08/03/2016 - 09:57

វគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ឆ្នាំ២០១៦

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល បាន​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នូវ​គោល​ការណ៍​រៀប​ចំ​វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ និង​ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​ប្រ​ព័ន្ធ​រៀប​រយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១ ខែ​កក្ក​ដា រ​ហូត​ដល់​ថ្ងៃ​ទី​៤ ខែ​កក្ក​ដា ឆ្នាំ​២០១៦។ នៅ​រាល់​ខេត្ត ក្រុង​ចំ​ណុះ​មជ្ឈិម​​រៀប​ចំ​បណ្តុំ​ប្រ​ឡង​ម ហា​វិ​ទ្យា​ល័យ​ជូន​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង ដើម្បី​ពិ​និត្យ​ទ​ទួល​ស្គាល់ សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​និង​ពិ​និត្យ​ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ អា​ស្រ័យ​សា​លា​ម​ហា​វិ​ទ្យា​ល័យ​ម្ចាស់​ការ​សហ​កា​រ​ជា​មួយ​នឹង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​។

វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ឆ្នាំ​២០១៥​។

វិញ្ញា​សា​ប្រ​ឡង​នឹង​រក្សា​ដូច​កាល​ពី​ឆ្នាំ​២០១៥​រួម​មាន​៨​វិញ្ញា​សា​៖ គណិត​សាស្រ្ត អក្សរ​សាស្រ្ត ប្រ​វត្តិ​សាស្រ្ត ភូមិ​សាស្រ្ត រូប​សាស្រ្ត គីមី​សាស្រ្ត ជីវ​សាស្រ្ត​និង​ភា​សា​បរ​ទេស​។ ចំ​ពោះ​វិញ្ញា​សា​គណិត​សាស្រ្ត​ អក្សរ​សាស្រ្ត​​ប្រ​វត្តិ​សាស្រ្ត​ភូមិ​សាស្រ្ត​ប្រ​ឡង​តាម​រូប​ភាព​វិ​ភាគ រយៈ​ពេល​អនុ​វត្ត​វិញ្ញា​​សា​នី​មួយ​ៗ​គឺ១៨០​នា​ទី​។ វិញ្ញា​សា​រូប​សាស្រ្ត គី​មី​សាស្រ្ត ជីវ​សាស្រ្ត គឺ​ប្រ​ឡង​តាម​រូប​ភាព​ធ្វើ​តេ​ស្ត រយៈ​ពេល​អនុ​វត្ត​វិញ្ញា​សា​ប្រ​ឡង​នី​មួយ​ៗគឺ​​៩០​នា​ទី។ ភា​សា​បរ​ទេស​គឺ​ប្រ​ឡង​សរ​សេរ​និង​ធ្វើ​តេស្ត រយៈ​ពេល​ប្រ​ឡង​​​គឺ​៩០​នា​ទី។

បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង​យក​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ នឹង​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​៤​វិញ្ញា​សា រួម​មាន​៣​វិញ្ញា​សា​បង្ខំ​គឺគ​ណិត​សាស្រ្ត អក្សរ​សាស្រ្ត ភា​សា​បរ​ទេស​និង​១​វិញ្ញា​សា​ទៀត ​អា​​ស្រ័យ​បេក្ខ​សិស្ស ជ្រើស​រើស​ផ្ទាល់​ក្នុង​ចំ​ណោម​វិញ្ញា​សា​ផ្សេង​ក្រៅ​ពី​នោះ​។ វិញ្ញា​សា​ប្រ​ឡង​ជា​សារ​វន្ត​ដូច​ឆ្នាំ​២០១៥ ខ្លឹម​សា​រវិញ្ញា​សា​ប្រ​ឡង​ឋិត​ក្នុង​កម្ម​វិ​ធី​សិក្សា​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ សំ​ខាន់​គឺ​ថ្នាក់​ទី​១២; បង្កើន​សំ​ណួរ​បើក​ចំ​ហ​សំ​ណួរ​ផ្សា​រ​ភ្ជាប់​ជា​មួយ​នឹង​ភាព​ជាក់​ស្ដែង​និង​សំ​ណួរ​អនុ​វត្ត​ធា​នា​កម្រិត​បែង​ចែក ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ទទួល​ស្គាល់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​ធ្វើ​ជា​មូល​ដ្ឋាន ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​។ កិច្ច​ការ​រៀប​ចំ​មេ​ប្រ​យោគ​មើល​ប្រ​ឡង ឲ្យ​ពិន្ទុ ដូច​ជា​ឆ្នាំ​២០១៥ ប៉ុន្តែ​បង្កើន​ចំ​នួន​កម្មា​ភិ​បាល​គ្រូ​បង្រៀន​ចំ​ណុះ​បណ្តា​ម​ហា​វិ​ទ្យា​ល័យ អ​នុ​វិ​ទ្យា​ល័យ​ចូល​រួម​ពិ​និត្យ​មើល​ប្រ​ឡង ឲ្យ​ពិន្ទុ​នៅ​បណ្តុំ​ប្រ​ឡ​ង​យក​សញ្ញា​ប័ត្រ; បង្កើន​ចំ​នួន​កម្មា​ភិ​បាល គ្រូ​បង្រៀន​ចំ​ណុះ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ចូល​រួម​ឲ្យ​ពិន្ទុ​ប្រ​ឡង​នៅ​បណ្តុំ​ប្រឡង​ម​ហា​វិ​ទ្យា​ល័យ​។

ការ​ពិ​និត្យ​ទទួល​ស្គាល់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ នឹង​អនុ​វត្ត​ដូច​ឆ្នាំ​២០១៥​។ តាម​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្ដី​ពី​កិច្ច​ការ​ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​ប្រ​ព័ន្ធ​រៀប​រយ​របស់​សា​លា​ទាំង​ឡាយ ពិ​សេស​គឺ​ប្លុកទេព​កោ​សល្យ​សិល្បៈ ម្ចាស់​ការ​បង្កើត​និង​ប្រ​កាស​ចំ​ហ​គ្រោង​ការ​ម្ចាស់​ការ​ជម្រើស​សិស្ស​តាម​ច្បាប់​កំ​ណត់​។ សា​លា​នា​នា​នឹង​ទាញ​យក​លទ្ធ​ផល​វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ដើម្បី​ពិ​និត្យ​ជម្រើស​សិស្ស​ជា​មូល​ដ្ឋាន​រក្សា​លំ​នឹង​ដូច​ឆ្នាំ​ ២០១​៥​៕

បកប្រែ៖ ថាច់សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តាម​ក្រ​សួង​អប់​រំ