ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ នៅភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំសាភៀង ស្រុកឡុងម៉ី ខេត្តហូវយ៉ាង បានបង្កលក្ខណសម្បត្តិសម្រាប់ជនរួមជាតិខ្មែរនៅ ទីនេះអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ដងផ្លូវចូលទៅកាន់ភូមិ៥។
លោកផាមហ្វាងឃឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង បានជាព័ត៌មាន ជនរួមជាតិខ្មែរនៅសាភៀងរស់នៅប្រមូលផ្តុំនៅភូមិ៣,៤និងភូមិ៥។ ក្នុងដំណាក់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ឃុំបានម្ចាស់ការស្នើសុំយោបល់ថ្នាក់លើ ដើម្បីគួបផ្សំផែនការវិនិយោគទុនរួមបញ្ចូលជាមួយនឹងកម្មវិធី គ្រោងការពិសេសរបស់រដ្ឋអាទិភាពអភិវឌ្ឍតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅ។ អាស្រ័យហេតុនោះ ដងផ្លូវ ធំចូលទៅភូមិទាំងបីនេះ ត្រូវបានចាក់ក្រួស ក្រាលកៅស៊ូ យ៉ាងសមរម្យ មិនត្រឹមតែរទេះកង់ពីរ ប៉ុណ្ណោះទេរថយន្តក៏អាចបើកបរបានយ៉ាងរលូនដែរ។ ផ្តើមពីទីតាំងនៃគណៈកម្មាធិការប្រជាជនឃុំសាភៀង រត់បណ្តោយតាមផ្លូវបេតុង បត់ចូលភូមិ៥ គឺជាផ្លូវបេតុងថ្មីមួយទើបកសាងរួច។ រត់បន្តរហូតដល់ចុងផ្លូវនឹងបានជួបដងផ្លូវបណ្តោយតាមព្រែកយ៉ាវដូ ក៏បានក្រាលបេតុងតភ្ជាប់ដែរ។ ផ្តើមពីដងផ្លូវបណ្តោយតាមព្រែកយ៉ាវដូ ប្រជាជននៅភូមិ៥ អាចធ្វើដំណើរទៅផ្សារ និងទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនបានយ៉ាងងាយស្រួល។ ជាពិសេស គឺដងផ្លូវយ៉ាវដូ បែរជាតភ្ជាប់ជាមួយដងផ្លូវថ្មីប្រវែង៤ម៉ែត្រ ដែលជាផ្លូវសម្រេចបទដ្ឋានជនបទថ្មី បណ្តោយតាមព្រែកយ៉ាយផុងទើបបានកសាងសម្រេច។ ផ្លូវថ្មីនេះមានសារៈសំខាន់ពីព្រោះផ្លូវនេះកាត់បន្ថយចម្ងាយពីឃុំសាភៀងទៅមជ្ឈមណ្ឌលរដ្ឋបាលស្រុកឡុងម៉ី។ ពូសឺនគិត នៅភូមិ៥ ឲ្យដឹងៈ “មុននេះ បើចង់ធ្វើដំណើរទៅមណ្ឌលរដ្ឋបាលស្រុកធ្វើលិខិតស្នាំម្តងម្កាល ខ្ញុំត្រូវរត់ត្រឡប់ចេញទៅផ្លូវបែកជាបីធ្វឹងហ្វា រួចទើបរត់ចូលមជ្ឈមណ្ឌលស្រុក ដូច្នេះខ្ញុំត្រូវធ្វើដំណើរប្រមាណ២០ គីឡូម៉ែត្រ។ ចាប់តាំងពីដងផ្លូវបណ្តោយព្រែកយ៉ាយផុងចាក់បេតុងរួចរាល់ ឃើញថាបង្រួមបានជាង២/៣នៃកំណាត់ផ្លូវ។ ហេតុដូច្នោះ ពេលរដ្ឋផ្តើមដំណើរការកសាងបង្កើនកម្រិតផ្លូវនេះប្រជាជនសប្បាយខ្លាំងណាស់”។
ដងផ្លូវបណ្តោយតាមព្រែកយ៉ាយផុង ។
ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកមានភាពងាយស្រួល ប្រជាជនក៏យកចិត្តទុកដាក់រៀបចំផ្ទះសម្បែង បង្កបានសោភណភាពយ៉ាងស្រស់ស្អាត។ អ្នកស្រីធីឌាល នៅភូមិ៥ ឲ្យ ដឹង៖ “រទេះ រថយន្តរត់បន្តកន្ទុយគ្នាម៉្លោះហើយខ្ញុំក៏ត្រូវសម្អាតផ្ទះសម្បែងឲ្យបានស្អាតបាតដែរ។ ខ្ញុំទើបតែសង់បានផ្ទះដោយប្រាក់សំចៃរបស់ប្តីប្រពន្ធនិងកូនៗទៅ ធ្វើការនៅឆ្ងាយផ្ញើមក ដើម្បីមានមុខមាត់នឹងគេ”។ ចំណែកបងយ័ញចូវ អនុប្រធានភូមិ៤ ឃុំសាភៀង ឲ្យដឹងបន្ថែម ចាប់ពីថ្ងៃផ្លូវគមនាគមន៍ធ្វើដំណើរទៅមកងាយស្រួលពលករនៅក្នុងភូមិស្រុកអាចរកបានការងារធ្វើនៅទីរួមខេត្តឡុងម៉ី ទីប្រជុំជនវិញវ៉ៀង រកបានប្រាក់ចំណូលលំនឹង ជីវភាពក៏បានលើកស្ទួយផងដែរ៕
ហាថាញ់-វ៉ាន់តឹន