ផ្សាយ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​​ដាល​។ល។ ប្អូន​យ៉ីម​ បាន​ចែក​រំ​លែក​៖ “ប្អូន​រីក​រាយ​ណាស់​ នៅ​ពេល​បំ​ពេញ​ការ​ងារ​មាន​ប្រ​យោជន៍​ជូន​សហ​គមន៍​ និង​ចែករំ​លែក​នូវ​ក្តី​លំ​បាក​ជា​មួយ​នឹង​មា​មីង​ក្រី​ក្រ​ក្រៅ​មណ្ឌល​ក្រុង​”​។  ទឹក​ចិត្ត​សប្បុ​រស​ធម៌​របស់​មិត្ត​យុ​វ​វ័យ​នៅ​ទាំង​​បង្ហាញ​ឲ្យ​ឃើញ​ស្មារ​តី ជួយ​គ្នា​ក្នុង​ជីវ​ភាព​ទៀត​​ផង​។ លី​ថាញ់​ឡើយ​ (នៅ​ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​) និស្សិត​ផ្នែក​សំ​ណង់​ស៊ី​វិល​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​ គឺ​កាន់​តែ​យល់​ច្បាស់​នូវ​ភាព​ជិត​​ដិត​ជា​មួយ​នឹង​ចលនា​នេះ​។ ស្ថាន​ភាព​គ្រួ​សារ​​ប្អូន​ឡើយ​ក្រ​លំ​បាក ខ្វះ​មុខ​ខ្វះ​ក្រោយ ឪ​ពុក​ធ្វើ​ជា​គូ​លី​សំ​ណង់​ ម្តាយ​លក់​ដូរ​តិច​តួច​នៅ​ផ្ទះ រក​បាន​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។ ដើម្បី​មាន​ប្រាក់​សម្រាប់​ប្រើ​ប្រាស់​រៀន​សូត្រ​ និង​បង់​កម្រៃ​សិក្សា​ ប្អូន​ឡើយ​តែង​ទៅ​រក​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ភោជ​នីយ​ដ្ឋាន​។  ប្អូន​ឡើយ​ បាន​ធ្វើ​ការ​ចាប់​ពី​ម៉ោង​៥​រសៀល​រហូត​ដល់​ម៉ោង​១០​យប់​រៀង​រាល់​ថ្ងៃ​ ប្រាក់​កម្រៃ​ក្នុង​មួយ​ម៉ោង​គឺ​១២.០០០​ដុង​។ ដឹង​ច្បាស់​អំ​ពី​ស្ថាន​ភាព​គ្រួ​សារ​របស់​ប្អូន​ឡើយ​ ទើប​មិត្ត​ភក្តិ​ក្នុង​សម្ព័ន្ធ​សមា​គម​និស្សិត​ត្រា​វិញ​ ចលនា​ជូន​អា​ហា​រូប​ករណ៍​១​ចំ​ណែក​ តម្លៃ​១​លាន​ដុង​ដល់​ប្អូន​។ ក្រៅ​ពី​នោះ មិត្ត​ភក្តិ​នៅ​រួម​ខេត្ត​ជា​​មួយ​គ្នា ថែម​ទាំង​ជំ​នួយ​សៀវ​ភៅ​កម្ម​វិ​ធី​សិក្សា​សៀវ​ភៅ​សិក្សា​ស្រាវ​ជ្រាវ​ និង​សៀវ​ភៅ​សរ​​សេរ​ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ថាញ់​ឡើយ​ រៀន​សូត្រ​បាន​​ល្អ​ជាង​។ ថាញ់​ឡើយ សំ​ណេះ​សំ​ណាល​៖ “ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​មិត្ត​ភក្តិ មិន​ត្រឹម​តែ​ជួយ​ខ្ញុំ​ឆ្លង​កាត់​ការ​លំ​បាក​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ខ្ញុំ​ខិត​ខំ​រៀន​​សូត្រ ដើម្បី​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ជួយ​ដល់​គ្រួ​សារ​ទៅ​ថ្ងៃ​ក្រោយ​”។ រៀង​រាល់​ឆ្នាំ​សម្ព័ន្ធ​ស​មា​គម​និស្សិត​ខេត្ត​ត្រា​វិញ​ ចលនា​អា​ហា​រូប​ករណ៍​ បាន​ជិត​១០០​ចំ​ណែក​ (តម្លៃ​ពី​១​ដល់​២​លាន​ដុង​/ចំ​ណែក​) ដើម្បី​ជំ​នួយ​កម្លាំង​ដល់​និ​ស្សិត​ដែល​​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​។

 លឺវ​ធី​កីម​ជី​ និស្សិត​ផ្នែក​ន​យោ​បាយ​វិ​ទ្យា​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​ យល់​ឃើញ​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​មិត្ត​យុវ​វ័យ​ជា​ច្រើន​ ចូល​រួម​សក​ម្ម​ភាព​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍​។ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ បង្ក​លក្ខណ​សម្បត្តិ​របស់​សា​លា​ អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​-​ស​មា​គម​​តម្រូវ​​ការ​ពង្រីក​ទេព​កោ​សល្យ​ មុខ​ជំ​នាញ​រួម​វិ​ភាគ​​ទាន​ជូន​សង្គម​មិត្ត​ទាំង​ឡាយ​ថែម​ទាំង​មាន​បំ​​ណង​លត់​ដំ​បំ​ណិន​ជី​វិត​។ ថ្វី​បើ​ម​មា​ញឹក​ក្នុង​ការ​ងារ​សិក្សា​ក៏​ពិត​មែន​ ប៉ុន្តែ​ប្អូន​លឺវ​ធី​កីម​ជី​ តែង​ខ្នះ​ខ្នែង​ចូល​រួម​ស្ទើរ​គ្រប់​ស​កម្ម​ភាព​អា​ស្រ័យ​ដោយ​សម្ព័ន្ធ​យុវ​​ជន​និង​សមា​គម​រៀប​ចំ​ឡើង​។ មាន​ពេល​ខ្លះ​កីម​ជី ជា​អ្នក​ជំ​ហ​រៀប​ចំ​លេង​​ល្បែង​ រៀប​ចំ​ស​កម្ម​ភាព​លេង​កម្សាន្ត​សម្រាប់​​សិស្សា​នុសិស្ស​ នៅ​មណ្ឌល​សា​លា​លំ​បាក​នៃ​ខណ្ឌ​កាយ​រុាំ​ង; ជួន​កាល​វេច​នំ​អន្ស​ម​លក់​សន្សំ​ប្រាក់​បង្កើត​មូល​និ​ធិ​ទិញ​សៀវ​ភៅ​ ឬ​ឃ្មាត​ខ្មី​ជា​​មួយ​នឹង​មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​ខ័ណ្ឌ​កាយ​រុាំ​ង អ​នា​ម័យ​បរិ​ស្ថាន​ ដាំ​ដើម​ឈើ ​រៀប​ចំ​តេត​ទ្រុង​​ធូ កម្ម​វិ​ធី​អំ​ណរ​និ​ទា​ឃរ​ដូវ​ឲ្យ​ប្អូន​ៗ​កុ​មារ​។ ឆ្លង​តាម​រយៈ​នោះ ប្អូន​កីម​ជី កាន់​តែ​មាន​ឱ​កាស​ ដើម្បី​រៀន​សូត្រ​ចំ​ណេះ​ដឹង​និង​ទេព​កោ​សល្យ​​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ស​កម្ម​ភាព​ស​មូ​ហ​ភាព​ វិ​និច្ឆ័យ​ស្ថាន​ភាព​ផ្សេង​ៗ​។ ក្រោយ​ពី​ដំ​ណើរ​​ចូល​រួម​ស្ម័គ្រ​ចិត្ត​ រៀង​រាល់​លើក​ ប្អូន​កីម​ជី តែង​បាន​ឆ្លង​កាត់​រៀន​បទ​ពិ​សោធន៍​បន្ថែម​និង​កាន់​តែ​យល់​ដឹង​អំ​ពី​អត្ថ​ន័យ​នៃ​ជីវ​ភាព​។

ចំ​ពោះ​ប្អូន​ឡេក្វឹក​ខូយ និស្សិត​ផ្នែក​សុ​វត្ថិ​ភាព​ ព័ត៌​មាន​ (សា​ខា​របស់​ម​ហា​វិ​ទ្យា​ល័យ​កឹង​ធើ)​ បាន​រួម​ជា​មួយ​មិត្ត​ភក្តិ​បង្កើត​ក្លឹប​ស្ម័គ្រ​ចិត្ត​  ព្រម​ជា​មួយ​នឹង​ក្តីបំ​ណ​ង​ប្រ​មូល​ផ្ដុំ​មិត្ត​យុវ​វ័យ​ជា​ច្រើន​ដែល​ស្ម័គ្រ​ចិត្ត​បំ​ពេញ​សប្បុ​រស​ធម៌​ ក​សាង​សំ​ណង់​និង​កិច្ច​ការ​ទាំង​ឡាយ​ដើម្បី​​ផល​ប្រ​យោជន៍​សហ​គមន៍​។ ដើម្បី​ដំ​ណើរ​ការ​សម្រេច​ប្រ​សិទ្ធ​ភាព​ ក្លឹប​តែង​បំ​ផុស​ចលនា​ ស​មា​ជិក​លក់​ភេស​ជ្ជៈ;​ ប្រ​មូល​របស់​សំ​ណល់​; ចលនា​ឧបត្ថម្ភ​ជួស​ជុល​និង​លាប​ពណ៌​ផ្ទះ មេត្តា​ធម៌​; ឧបត្ថម្ភ​ជន​រួម​ជាតិ​ដែល​រង​គ្រោះ​ទឹក​​ជំ​នន់​; សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ​ និង​​ប្អូន​ៗ​កុ​មារ​ដែល​មាន​​ស្ថាន​ភាព​ក្រ​លំ​បាក​      ។ល។ ប្អូន​ខូយ​ រ៉ាយ​រ៉ាប់​៖ “ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​ ស្ម័គ្រ​ចិត្ត​ខ្ញុំ​រៀន​បាន​នូវ​ប្រ​ការ​មាន​ប្រ​យោជន៍​ជា​ច្រើន​ ពិ​សេស​បំ​ណិន​គ្រប់​គ្រង​​ប្រ​មូល​ផ្តុំ​អ្នក​​រាល់​គ្នា ​ប៉ុន្តែ​រីក​រាយ​បំ​ផុត​គឺ​រួម​ចំ​ណែក​ជួយ​មា​មីង​ក្រី​ក្រ​រស់​នៅ​កាន់​តែ​ល្អ​ប្រ​សើរ​”។

ចំ​ពោះ​ទង្វើ​ជាក់​ស្តែង​ ប្រ​កប​ដោយ​អត្ថ​ន័យ​​ ម្ល៉ោះ​ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ដិត​ដាម​នូវ​រូប​ភាព​យុវ​​វ័យ​យើង​ក្នុង​សហ​គមន៍​ រួម​ចំ​ណែក​ធ្វើ​ឲ្យ​សុស​សាយ​នូវ​គំ​រូ​រស់​នៅ​ប្រ​កប​ដោយ​សប្បុ​រស​ធម៌​ ចេះ​ទទួល​ខុស​ត្រូវនិងមាន​ម​នោ​សញ្ចេត​នា​៕ ​                            

                                 ក្វឹក​ថាយ-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លឺវ​ធី​កីម​ជី