សមាគមមនុស្សចាស់ខេត្តវិញឡុង បានរៀបចំមហាសន្និបាតតំណាងលើកទីII អាណត្តិកាល២០១៥-២០២០។ ក្នុងអាណត្តិថ្មីនេះ សមាគមមនុស្សចាស់ខេត្តវិញឡុង បញ្ជាក់ច្បាស់ថាសមាគមនឹងបន្តការអនុវត្តន៍កម្មវិធីសកម្មភាពជាតិស្ដីពីមនុស្សចាស់ ដំណាក់កាល២០១២-២០២០ កម្មវិធី "មនុស្សចាស់ភ្នែកភ្លឺ" "មនុស្សចាស់ចូលរួមកសាងជនបទថ្មីនិងការពារបរិស្ថាន" និង "មនុស្សចាស់ចូលរួមកសាងគ្រួសារមិនល្មើសច្បាប់ និងមិនប្រព្រឹត្តបាបគ្រោះសង្គម"។ សមាគមនឹងបន្តការកសាងសមាគមមូលដ្ឋានរឹងមាំ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សាខា សមាគម ក្រុមសមាគមគ្រប់សមត្ថភាពធ្វើជាស្នូលក្នុងការចលនាប្រឡងប្រណាំង "ទូទាំងប្រជាជនថែទាំ ទំនុកបម្រុងពង្រីកតួនាទីមនុស្សចាស់" ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍កម្មវិធីសុខុមាលភាពសង្គម រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រ គ្រួសារជួបការលំបាក។
ការថែទាំសុខភាពមនុស្សចាស់នៅខេត្តវិញឡុង តែងបានយកចិត្តទុកដាក់។
សមាគមមនុស្សចាស់ខេត្តវិញឡុង បានឯកភាពលើគោលដៅសំខាន់ៗ មួយចំនួនក្នុងអាណត្តិថ្មី ដូចជា៖ មនុស្សចាស់ចំនួន៩៥% ត្រូវបានប្រមូលចូលសមាគម; មនុស្សចាស់១០០% ត្រូវបានទទួលប្រាក់ឧបត្តម្ភ សង្គមធានាហានិភ័យសុខាភិបាលតាមការកំណត់; គ្រួសារមនុស្សចាស់ចំនួន៩៥% ជារៀងរាល់ឆ្នាំបានទទួលស្គាល់ជាគ្រួសារវប្បធម៌ រហូតដល់ចុងអាណត្តិមានមនុស្សចាស់៩០% គ្មាននៅជួបលំបាកខាងលំនៅឋាន។
ក្នុងអំឡុងពេល៥ឆ្នាំកន្លង សមាគមមនុស្សចាស់ខេត្តវិញឡុង អនុវត្តបានល្អនូវភារកិច្ចសំខាន់៣យ៉ាង គឺទំនុកបម្រុងមនុស្សចាស់ ពង្រីកតួនាទីមនុស្សចាស់ និងកសាងអង្គការសមាគមរឹងមាំ។ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បង្កើតក្លឹបបានជិត៥៥០ ដោយមានសមាជិកជាង៩.១០០នាក់ចូលរួមជាប្រចាំ។ ការងារគិតគូរជីវភាព សម្ភារៈ ថែទាំសុខភាពកម្សាន្តសប្បាយសម្រាប់មនុស្សចាស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ ដោយមានគ្រួសារមនុស្សចាស់ជាង១.៩០០គ្រួសារ បានជំនួយផ្ទះមនុស្សចាស់ជាង១០.១០០នាក់ បានវះរោគភ្នែកដោយឥតគិតថ្លៃ មនុស្សចាស់ជាង១០.១០០នាក់ បានព្យាបាលជំងឺនិងជូនថ្នាំដោយឥតគិតថ្លៃ។
ពង្រីកបញ្ញានិងបទពិសោធន៍មនុស្សចាស់ ឆ្លងតាមរយៈការចលនាប្រឡងប្រណាំង" មនុស្សចាស់-គំរូល្អ" ទូទាំងខេត្តវិញឡុង មានមនុស្សចាស់ជាង៣៧.០០០នាក់ សម្រេចកិត្តិនាមធ្វើសេដ្ឋកិច្ចពូកែគ្រប់លំដាប់ថ្នាក់ មានគ្រួសារមនុស្សចាស់ជាង៦.០០០គ្រួសារ រួមចំណែកបរិច្ចាគគ្រឿងសំណង់ ដំណាំនិងដីជាង១០០ហិកតា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជនបទថ្មី មានគ្រួសារមនុស្សចាស់ជាង១១.០០០គ្រួសារ ទទួលស្គាល់ជាគ្រួសារវប្បធម៌ មានគ្រួសារមនុស្សចាស់ជាង៤០.៦០០គ្រួសារសម្រេចកិត្តិនាម "ជីដូនជីតាឪពុកម្ដាយគំរូ"៕
ផាមមិញត្វឹង(TTXNV ) ប្រែសម្រួលៈ ពេជ្រសឿន