ពលករ-ការិនីជនជាតិខ្មែរជាច្រើននៅជនបទខេត្តត្រាវិញ ពង្រីកសេដ្ឋកិច្ចគ្រួសារ អាស្រ័យទៅធ្វើការមានរយៈកាលកំណត់ក្រៅប្រទេស។
ប្តីប្រពន្ធលោកថាច់កាយ (ខាងឆ្វេង) និងផ្ទះទើបសង់ថ្មីផ្តើម ពីប្រភពប្រាក់របស់កូនៗ
ទៅធ្វើការនៅប្រទេសក្រៅ។
ឆ្នាំ២០១៧ ខេត្តត្រាវិញមានពលករ-ការិនីទៅធ្វើការមានរយៈកាលកំណត់នៅប្រទេសក្រៅចំនួន២៣៨នាក់ សម្រេច១០៧%ផែនការ។ ដោយឡែកក្នុង៤ខែដើមឆ្នាំ២០១៨ ទូទាំងខេត្តមានពលករ -ការិនីចំនួន៨១នាក់ទៅធ្វើការប្រទេសក្រៅមានរយៈកាលកំណត់ (សម្រេច៤០,៥%ផែនការ)។ កម្មវិធីឲ្យពលករ-ការិនីបុលទុនទៅធ្វើការនៅប្រទេសក្រៅ តាមកិច្ចសន្យា ពីធនាគារគោលនយោបាយ-សង្គម ខេត្តបានឲ្យប្រជាជនចំនួន៨២គ្រួសារបុលប្រាក់សរុបចំនួន៤,៨២ពាន់លានដុង។
បងថាច់ង៉ុកមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿង-ថ ស្រុកកូវង៉ាង ឲ្យដឹង៖ “តាំងពីមានកម្មវិធីទៅធ្វើការមានរយៈកាលកំណត់នៅប្រទេសក្រៅ គ្រួសារជាច្រើនដែលមានកូនចៅទៅធ្វើការនៅប្រទេសក្រៅផ្ញើប្រាក់មក។ អាស្រ័យហេតុនោះ គ្រួសារទាំងនេះ មានទុនផ្តុំកម្លាំងវិនិយោគទុនពង្រីកទ្រង់ទ្រាយផលិតសង់ផ្ទះថ្មី។ល។ បងស្រី ថាច់ធីហា នៅភូមិកាន់ស្នំ ឃុំត្រឿង-ថ ស្រុកកូវង៉ាង គឺជាពលការិនីម្នាក់ក្នុងចំណោមពលករទាំង៤នាក់នៅឃុំត្រឿង-ថ ចុះឈ្មោះទៅធ្វើការមានរយៈកាលកំណត់នៅប្រទេសម៉ាឡេសីនៅឆ្នាំ២០០៨។ បងស្រីហា ផ្ញើប្រាក់ឲ្យគ្រួសារសង់បានផ្ទះមួយខ្នងមានភាពសមរម្យ និងទិញបានរបស់របរប្រើប្រាស់គ្រប់សព្វ។ បងស្រីថាច់ធីហា ឲ្យដឹង៖ “ទៅធ្វើការនៅប្រទេសក្រៅ នឹងជួយលើកស្ទួយជីវភាពគ្រួសារបានធូរធារ ពីព្រោះប្រាក់បៀវត្សរ៍នៅប្រទេសម៉ាឡេស៊ីខ្ពស់បង្គួរ។ ខ្ញុំធ្វើការនៅរោងចក្រអេឡិចត្រូនិច មុននឹងបញ្ចប់កិច្ចសន្យាការងារវិលមកប្រទេស ក៏សេសសល់ប្រាក់បានមួយចំនួនសម្រាប់ធ្វើទុនរកស៊ី”។ ក្រោយពីរយៈកាល៣ឆ្នាំចប់កិច្ចសន្យាការងារវិលមកប្រទេស បងស្រីហាបានចុះឈ្មោះទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៣ឆ្នាំបន្តទៀត។ ផ្តើមពីប្រាក់ដែលបងស្រីផ្ញើមក គ្រួសារបងប្រិតសំចៃ ទុកសម្រាប់ពង្រីកសេដ្ឋកិច្ច ដូច៖ ទិញគោចិញ្ចឹមដីផលិតកម្មរបស់របរប្រើប្រាស់ក្នុងគ្រួសារ និងជួសជុលផ្ទះសម្បែង។ បងថាច់ណារ៉ូត នៅភូមិកាន់ស្នំ ទៅធ្វើការប្រទេសក្រៅមួយលើកនឹងបងស្រីហា។ ក្រោយពីរយៈកាល៦ឆ្នាំទៅធ្វើការនៅប្រទេសក្រៅ វិលមកផ្ទះ បងរ៉ូតខិតខំផ្តុំកម្លាំងក្នុងការបង្កបង្កើនផលផ្តើមពីប្រភពទុនដែលសន្សែសន្សំបាន បច្ចុប្បន្នគ្រួសារបងមានជីវភាពធូរធារ។
ចំណែកគ្រួសារលោកថាច់កាយ នៅភូមិឡាក់ហ្វា ឃុំថាញ់ហ្វាសឺន ស្រុកកូវង៉ាង មាន កូន៣នាក់ទៅធ្វើការនៅប្រទេសជប៉ុន។ លោកថាច់កាយ ឲ្យដឹង៖ “ពីមុនឮថាទៅ ធ្វើការប្រទេសក្រៅ មាមីងនៅជនបទទីទើរ ដោយសារតែបង់ប្រាក់ច្រើន ប៉ុន្តែអាស្រ័យបានរដ្ឋឧបត្ថម្ភ ម៉្លោះហើយកូនៗខ្ញុំទៅធ្វើការនៅប្រទេសក្រៅមានភាពងាយស្រួយ និងប្រិតសំចៃលុយកាក់គ្រាន់បើពេលចប់កិច្ចសន្យាការងារវិលមកផ្ទះ”៕
សឺនម៉ាល័យ-មុនី