16/02/2016 - 14:10

ខេត្តសុកត្រាំងខ្នះខ្នែងគិតគូរជីវភាពជនរួមជាតិខ្មែរ

រយៈពេលកន្លង ខេត្តសុកត្រាំងបានផ្សព្វផ្សាយ អនុវត្តយ៉ាងប្រសិទ្ធភាព នូវគោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការវិនិយោគទុនអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរក្នុងខេត្តបានលើកស្ទួយ និងមុខមាត់ជនបទនៃតំបន់ជនរួមជាតិ មានការផ្លាស់ថ្មីយ៉ាងសកម្ម។

បណ្តាសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិ​ សាស្រ្តខេត្ត ត្រូវបានវិនិយោគទុនកសាងទាំង​ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារគ្រប់សព្វ។ 

ក្នុងឆ្នាំ២០១៥ ខេត្តសុកត្រាំងបានផ្សព្វផ្សាយអនុវត្តគ្រោងការ គោលនយោបាយជនជាតិជាច្រើនលើភូមិសាស្រ្តខេត្ត ដូចជា៖ គ្រោងការផ្គត់ ផ្គង់អគ្គិសនីជូនគ្រួសារមិនទាន់មានអគ្គិសនីប្រើប្រាស់ សំខាន់គឺជនរួមជាតិខ្មែរ ខេត្តបានតភ្ជាប់អគ្គិសនីជូនប្រជាជនជាង២១.០០០គ្រួសារ ; គ្រោងការបណ្តុះបណ្តាលមុខរបរជូនពលករ-ការិនីខ្មែរជិត៩.៦០០ នាក់ ដោះស្រាយការងារធ្វើជូនពលករ-ការិនីជាង ១០.៦១០ នាក់; កម្មវិធី១៣ ៥ រដ្ឋបានវិនិយោគទុនជាង៧២,៩ពាន់លានដុង សម្រាប់កសាង ១១២ សំណង់គមនាគមន៍ជនបទ អគារសិក្សា ដំណាក់សុខាភិបាល ជំនួយទុនដល់គ្រួសារក្រីក្រ អភិវឌ្ឍផលិតកម្ម។ ទន្ទឹមនឹងនោះ ខេត្តបានផ្សព្វ ផ្សាយ អនុវត្តគ្រោងការស្ថិរនិវេសន៍ ស្ថិរវប្បកម្មជូនប្រជាជនក្រីក្រ ៥០ គ្រួសារនៅឃុំអាងថាញណាម ស្រុកគូឡៅយ៉ុង សរុបថវិកាជាង ១០,៧៥ ពាន់លានដុង។ល។ តាមប្រសាសន៍របស់លោក លីប៊ិញកាង ប្រ ធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ អាស្រ័យដោយគ្រោងការគោលនយោបាយវិនិយោគទុននានាជូនដល់គ្រួសារខ្មែរក្រីក្រ ម្ល៉ោះហើយជីវភាពរបស់មាមីងបានលើកស្ទួយ; តំបន់ជនបទដែលមានជនរួម ជាតិខ្មែររស់នៅកុះករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ បច្ចុប្បន្ន ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករទាំង១០០% សុទ្ធតែមានផ្លូវរថ យន្តចុះដល់មជ្ឈមណ្ឌលឃុំ ដងផ្លូវចុះទៅកាន់ភូមិនានា សុទ្ធតែបាន ចាក់បេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ ប្រព័ន្ធធារាសាស្រ្តត្រូវបានវិនិ យោគទុនកសាងរួចរាល់ នាំទឹកសាបចូលបម្រើការផលិតកម្ម; គ្រួសារ ជនរួមជាតិខ្មែរជាង៩៦,៨%មានអគ្គិសនីប្រើប្រាស់៩៤,៥%គ្រួសារ បានប្រើប្រាស់ទឹកស្អាតស្របអនាម័យ គ្រួសារខ្មែរប្រើប្រាស់បង្គន់ស្របអនា ម័យជាង៥១%គ្រួសារ។ល។ ជាពិសេស ឆន្ទៈឈានឡើងចាកផុតពី ភាពក្រីក្ររបស់មាមីងខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់។ ក្នុងផលិតកម្មជនរួមជាតិខ្មែរអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសដើម្បីបង្កើនប្រាក់ចំណូល។ល។ រួមចំណែកយ៉ាងធំក្នុងទិសដៅលុបបំបាតភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ញាំុងឲ្យអត្រាគ្រួសារក្រីក្ររបស់ខេត្តថយចុះនៅត្រឹម៨,៨% នាឆ្នាំ២០១៥។
លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានអះអាង៖ កម្មវិធីគ្រោងការនានាដែលវិនិយោគទុននៅតំបន់ជនរួមជាតិខ្មែរត្រូវបានខេត្តផ្សព្វផ្សាយ អនុវត្តនាំមកប្រសិទ្ធភាពជាក់ស្ដែង។ រហូតមកទល់សព្វថ្ងៃ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកស្ទួយស្មារតី សាមគ្គីក៏បានពង្រីកដែរ មាមីងខ្មែរបានសហការជាមួយនឹងរដ្ឋអំណាច ភូមិភាគកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ ល្អស្អាត។ ផ្ដើមពីនោះ បានរួមចំណែកយ៉ាងធំក្នុងការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។ ខេត្តនឹង​បន្ត​ការអនុវត្តន៍គ្រោងការ គោលនយោបាយរបស់បក្សនិងរដ្ឋ វិនិយោគទុន​ជូនតំបន់ជនជាតិខ្មែរ ដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យទិស​ដៅ​លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ៕

លីធាន - សេរី

ចែករំលែកអត្ថបទ