តាមការស្រាវជ្រាវដែលទើបប្រកាសជាសាធារណៈនៅក្នុងអង្គសន្និបាតនៃមហាវិទ្យាល័យប្រតិកម្មអាលែហ្សី ជំងឺហឺតនិងសុាំវិទ្យាអាមេរិក (ACAAI) ការដែលឪពុកម្តាយបៀមក្បាលដោះ សិប្បនិមិត្តមុនពេលឲ្យកូនប្រើប្រាស់ ជួយកាត់បន្ថយហានិភ័យកើតជំងឺប្រតិកម្មអាលែហ្សីនិងជំងឺហឺតដល់កុមារ។
ក្រសួងអប់រំនិងបណ្តុះបណ្តាល បានប្រកាសជាផ្លូវការ ស្តីពីការរៀបចំសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៩។
បរិមាណជាតិកាកសរសៃដ៏សម្បូរនិងសារធាតុបំប៉នជាច្រើនមាននៅក្នុងផ្លែជម្ពូអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល “មិនល្អ” (LDL) ក្នុងឈាម។ ការគ្រប់គ្រងបានល្អនូវ LDL ជួយជម្រះសរសៃឈាមទប់ស្កាត់កំណក បណ្ដាលឲ្យរាំងស្ទះសរសៃឈាមក្រហម អាស្រ័យហេតុនោះ កាត់បន្ថយជំងឺបេះដូង វិបត្តិសរសៃឈាមក្នុងខួរក្បាល ព្រមទាំងអាការៈប្រែប្រួលនៃសរសៃឈាមបេះដូងផ្សេងៗទៀត។
ជាខេត្តមួយមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជិត៣១% ម៉្លោះហើយសុកត្រាំងតែងយកចិត្តទុកដាក់យ៉ាងពិសេស ដល់ការអភិវឌ្ឍវិស័យអប់រំតំបន់ជនរួមជាតិខ្មែរ។ ខេត្តទើបដាក់ឲ្យ ប្រើប្រាស់សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ មានទីតាំងនៅស្រុកត្រឹងដេ។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស II ង្វៀនធីឡាក នាយិកា មន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ឲ្យដឹង៖ មន្ទីរពេទ្យទើបបើកដំណើរការបន្ទប់ថតឆ្លុះសរសៃឈាមបេះដូងដើម្បីអន្តរាគមន៍ដល់ជំងឺសរសៃឈាមបេះដូង ដោយទឹកប្រាក់វិនិយោគទុនជិត៤០ពាន់ លានដុង ដកពីប្រភពថវិកាកសាងមន្ទីរពេទ្យ។
កាលពីចុងខែកញ្ញាកន្លងហើយ ការិយាល័យជនជាតិខណ្ឌនិញកេវ ក្រុងកឹងធើ រួមជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ស្វឹនខាញ់និងគណៈកម្មការវត្តមុនីរង្សី រៀបចំដាក់ដម្កល ទូសៀវភៅច្បាប់ និងឯកសារឧភយភាសាវៀត-ខ្មែរ។ នេះគឺការអនុវត្តជាក់ស្ដែង ដើម្បីជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ដល់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តខណ្ឌ។
ដូងគឺជា”បណីតាហារ”ម្យ៉ាង យើងអាចប្រើប្រាស់វត្ថុធាតុរបស់វាបានទាំងអស់ តាំងពីទឹក សាច់ ប្រេង ហើយបច្ចុប្បន្នគេនិយមប្រើម្សៅដូង (ត្រូវបានគេចម្រាញ់ពីទឹកខ្ទិះដូង)។ បើប្រៀបធៀបនឹងប្រភេទម្សៅឯទៀត ម្សៅដូងត្រូវបានចាត់ទុកថាមានគុណប្រយោជន៍ល្អជាង ដោយមិនមានផ្ទុកសារធាតុ gluten និងមានរសជាតិម្លាន់ជាង។
ខេត្តអានយ៉ាងមានសាលាជនជាតិអន្តេវាសិកចំនួន៤ ក្នុងនោះ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺស្រុកទ្រីតូង និងស្រុកទិញបៀនមានសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិក រីឯសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអានយ៉ាង មានទីតាំងនៅក្រុងចូវដុក និងសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិ អន្តេវាសិកអានយ៉ាង មានទីតាំងនៅស្រុកទ្រីតូង។
វត្តមុនីរង្សី នៅខណ្ឌនិញកេវ ក្រុងកឹងធើ ជាកន្លែងបួសរៀន ស្នាក់អាស្រ័យរបស់សមណនិស្សិត និស្សិតជនជាតិខ្មែរនៅខេត្តត្រាវិញ សុកត្រាំង កៀនយ៉ាង បាកលីវ។ល។ ដើម្បីរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យនៅលើភូមិសាស្រ្តក្រុងកឹងធើ។
ឪពុកស្លាប់តាំងពីតូច កុមាររូបនេះបានចូលនៅវត្ត និងសាងផ្នួសបួសរៀន។ ជាមួយការប្ដេជ្ញាចិត្តសម្រេចជោគវាសនា កុមារកូនអ្នកក្រកាលពីមុន បច្ចុប្បន្នបានក្លាយជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខេត្តសុកត្រាំង។សព្វថ្ងៃលោកគ្រូយ័ញមេនបញ្ចប់កម្មសិក្សាថ្នាក់អនុបណ្ឌិត ហើយកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវប្បធម៌វិទ្យា។
កាលបើមកកាន់អនុសង្កាត់៦ សង្កាត់៩ ខេត្តត្រាវិញ សាកសួររកលោកគ្រូសឺនកៅថាំង នរណាក៏ស្គាល់ដែរ។ ដ្បិតអីក្រៅពីសម្រេចបានស្នាដៃជាច្រើនផ្នែកអប់រំ លោកគ្រូនៅទាំងជាគ្រូហាត់របាំប្រពៃណីខ្មែរទៀតផង។ ជាមួយនឹងស្នាដៃរួមចំណែករបស់ខ្លួន លោកគ្រូសឺនកៅថាំង ទទួលបានពានរង្វាន់ប័ណ្ណសរសើរជាច្រើន ព្រោះបុព្វហេតុថែ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរណាមបូ។
មជ្ឈមណ្ឌលបំប៉នចំណេះដឹង និងហ្វឹកហាត់ត្រៀមប្រឡង ចំណុះសមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានសហការជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុក ត្រាំង រៀបចំពិធីបិទវគ្គសិក្សាបំប៉នភាសាខ្មែរ ជូនដល់សិក្ខាកាមដែលជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កំពុងបំពេញការងារនៅខេត្តសុកត្រាំង និងខេត្តពីរទៀតនោះគឺបាកលីវ ហូវយ៉ាង។