26/06/2018 - 09:08

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ង្វៀន​ស្វឹន​ភុក ចូល​រួម​អង្គ​សន្និ​បាត ជម្រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០១៨

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ទើប​សហ​ការ​ជាមួយ​ក្រ​សួង​ គណៈ ផ្នែក​មជ្ឈិម​ ចាត់​តាំង​អង្គ​សន្និ​បាត​ ជម្រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០១៨ និង​ពិធី​បំ​ផុស​ផ្តើម​អា​ជីព​ ជា​មួយ​​នឹង​ប​ធាន​បទ​ “សុក​ត្រាំង​-ឱ​កាស​របស់​មិត្ត​”។ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក​ ស​មា​ជិក​កា​រិ​​យា​ល័យ​ន​យោ​បាយ​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​​ភិ​បាល និង​តំ​ណាង​ក្រ​សួង​ គណៈ​ ផ្នែក​ មជ្ឈិម ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ និង​តំ​ណាង​អង្គ​ការ​ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ អ្នក​ឯក​ទេស​សេដ្ឋ​​កិច្ច ធុរ​ជន​និង​វិ​និ​យោ​គិន​ក្នុង​និង​ក្រៅ​ប្រ​ទេស​ចូល​រួម​អង្គ​សន្និ​បាត​។

ផលិត​ផល​កសិ​កម្ម​អនុ​វត្ត​បច្ចេក​វិជ្ជា​ខ្ពស់​របស់​ខេត្ត​សុក​ត្រាំង​ បាន​ដាក់​តាំង​​ពិ​ព័រ​ណ៍

​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​សន្និ​បាត​។

សម​មិត្ត​ត្រឹង​វ៉ាន់​ចៀន​ ប្រ​ធាន​គណៈ​កម្មា​​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង អំ​ពាវ​នាវ​ដល់​ អង្គ​ការ​​វិ​និ​យោ​គិន អា​ទិ​ភាព​លើ​វិ​ស័យ​ចំ​​នួន​៣ គឺ​ក​សិ​កម្ម​បច្ចេក​វិជ្ជា​ខ្ពស់​ផ្សារ​ភ្ជាប់​នឹង​ឧស្សា​ហកម្ម​កែ​ច្នៃ ឋាម​ពល​ក​កើត​ឡើង​​វិញ និង​ទេស​ចរណ៍​។ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​អង្គ​សន្និ​បាត​ជម្រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ផ្តល់​សេច​ក្តីសម្រេច​ចិត្ត​ស្តី​ពី​គោល​ការណ៍​ វិ​និ​យោគ​ទុន លិ​ខិត​បញ្ជាក់​វិ​និ​យោគ​ទុន​ និង​អនុ​ស្សរ​ណៈ​សហ​ការ​វិ​និ​យោគ​ទុន​ ព្រម​ទាំង​ចេញ​សេច​ក្តី​ប្រ​កាស​គម្រោង​វិ​និ​យោគ​ទុន​ចំ​នួន​៤៧ ដោយ​កម្រិត​ទុន​វិ​និ​យោគ​ ស​រុបប្រ​មាណ​១២២.​៨៨០​ពាន់​លាន​ដុង​។

ថ្លែង​យោ​បល់​ចង្អុល​ការ​នៅ​ក្នុង​អង្គ​សនិ្ន​បាត​ នា​យក​រដ្ឋ​មន្រ្តី​ង្វៀន​ស្វឹន​ភុក វាយ​តម្លៃ​​ខ្ពស់ ខេត្ត​សុក​ត្រាំង​បាន​ចាត់​តាំង​អង្គ​សន្និ​បាត​ជម្រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​​ដោយ​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​តាំង​ពី​មុន​រហូត​មក​ទល់​នឹង​ បច្ចុ​ប្បន្ន ការ​ងារ​ត្រៀម​បម្រុង​មាន​ភាព​ផ្ចិត​​ផ្ចង់ ហ្មត់​ចត់​និង​ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត​។ មាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​និង​អា​ជីវ​កម្ម​ជា​ច្រើន​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ចូល​រួម​ និង​មាន​គម្រោង​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​លិ​ខិត​បញ្ជាក់​វិ​និ​យោគ​​ទុន ដោយ​ទុន​ស​រុប​ជាង​១​ពាន់​លាន​USD។ ទន្ទឹម​នឹង​នោះ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក សំ​ណូម​ពរ​ខេត្ត​សុក​ត្រាំង គប្បី​ផ្តុំ​កម្លាំង​អ​ភិ​វឌ្ឍ​ក​សិ​កម្ម​បច្ចេក​វិជ្ជា​ខ្ពស់​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ អ​ភិ​វឌ្ឍ​ជល​ផល​ សុ​វត្ថិ​ភាព​អេ​កូ​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​ក​សិ​កម្ម​ជ្រះ​ស្អាត​ ឋាម​ពល​កកើត​ឡើង​វិញ​ គប្បី​នាំ​មុខ​ក្នុង​វិ​ស័យ​ក​សិ​កម្ម​មាន​គោល​ន​យោ​បាយ​ទម្លុះ​ទម្លាយ​ច្បាស់​លាស់​ជាង​។ ដើម្បី​ទម្រង់​ផលិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ គប្បី​ប្រ​មូល​ផ្តុំ​ចង​សម្ព័ន្ធ​​អ្នក​ទាំង​៥ គឺ​ក​សិ​ករ​ រដ្ឋ ធ​នា​គារ​ អ្នក​វិ​ទ្យា​សាស្រ្ត​​និង​ធុរ​ជន​...៕​

                                ត្រឿង​ផល​-មុនី​

 

ចែករំលែកអត្ថបទ