24/06/2014 - 15:23

ប្រមូលផ្តុំប្រភពកម្លាំងចម្រុះសម្រាប់អភិវឌ្ឍកសិកម្មជនបទ

ការិយាល័យនយោបាយ ទើបប្រកាសឲ្យប្រើសេចក្តីសម្រេចលេខ​៩៧​-​KL/TW ស្តីអំពីគោលការណ៍ វិធានការ​មួយ​ចំនួន​បន្តការអនុវត្តន៍សេច ក្តីសម្រេចចិត្តមជ្ឈិម៧ នីតិកាល១០ ខាងកសិកម្ម កសិករនិងជនបទ (ហៅ​កាត់​ថា​តាម​ណុង​)។

សិស្សសាលាតំបន់ភ្នំមីឌឹក-គៀងយ៉ាង ពេលចេញសាលា។

អភិវឌ្ឍកសិកម្ម ជនបទចីរភាព គឺលើកស្ទួយគុណភាពជីវភាពរបស់ប្រ ជាជនបង្អែកទៅលើផ្នែកសេដ្ឋកិច្ច សង្គម​កិច្ច​និង​បរិស្ថាន។ ឆ្លងតាមរយៈនោះ កសិករត្រូវតែធ្វើជាស្នូល និងជាអ្នកបានទទួលផលដំបូងបង្អស់ពី បណ្តាសមិទ្ធិ​ផល​របស់​ដំណើរការអភិវឌ្ឍន៍។ ក្រោយពី៥ឆ្នាំអនុវត្តសេច ក្តីសម្រេចចិត្តស្តីពីកសិកម្ម កសិករនិងជនបទ តាមការ​វាយ​តម្លៃ គឺបានជួយលើកស្ទួយជីវភាពកសិករ​ទូទាំង​ប្រ​ទេសបានល្អ​ប្រសើរ អត្រាគ្រួសារក្រីក្រកាត់បន្ថយរហ័ស; សន្តិ​សុខ​សង្គមពីមួយថ្ងៃទៅមួយថ្ងៃ​កាន់តែបាន​ធា​នា; បណ្តាលក្ខណសម្បត្តិខាងអប់រំ សុខាភិបាល វប្បធម៌ បាន កែ​លម្អ​ជា​បន្ត; ប្រជាធិបតេយ្យនៅមូលដ្ឋានបានពង្រីកការកសាងជន បទថ្មីបានក្លាយជាចលនាមហាជនយ៉ាងពុះពោរ។

យោងតាមស្មារតីចង្អុលរបស់មជ្ឈិម តម្រូវការមួយក្នុង​បណ្តា​តម្រូវ​ការ អភិវឌ្ឍន៍ជនបទនាបច្ចុប្បន្ន គឺត្រូវ​កសាង​រចនា​សម្ពន្ធ​ឡើងវិញនូវខឿន កសិកម្មនៃទូទាំងប្រទេស និង​នៅតំបន់ភូមិភាគ​នី​មួយ​ៗ។ ក្នុងនោះជាសំ​ខាន់ គឺ​វិ​ធាន​ការ​ផ្លាស់​ប្តូរដោយសមស្របនូវរចនាសម្ពន្ធសេដ្ឋកិច្ចជន បទផ្សារភ្ជាប់ជាមួយនឹងទម្រង់រៀបចំផលិតកម្ម។ កសាង​ខឿន​កសិកម្ម លើគ្រប់វិស័យតាមទិសដៅទំនើប ចីរភាព ផលិតទំនិញជាទ្រង់ទ្រាយធំ មាន​ទិន្ន​ផល​គុណ​ភាព ប្រ​សិទ្ធ​ភាព​និងកម្លាំងប្រជែងខ្ពស់។ កសាង​បណ្តាកម្មវិធី គម្រោងការលើកកម្ពស់ប្រាក់ចំណូលនៅលើផ្ទៃដីដដែល ។ បង្កើន​ប្រាក់ចំណូលជូនកសិករ ផ្សារភ្ជាប់ជាមួយនឹងការការពារជីវបរិស្ថាន។ អភិវឌ្ឍសេដ្ឋកិច្ចជលផល ពិសេស​គឺ​ចិញ្ចឹម ដាំដុះនិងទាញយក ផលសមុទ្រនៅលើផ្ទៃសមុទ្រផ្សារ ភ្ជាប់ជាមួយនឹងការការពារសន្តិសុខ ការពារ​ប្រទេស​តំ​បន់​កោះសមុទ្ររបស់មាតុភូមិ។ បន្តការយកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍​របរធ្វើស្រែអំបិលការ​ការពារ​និង​អភិ​វឌ្ឍ​ព្រៃ​ដោយ​ចីរភាព។ ក្នុងការកសាងជនបទថ្មី គប្បីយកចិត្តទុកដាក់លើកស្ទួយជីវ ភាពសម្ភារៈ វប្បធម៌ ស្មារតីរបស់ប្រ​ជា​ជន​នៅ​ជន​បទ ពិសេសគឺតំបន់ ដែលនៅជួបការលំបាកច្រើន ជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តន៍កម្មវិធី កសាង​ជន​បទ​ថ្មី​នៅឃុំនានា។ លើមូលដ្ឋាន សិក្សាស្រាវជ្រាវ  ពិនិត្យ វាយតម្លៃឡើងវិញនូវប្រព័ន្ធ​បទដ្ឋាន​ជនបទថ្មីទាំង​១៩​ប្រការ អនុវត្តនូវគំ និតច្នៃប្រតិដ្ឋ រវៀសរវៃ សមស្របជាមួយនឹងលក្ខណសម្បត្តិរបស់តំបន់ និងភូមិភាគនីមួយៗ តាម​គោល​លំនាំ​"ប្រជាជនធ្វើរដ្ឋឧបត្ថម្ភ"​។ ប្រមូលផ្តុំ និងអនុវត្តដោយប្រសិទ្ធភាពប្រភពកម្លាំង ក្នុងនោះអាទិភាពប្រភព កម្លាំង​អភិវឌ្ឍផលិតកម្ម ធានាការរកស៊ីចិញ្ចឹមជីវិតជូនប្រជាជន។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច​-សង្គម​កិច្ច​ព្រមៗ​គ្នា ពិសេសគឺហេដ្ឋារច នាសម្ព័ន្ធសំខាន់ៗ។ អាទិភាពពង្រឹងពង្រីកប្រព័ន្ធទំនប់និងព្រៃក្បែរឆ្នេរ សមុទ្រ ពិ​សេស​គឺ​តំបន់វាលរាបទន្លេគឺវឡុង វាលរាបទន្លេហុង ក្បែរឆ្នេរ សមុទ្រភូមិភាគកណ្តាល ឆ្លើយ​តបបានទៅ​នឹងតម្រូវ​ការ​ផលិត​កម្ម ជីវ​ភាព ភាវូបនីយកម្ម ទំនើបនិងអភិវឌ្ឍកសិកម្មជនបទចីរភាព។

យកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលថែទាំ សុខភាពជូនប្រជាជន។ អាទិភាពវិនិយោគ​ទុន​អភិវឌ្ឍសុខាភិបាល អប់រំ នៅតំបន់ឆ្ងាយ តំបន់ជនជាតិភាគតិច។ អភិវឌ្ឍប្រព័ន្ធសុខុមាលភាព សង្គមនៅជនបទ អនុវត្តដោយប្រសិទ្ធភាព គោលនយោបាយធានាហានិភ័យសុខាភិបាល និងគោលនយោបាយចំនួនប្រជាជន។ លើក​ទឹកចិត្ត កសិករចូលរួមធានាហានិភ័យសង្គមស្ម័គ្រចិត្ត ធានាហានិភ័យសុខាភិបាល; បូកសរុបបណ្តោះ​អាសន្ន​ការអនុវត្តន៍គោលនយោបាយធានាហា និភ័យកសិកម្ម; សិក្សាស្រាវជ្រាវ គោលនយោបាយធានាហានិភ័យ ចំពោះ​ក​សិ​ករ នេសាទករ។ អភិវឌ្ឍវប្បធម៌ជនបទផ្សារភ្ជាប់ជាមួយនឹង អភិរក្សវប្បធម៌ជាតិ។

 អនុវត្តដោយប្រសិទ្ធភាពនូវបណ្តាកម្មវិធី គោលនយោបាយកាត់បន្ថយ​ភាព​ក្រី​ក្រ។ អាទិភាពឧបត្ថម្ភ​សម​ស្រប​ដល់​បណ្តា​ឃុំលំបាកពិសេស ជនជាតិភាគតិចមានអត្រាគ្រួសារក្រីក្រខ្ពស់ ចំណុះតំបន់ភ្នំតីបាក់ តី​ង្វៀង វាល​រាប​ទន្លេ​គឺវ​ឡុង តំបន់ព្រំដែនកោះសមុទ្រ ឆ្នេរសមុទ្រ តំបន់​សុវត្ថិភាពផ្សារភ្ជាប់ជាមួយនឹងបង្កើនការ បំពាក់បំប៉នចំណេះដឹង ទេពកោសល្យ សមត្ថភាពធ្វើការសម្រាប់អ្នកក្រ ជួយពួកគាត់ឲ្យមានការជឿជាក់ ម្ចាស់ការឈានឡើង​ចាកផុតពី​ភាព​ក្រីក្រ​ដោយចីរភាព និងធ្វើមានធ្វើបាន។ តស៊ូទប់ស្កាត់និងបន្ថយនូវឧក្រិដ្ឋកម្ម បាបគ្រោះសង្គមគ្រប់ប្រ ភេទ ធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ អនុវត្តសមភាពភេទ លើកកម្ពស់សមត្ថភាពនិងតួនាទីជូននារី សិទ្ធិ អប់រំនិងថែទាំរបស់ កុមារ;គិតគូរចំពោះអ្នកដែលស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយសង្គម នៅតំបន់ជនបទ៕

ថាញ់ភុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមភាពភេទ