លោកថាច់ចឿង ធ្វើការនៅក្រុមកាងាររណសិរ្សអនុសង្កាត់២ សង្កាត់១០ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ជាកម្មាភិបាលចូលនិវត្តន៍មួយរូបតែងខ្នះខ្នែងអស់ពីចិត្តពីថ្លើមនឹងការងារសង្គម។
លោកថាច់ចឿង
លោកថាច់ចឿង កើតឆ្នាំ១៩៥០ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាដាយតឹម២ ស្រុកម៉ីស្វៀនតាំងពីឆ្នាំ១៩៧៧។ ក្រោយមកលោកបានទំនុកចិត្ត ហើយតែងតាំងជានាយករង សាលាអស់រយៈកាល២៨ឆ្នាំ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០០៩។ ចាប់ពីឆ្នាំ២០១០មកដល់សព្វថ្ងៃ លោកតែងជួយជ្រោមជ្រែងក្នុងការចលនារបស់រដ្ឋអំណាចភូមិភាគ ចូលរួមក្នុងការងាររណសិរ្សអនុសង្កាត់២ សង្កាត់១០ ក្នុងតំណែងជាប្រធានក្រុមការងាររណសិរ្ស និងអនុលេខាសាខាបក្សអនុសង្កាត់២។
ទូទាំងអនុសង្កាត់២ មានជនរួមជាតិខ្មែរជាង៨០%រស់នៅប្រកបរបរកសិកម្មជាចម្បងទើបគ្រួសារខ្លះនៅជួបការលំបាក។ មានគ្រួសារជាច្រើនទៅធ្វើការឈ្នួលដើម្បីគិតគូរជីវភាពគ្រួសារ ម៉្លោះហើយ លោកចឿង តែងសម្រេចនូវការចលនាប្រជាជនប្រើប្រាស់នូវគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋប្រកបដោយប្រសិទ្ធភាព ដើម្បីឈានឡើងក្នុងជីវភាព។ ជាមួយនឹងភារកិច្ចបំពេញការងាររណសិរ្សលោកតែងរួមជាមួយនឹងគណៈកម្មាធិការអនុសង្កាត់ចលនាប្រជាជន ខិតខំប្រឹងប្រែងបង្កបង្កើនផល អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ លោកថាច់ចឿង ឲ្យដឹង៖ “ពិតមែនតែជួបលំបាកច្រើន ប៉ុន្តែប្រជាជននៅអនុសង្កាត់២ តែងចូលរួមដោយអស់ពីចិត្តពីថ្លើមក្នុងការចលនា អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បំផុសចលនាក្នុងការកសាងគ្រួសារវប្បធម៌លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ រក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅអនុសង្កាត់។ល។ ប្រជាជននៅអនុសង្កាត់តែងបរិច្ចាគដីដំណាំរួមផ្សំ។ល។ ពេលរដ្ឋមានតម្រូវការបង្កើនកម្រិតពង្រីកផ្លូវ”។
ក្រៅពីចូលរួមបំពេញការងាររណសិរ្សនៅភូមិភាគ គាត់នៅទាំងជាសមាជិកគណៈកម្មការវត្តជ្រោយទឹមចាស់ សង្កាត់១០ ក្រុងសុកត្រាំងផងដែរ។ គាត់តែងរួសរាយនិងបានសមាជិកគណៈកម្មការនិងពុទ្ធបរិស័ទគោរពរាប់អាន។ លោកថាច់ជាល នៅអនុសង្កត់២ ឲ្យដឹង៖ លោកថាច់ចឿងជាបក្ខជននិងជាអ្នកមានប្រជាប្រិយភាពក្នុងភូមិស្រុកជាគំរូល្អ ដើម្បីមាមីងនៅអនុសង្កាត់យកតម្រាប់តាម។
សមមិត្តឡេផុងយ៉ិញ អនុលេខាបក្សសង្កាត់១០ ឲ្យដឹង៖ “សមមិត្តថាច់ចឿង ជាអតីតគ្រូបង្រៀន តែងខ្នះខ្នែងនិងអស់ពីចិត្តពីថ្លើមបានសង្កាត់ដាក់សំណើជូនក្រុងទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ។ ក្នុងនាមជាអ្នកមានប្រជាប្រិយភាព សមមិត្តតែងរួមសហការជាមួយនឹងសាខាគណៈកម្មាធិការបក្សសម្រុះសម្រួលសម្រេចនូវករណីវិវាទទំនាស់ក្នុងគ្រួសារ អ្នកជិតខាងនិងសម្រេចល្អនូវភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ”៕
ត្រឿងផល-ទីទុយ