26/01/2016 - 09:53

បាកលីវសម្រេចបទដ្ឋាន ឧត្តានកម្មអប់រំមតេ្តយ្យសម្រាប់កុមារអាយុ៥ឆ្នាំ

គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ទើប​តែ​បូក​ស​រុប​១០​ឆ្នាំ​អនុ​វត្ត​គ្រោង​ការ​អភិ​វឌ្ឍ​អប់​រំ មតេ្តយ្យ​សា​លាដំ​ណាក់​កាល​ឆ្នាំ​២០០៦​-២០១៥ និង​ប្រ​កាស​ជា​ផ្លូវ​ការ​សេច​ក្តី​សម្រេច​ទទួ​ល​ស្គាល់ ខេត្ត​បាក​លីវ​សម្រេច​បទ​ដ្ឋាន​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សម្រាប់​កុ​មារ​អា​យុ​៥​ឆ្នាំ។   

សា​លា​មតេ្តយ្យ​មួយ​នៅ​ខេត្ត​បាក​លីវ​ (រូបៈ​កា​សែត​បាក​លីវ​) 

ទោះបីចំណុចចាប់ផ្តើមនៃផែនការ អភិវឌ្ឍអប់រំមត្តេយ្យសាលា ដំណាក់ កាលឆ្នាំ ២០០៦ - ២០១៥ របស់ខេត្តបាកលីវមានការលំបាកច្រើនក៏ ដោយ ប៉ុន្តែដោយការយកចិត្តទុកដាក់វិនិយោគទុនរបស់រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ បានបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីអប់រំមត្តេយ្យមានការអភិវឌ្ឍន៍។ ដោយមានការវិនិយោគទុនលើគ្រប់វិស័យ ការងារ ឧត្តានកម្មអប់រំ មត្តេយ្យរបស់ខេត្ត សម្រេចបានលទ្ធផលគួរឲ្យកត់ សម្គាល់។ ប្រព័ន្ធសាលារៀនត្រូវបានបើកទូលាយ ឃុំ សង្កាត់ ទីប្រជុំ ជនទាំង១០០% ធានាមានសាលារៀន, ក្រុម, ថ្នាក់មតេ្តយ្យ។ ការកៀរគរកុមារចូលរៀនកើនពី៦,១% ឆ្នាំ២០០៦ ឡើងដល់៨,២% ឆ្នាំ២០១៥ សាលាមតេ្តយ្យកើនពី៥៦%ឆ្នាំ២០០៦ កើនឡើងជិត៦៨%ឆ្នាំ២០១៥។ កងជួរកម្មាភិបាលគ្រប់គ្រង និងកងជួរគ្រូបង្រៀនត្រូវបានពង្រឹងអភិវឌ្ឍ ឥតឈប់ឈរ ទាំងខាងបរិមាណនិងគុណភាព ពិសេសមានការវិវឌ្ឍន៍  យ៉ាងឆាប់រហ័ស ខាងអត្រាគ្រូបង្រៀនសម្រេចកម្រិតវិជ្ជាជីវៈលើសបទដ្ឋាន។ មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគទុនកសាងគួរឲ្យកត់សម្គាល់ អត្រាបន្ទប់រៀនចាប់ពី០,៤៦បន្ទប់/ថ្នាក់ឆ្នាំ២០០៦ ឡើងដល់០,៩២បន្ទប់/ថ្នាក់ឆ្នាំ២០១៥ ដោយឡែកថ្នាក់មត្តេយ្យ កុមារអាយុ៥ឆ្នាំធានា១ថ្នាក់/ បន្ទប់។ ដល់ចុងឆ្នាំសិក្សា២០១៤-២០១៥ មានសាលារៀន៨៧/៨៧ ត្រូវ បានផ្សព្វផ្សាយកម្មវិធីអប់រំមត្តេយ្យ ធានា១០០%កុមារចូលរៀនត្រូវបាន តាមដានសុខភាព ដោយលេខនាវិទ្យាអភិវឌ្ឍ ត្រូវបានធានាដោយសុ វត្ថិភាព ទាំងកាយសម្បទានិងស្មារតី។
ទន្ទឹមនឹងនោះមូលដ្ឋានសម្ភារៈ គ្រឿងបំពាក់បម្រើឲ្យកម្មវិធីអប់រំមតេ្តយ្យ ត្រូវបានបំពេញតាមតម្រូវការជាបណ្តើរៗ ក្នុងនោះ អាទិភាពធានាគ្រប់ បន្ទប់រៀននិងឧបករណ៍ បង្រៀនជូនថ្នាក់មតេ្តយ្យអាយុ៥ឆ្នាំ មានអប្បបរមា១០០%។ ខេត្តបាកលីវ បានក្រសួងអប់រំនិងបណ្ដុះបណ្តាល ទទួលស្គាល់សម្រេចបទដ្ឋានឧត្តានកម្មអប់រំមតេ្តយ្យសាលា សម្រាប់កុមារអាយុ៥ឆ្នាំ។ នៅឱកាសនេះ ក្រសួងអប់រំនិងបណ្ដុះបណ្តាលបាន ស្ងើចសរសើរ និងជូនរង្វាន់ដល់សមូហភាពចំនួន៦ បុគ្គលចំនួន១១ ដែលមានស្នាដៃក្នុងសកម្មភាពឧត្តានកម្មអប់រំមតេ្តយ្យសាលាសម្រាប់កុមារអាយុ៥ឆ្នាំ ដំណាក់កាលឆ្នាំ២០០៦-២០១៥។ ក្រៅពីនោះ គណៈ កម្មាធិការប្រជាជនខេត្តបាកលីវ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តនៅ ទាំងស្ងើចសរសើរ និងជូនរង្វាន់សមូហភាពចំនួន៣៦ និងបុគ្គលចំនួន ៦៧ បានរួមវិភាគទានយ៉ាងច្រើនសម្រាប់ការងារឧត្តានកម្មអប់រំមតេ្តយ្យសាលា។
អ្នកស្រី ឡេធីអាយណាម អនុលេខាគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវស្នើផ្នែកអប់រំ គប្បីរក្សានិងបន្តការផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំមតេ្តយ្យ អនុវត្តបច្ចេកវិទ្យាសារព័ត៌មាន ទៅលើការងារគ្រប់គ្រង បង្ហាត់ បង្រៀន យកចិត្តទុកដាក់ ត្រួតពិនិត្យ ដើម្បីរៀបចំឡើងវិញនិងកែលម្អឲ្យបានទាន់ពេល។ ទន្ទឹម នឹងការថែទាំកុមារ គប្បីយកចិត្តទុកដាក់ ដើម្បីអប់រំខាងសីលធម៌ អប់រំចរិតលក្ខណៈកុមារបំប៉នជំនាញការ ធ្វើសន្និច្ច័យនូវបទពិសោធន៍ជាក់ស្តែងជូនកម្មាភិបាលនិងគ្រូបង្រៀនសាលាមតេ្តយ្យ៕

ថាញ់លីម(ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡេធីអាយណាម