17/11/2015 - 15:52

តឹង​ប៊ិញ ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

ឃុំ​តឹង​ប៊ិញ ស្រុក​ភុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង ទើប​នឹង​បាន​ទទួល​ដំ​ណាក់​សុ​ខា​ភិ​បាល​មួយ​នៅ​ក្បែរ​ផ្លូវ​ជាតិ នេះ​ជា​ដំ​ណាក់​សុខា​ភិ​បាល​ថ្មី​ត្រូវ​បាន​កសាង​តាម​ទិស​ដៅ​បទដ្ឋាន​ជាតិ​។ 

ដំ​ណាក់​សុខា​ភិ​បាល​តឹង​ប៊ិញ ទើប​បាន​កសាង​ថ្មី។

តាម​ប្រ​សាសន៍​លោក ង្វៀន​ង៉ុក​តុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ប៊ិញ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តឹង​ប៊ិញ ត្រូវ​បាន​កសាង​ថ្មី ឋិត​ក្នុង​ផែន​ការ​ជន​បទ​ថ្មី​របស់​ឃុំ​។ សុខា​ភិ​បាល​ជា​លក្ខ​ឋាន​មួយ​ក្នុង​ចំ​ណោម​លក្ខ​ឋាន​សំ​ខាន់ៗ​ទាំង​១៩ នឹង​ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​២០១៥ សំ​ដៅ​លើក​កម្ពស់​អត្រា​បទដ្ឋាន​ជន​បទ​ថ្មី​ឡើង​១២​/​១៩​លក្ខ​ឋាន​។ វេជ្ជ​បណ្ឌិត ឡេ​ធី​យីម​ភុក ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តឹង ប៊ិញ​ចែក​រំ​លែក​៖​"មូលដ្ឋាន​សម្ភារៈ​ទាំង​នេះ ត្រូវ​បាន​កសាង​ថ្មី​ទាំង​ស្រុង ហើយ​បាន​វិនិ​យោ​គិន​ប្រ​គល់​ជូន​យើង​ខ្ញុំ​។ ក្រៅ​ពី​ការ​រើ​យក​បរិក្ខារ ពេទ្យ​ចាស់ៗ​មក​កន្លែង​ថ្មី យើង​ខ្ញុំ​នៅ​ទាំង​បាន​ផ្នែក​សុខា​ភិ​បាល​ខេត្ត ផ្តល់​បន្ថែម​នូវ​បរិក្ខារ​ពេទ្យ​ថ្មី​ទំ​នើបៗ​មួយ​ចំ​នួន ដើម្បី​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​បាន​ប្រ​សើរ​ជាង"​។ ដោយ​សារ​ជា​ដំ​ណាក់​សុខា​ភិ​បាល​ថ្មី ម៉្លោះ​ហើយ​បាន​ទាក់​ទាញ​អ្នក​ជំងឺ​ជា​ច្រើន​មក​ពិនិត្យ​ព្យា​បាល​។ ពេល​យើង​ខ្ញុំ​មក​ដល់​នៅ​តាម​បន្ទប់ៈ​ ទន្ត​សាស្រ្ត ចាក់​ម្ជុល​វិទ្យា​សាស្រ្ត សម្ភ ។ល។ ស្ទើរ​តែ​រាល់​បន្ទប់​ សុទ្ធ​តែ​មាន​អ្នក​ជំងឺ​សម្រាក​ព្យា​បាល​។ គ្រូ​ពេទ្យ ឡេ​វុាំង​ដូវ ទទួល​បន្ទុក​ខាង​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត ឲ្យ​ដឹង​៖ "ចាប់​ពី​រើ​ដំ​ណាក់​សុ​ខា​​ភិ​បាល​មក​កន្លែង​ថ្មី ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា តែង​​មាន​អ្នក​ជំ​ងឺ​ពីរ​បី​នាក់​មក​ចាក់​ម្ជុល​​វិទ្យា​សាស្រ្ត​។ មិន​ត្រឹម​តែ​រូប​ខ្ញុំ​ប៉ុណ្ណោះ​ទេ បង​ប្អូន​នៅ​ដំ​ណាក់​សុខា​ភិ​បាល​នរ​ណា​ក៏​រីក​រាយ​គ្រប់ៗ​គ្នា​ ពី​ព្រោះ​បាន​ប្រ​ជា​ជន​ទុក​ចិត្ត ទើប​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល"​។ មាន​មូលដ្ឋាន​សម្ភារៈ​សម​រម្យ ជ្រះ​ស្អាត មួយ​អន្លើ​ដោយ​បាន​បំ​ពាក់​បរិក្ខារ​ថ្មី ទំ​នើបៗ គឺ​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​ការ​ទាក់​ទាញ​អ្នក​ជំងឺ កាត់​បន្ថយ​សម្ពាធ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​។ អ្នក​ជំងឺ​លី​ធី​ថា នៅ​ភូមិ​តឹង​ក្វើយ​រ៉ាត់ ឲ្យ​ដឹង​៖ "ពី​មុន​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន ម៉្លោះ​ហើយ​ខ្ញុំ​ចង់​ទៅ​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត ប៉ុន្តែ​មិន​ដឹង​ទៅ​មន្ទីរ​ពេទ្យ​ណា ពី​ព្រោះ​នៅដំណាក់​សុខា​ភិ​បាល​តឹង​ប៊ិញ កន្លែង​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម គ្មាន​បន្ទប់​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​។ ឥឡូវ​មាន​បន្ទប់​ជ្រះ​ស្អាត​សម្រាក​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​ប្រ​កប​ដោយ​ផា​សុខ​ភាព មួយ​អន្លើ​ដោយ​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​គ្រូ​ពេទ្យ​ធ្វើ​​ឲ្យ​ខ្ញុំ​នឹង​នរ​ចិត្ត​សម្រាក​ព្យា​បាល"​។

វេជ្ជ​បណ្ឌិត ឡេ​ធី​យីម​ភុក ឲ្យ​ដឹង​បន្ថែម​៖ ដើម្បី​ត្រៀម​ឲ្យ​ការ​ទទួល​​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ នា​ពេល​ខាង​មុខ ដំ​ណាក់​សុ​ខា​ភិ​បាល​នឹង​រៀប​​ចំ​គម្រោង​និង​បំ​ប៉ន​កង​​ជួរ​កម្មា​ភិ​បាល​នៅ​ដំ​ណាក់​សុខា​ភិ​បាល និង​បញ្ជូន​ទៅ​រៀន​បង្កើន​កម្រិត​វិជ្ជា​ជីវៈ​។ មក​ទល់​បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​​តឹង​ប៊ិញ មាន​កង​ជួរ​គ្រូ​ពេទ្យ​១១​រូប ទទួល​បន្ទុក​នៅ​រាល់​ផ្នែក ក្នុង​នោះ មាន​វេជ្ជ​បណ្ឌិត​២​រូប​។ ក្រៅ​ពី​នោះ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តឹង​ប៊ិញ ក៏​បាន​កសាង​ប្រ​ព័ន្ធ​សហ​ការី​សុខា​ភិ​បាល​នៅ​ភូមិ​ទាំង​១១​។ នៅ​តាម​ភូមិ​​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដំ​ណាក់​សុខា​ភិ​បាល​ក៏​បំ​ប៉ន​​បាន​សហ​ការី​សុខា​ភិ​បាល​ជន​ជាតិ​ខ្មែរ​ដើម្បី​បម្រើ​ការ​។ ហេតុ​ដូច្នោះ ពេល​ផ្សព្វ​​ផ្សាយ​ការ​ងារ​ថែ​ទាំ​សុខ​ភាព បឋម​ជូន​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ច្រើន ម៉្លោះ​ហើយ​រយៈ​ពេល​ជិតៗ​នេះ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ គ្មាន​រោគ​រាល​ដាល​ណា​មួយ​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។ វេជ្ជ​បណ្ឌិត ឡេ​ធី​យីម​ភុក បញ្ជាក់​៖ "ជា​មួយ​នឹង​លក្ខណៈ​មូលដ្ឋាន​សម្ភារៈ​មាន​ដូច បច្ចុប្បន្ន កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត នៅ​ដំ​ណាក់​សុខា​ភិ​បាល​តឹង​ប៊ិញ នឹង​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ប្រ​សើរ​ជាង​ទៀត​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន"​៕

ហាថាញ់-មុនី 

ចែករំលែកអត្ថបទ