រយៈពេលកន្លង សមាគមជំរុញការសិក្សាខេត្តសុកត្រាំង គឺជាស្ពានតភ្ជាប់ដើម្បីបុគ្គល អង្គការ និងអង្គភាពនានា ចូលរួមវិភាគទានកសាងមូលនិធិជំរុញការសិក្សាសាមគ្គីជួយសិស្ស និស្សិតក្រីក្រ។ល។
សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ
លើភូមិសាស្រ្ត។
ក្នុងរយៈពេល៨ឆ្នាំកន្លង សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់នៅខេត្តសុកត្រាំង បានចលនាអ្នកឧបត្ថម្ភ សប្បុរសជនទាំងឡាយនៅក្នុងនិងក្រៅខេត្ត រួមវិភាគទានមូលនិធិជំរុញការសិក្សា បានជាង១០៦ពាន់លានដុង ឆ្លងតាមរយៈនោះ បានផ្តល់អាហារូបករណ៍គ្រប់ប្រភេទដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រចំនួន២៣៣.៨០១ចំណែក គិតជាតម្លៃទឹកប្រាក់ជាង៦៣ពាន់លានដុង។ ក្រៅពីនេះ សមាគមថែមទាំងជំនួយទឹកប្រាក់ សៀវភៅពុម្ព សៀវភៅសរសេរនិងសិក្ខូបករណ៍ចាំបាច់ផ្សេងៗ សម្រាប់រៀនសូត្រដល់សិស្សក្រីក្រ សិស្សកំព្រាមានជីវភាពក្រលំបាក; ជូនរង្វាន់គ្រូបង្រៀនពូកែ ជំនួយគ្រូបង្រៀនមានជីវភាពក្រលំបាក; ឧបត្ថម្ភជួសជុលសាលារៀន; បរិច្ចាគដីកសាងសាលារៀនជាង៤២៧.៩៥៣ម៉ែត្រការ៉េ។ល។ ឆ្លងតាមរយៈនោះ ជំនួយបានទាន់ពេលដល់សិស្ស និស្សិតក្រីក្រ និងសិស្សកំព្រាមានជីវភាពក្រលំបាករៀនសូត្រល្អ។ ប្អូនថាច់ធីស្វឹងអ៊ី សិស្សថ្នាក់ទី១១ នៃសាលាជនជាតិអន្តេវាសិកហ្វិញកឿង ឲ្យដឹង៖ "នៅពេលទទួលបានអាហារូបករណ៍ "លឿងឌិញគួ" ពីសមាគមជំរុញការសិក្សាខេត្ត ប្អូនត្រេកអរណាស់ ពីព្រោះទឹកប្រាក់នេះ បានជួយឲ្យប្អូនទិញសិក្ខូបករណ៍បន្ថែមសម្រាប់រៀនសូត្រ។ ជាពិសេស អាហារូបករណ៍គឺជាកម្លាំងស្មារតីដើម្បីប្អូនជឿជាក់លើខ្លួនឯងបន្ដការសិក្សាទៅមុខទៀត"។
តាមប្រសាសន៍ គ្រូបង្រៀនប្រជាជនឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង មូលនិធិបានមកគឺអាស្រ័យការរួមវិភាគទានជារឿយៗរបស់អង្គការ បុគ្គលក្នុងនិងក្រៅខេត្ត។ លេចធ្លោបំផុត គឺក្រុមហ៊ុនចំកាតសមាជិកមួយឆ្នោតខេត្តសុកត្រាំង សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ក្រុមហ៊ុនចំកាតសមាជិកមួយកៅស៊ូភូរៀង ក្រុមញាតិគ្រួសារ លោកយឿងគីហ៊ីប និងគ្រួសារលោកលឿងឌិញគួ; សម្ព័ន្ធទូរគមនាគមន៍យោធា Viettel សាខាសុកត្រាំង; សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង។ល។ លោកឡេវុាំងខាញ់ នាយកក្រុមហ៊ុនចំកាត សមាជិកមួយឆ្នោតខេត្តសុកត្រាំង ឲ្យដឹង៖ "រយៈពេលជាង១០ឆ្នាំរួមដំណើរជាមួយនឹងអាហារូបករណ៍ "លឿងឌិញគួ" យើងខ្ញុំបានជួយសិស្ស និស្សិតក្រីក្រតំបន់ជ្រៅ តំបន់ជនជាតិភាគតិច មានឱកាសបន្តការសិក្សាដើម្បីសម្រេចនូវបំណងប្រាថ្នាតទៅអនាគត។ រយៈពេលខាងមុខ យើងខ្ញុំនឹងបន្តការរួមដំណើរជាមួយសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ដើម្បីជួយប្អូនៗសិស្ស និស្សិតក្រីក្រឈានឡើងក្នុងការរៀនសូត្រ"។
គ្រូបង្រៀនប្រជាជនឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឲ្យដឹង៖ "សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់នឹងបន្តការជំរុញយ៉ាងខ្លាំងក្លានូវការចលនាមូលនិធិជំរុញការសិក្សា ដើម្បីជួយសិស្ស និស្សិតក្រីក្រជនជាតិខ្មែរមានឱកាសបន្តការសិក្សា"៕
លីធាន-លីសៀ