ក្នុងនាមជាកូនខ្មែរមួយរូប អ្នកគ្រូវ៉ិនធីកឹមវ៉ឹង គ្រូបង្រៀនសាលាមត្តេយ្យតឹងមី ស្រុកត្រាអ៊ូង ខេត្តវិញឡុង តែងយល់ច្បាស់ពីជីវភាពលំបាករបស់មាមីងបងប្អូនខ្មែរនៅភូមិភាគ។
អ្នកគ្រូវ៉ឹងជាមួយប្អូនៗជាទីស្រឡាញ់។
នេះក៏ជាកម្លាំងចលករ ដើម្បីជម្រុញទឹកចិត្តក្នុងរយៈពេល១១ឆ្នាំផ្សារភ្ជាប់ជាមួយនឹងរបរគ្រូបង្រៀន អ្នកគ្រូវ៉ឹង បានរួមចំណែកផ្តល់ចំណេះដឹង លើកកម្ពស់ប្រជាបញ្ញាជូនជនរួមជាតិខ្មែរ។ ឆ្នាំ២០០៥ ខណៈពេលបញ្ចប់ការសិក្សា អ្នកគ្រូវ៉ឹងត្រូវបានចាត់ទៅបម្រើការនៅសាលាមត្តេយ្យ តឹងមី បង្រៀននៅសាលាសាខាភូមិកឹងថៃ កន្លែងដែលមានជនរួមជាតិខ្មែររស់នៅជិត១០០%។"ជាសាលាសាខា ម៉្លោះហើយសម្ភារៈឧបករណ៍សម្រាប់បង្រៀននិងគ្រូបង្រៀនពេលនោះនៅកង្វះខាត ចាំបាច់ត្រូវប្រមូលប្អូនៗ មត្តេយ្យឋិតក្នុងកម្រិតអាយុទាំង៣ឲ្យចូលរៀនក្នុងថ្នាក់ជា មួយគា្ន។ ហេតុនោះការផ្ដល់ចំណេះដឹងជូនប្អូនៗ គឺប្រឈមនឹងការលំបាកជាច្រើន" អ្នកគ្រូវ៉ឹងបានរំឭកឡើងដូច្នេះ។
ការខ្វះខាតគឺយ៉ាងនេះ ប៉ុន្តែជាមួយនឹងការប្ដេជ្ញាចិត្តរបស់យុវវ័យ ព្យាយាមឧស្សាហ៍រៀនសូត្រពីរៀមច្បង បានជួយឲ្យអ្នកគ្រូវ៉ឹង ឆ្លងកាត់ការលំបាកទាំងនោះ។ ឈរលើមូលដ្ឋាននៃកម្មវិធីរួមអ្នកគ្រូបានផ្លាស់ប្តូរ វិធីសាស្រ្តបង្រៀន បត់បែនធ្វើយ៉ាងណា ដើម្បីឲ្យសមស្របជាមួយលក្ខណៈជាក់ស្តែង។ តាមរយៈនោះ ក្នុងមេរៀនតែមួយល្បែងលេងតែមួយប៉ុន្តែអ្នកគ្រូឈ្លាសវៃរៀបចំដោយមានតម្រូវការខុសៗគ្នា ដើម្បីប្អូនៗអនុវត្ត អាស្រ័យហេតុនោះទើបប្អូនៗរៀនទាន់កម្មវិធីរួមនៅរាល់កម្រិតអាយុនីមួយៗ។ បង្រៀនបណ្តើរ ស្រង់បទពិសោធន៍បណ្តើរក្នុងពេលបង្រៀន អ្នកគ្រូនិយាយទាំងពីរភាសាភាសាវៀត-ខ្មែរ ដើម្បីប្អូនៗងាយស្រួលសម្របខ្លួននិងក្រេបជញ្ជក់មេរៀន។
ក្រៅពីពេលចូលសាលា អ្នកគ្រូបានឆ្លៀតពេលចុះទៅគ្រួសារនីមួយៗ ចលនាគ្រួសារឲ្យកូនៗទៅសាលារៀន។ ចំពោះស្ថានភាពគ្រួសារមានការលំបាក អ្នកគ្រូតែងដកប្រាក់ខែរបស់ខ្លួនមួយចំណែកដើម្បីជំនួយទិញឧបករណ៍រៀនសូត្រសម្រាប់ប្អូនៗ ថ្វីត្បិតតែគ្រួសាររបស់អ្នកគ្រូមិនជាសេសសល់ប៉ុន្មាន។ ដោយភាពស្និទ្ធស្នាលរបស់គ្រូបង្រៀនវ័យក្មេង បានជម្រុញទឹកចិត្តដល់គ្រួសារប្អូនៗ ឲ្យមានការចាប់អារម្មណ៍ដល់ការរៀនសូត្ររបស់ប្អូនៗជាងហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែគោរពស្រឡាញ់អ្នកគ្រូ ដែលអស់ពីចិត្តជាមួយសិស្សក្រីក្រ សិស្សជនជាតិភាគតិចនេះ។
ស្របឱកាសអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមកន្លងហើយ អ្នកគ្រូ វ៉ិនធីកឹមវ៉ឹង មានកិត្តិយសបានមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តវិញឡុង ប្រទានកិត្តិនាម "ដីសមាស" ។ នេះជាសមិទ្ធផលដ៏សក្ដិសមសម្រាប់ការខិតខំឥតឈប់ឈររបស់អ្នកគ្រូជនជាតិខ្មែរ ក្នុងការបង្រៀនក៏ដូចជាការរួមចំណែកសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំ៕
អត្ថបទនិងរូបៈផាមមិញត្វឹង (baotintuc.vn)-គីមវ៉ានតឹន