01/03/2016 - 14:28

រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ សម្រេចប្រសិទ្ធភាពជាក់ស្តែង

ជាច្រើនឆ្នាំកន្លង កាម៉ាវជាខេត្តមួយក្នុងចំណោមខេត្ត ក្រុងនានា ដែលមានបទពិសោធន៍ល្អៗជាច្រើន ក្នុងការផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ ០៣របស់ការិយាល័យនយោបាយ ស្តីពីការ "រៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ"។

សិស្សសាលាបឋមសិក្សាង្វៀនតាវ ក្រុងកាម៉ាវ ចូលអុជធូប ធ្វើគារវកិច្ចនៅមណ្ឌលរំឭកអ៊ំហូ ហើយតាំងចិត្តបញ្ចេញ កម្លាំងរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់អ៊ំ។ 

លោកផាមបាត់ឌាំង អនុលេខាគណៈកម្មាធិការបក្សខេត្តកាម៉ាវ ឲ្យដឹង៖ "ដើម្បីការចលនាមានភាពស៊ីជម្រៅ និងមានភាពទូលំទូលាយ គណៈ កម្មាធិការបក្សខេត្តកាម៉ាវ បានរួមបញ្ជូលដោយសមស្របរវាងការអនុ វត្តន៍បទបញ្ជាលេខ០៣និងសេចក្តីសម្រេចមជ្ឈិម៤ (នីតិកាលXI) "បញ្ហាបន្ទាន់មួយចំនួនស្តីពីការកសាងបក្សនាបច្ចុប្បន្ន"។តាមរយៈនោះ គណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត បានចង្អុលការដល់បក្ខភាគ ស្ថា ប័ន អង្គភាពនានាក្នុងខេត្ត ម្ចាស់ការរវៀសរវៃជ្រើសរូបភាពវិធីសាស្រ្ត រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញដោយភាពជាក់ស្តែង។ ឆ្លងតាមរយៈនោះ របៀបធ្វើប្រកបដោយគំនិតច្នៃប្រតិដ្ឋនិងបទពិសោធន៍ល្អៗ ជាច្រើនរបស់ស្ថាប័នអង្គភាពត្រូវបានផ្សព្វផ្សាយពង្រីកទូលំទូលាយ។

សាខាបក្ស បក្ខភាគនានានៅពេលប្រជុំបក្សបានផ្សព្វផ្សាយជូនកម្មាភិ បាល បក្ខជន ស្តាប់រឿងគំរូ អត្ថបទសរសេរ ឯកសារអំពីសតិអារម្មណ៍ គំរូសីលធម៌ហូជីមិញ។ បន្ទាប់នោះ ធ្វើការពិភាក្សាដោយភ្ជាប់ជាមួយនឹងភាពជាក់ស្តែង ដើម្បីជំរុញស្មារតីកម្មាភិបាល បក្ខជន អនុវត្តតាម។ បក្ខជនគ្រប់ៗរូបបានសាខាបក្សផ្តល់បញ្ជីចុះឈ្មោះខ្លឹមសារការងារ ធ្វើ តាមនិងប្រគល់ជូនសាខាបក្សត្រួតពិនិត្យដាស់តឿនអនុវត្ត។ កំណត់ ពាក់កណ្តាលឆ្នាំឬក៏មួយឆ្នាំ សាខាបក្ស បក្ខភាគនឹងពិនិត្យ បញ្ជាក់ឲ្យតម្លៃលទ្ធផលដល់បក្ខជនម្នាក់ៗ។ ផ្តើមពីនោះ កម្មាភិបាល បក្ខជនស្ទើរ តែទាំងអស់សុទ្ធតែអនុវត្តបានល្អតាមស្មារតីទទួលការងារគំរូ ធ្វើតាម សីលធម៌ហូជីមិញ។

ចំពោះសាលារៀននានា ត្រូវបានរៀបចំធ្វើសកម្មភាពសតិអារម្មណ៍គំរូ សីលធម៌ហូជីមិញ ក្នុងឱកាសគោរពទង់ជាតិរៀងរាល់ដើមសប្តាហ៍ ឆ្លងតាមរយៈកម្មវិធីផ្សាយសំឡេងនៅតាមសាលារៀន សមោសរប្រឡង ពួកប្អូននិទានរឿងធ្វើតាមដំបូន្មានអ៊ំ សមោសរប្រឡងអ្នករាយការណ៍ និងឃោសនិក...។

ទន្ទឹមនឹងនោះ ផ្នែកទទួលបន្ទុកការងារពិសេសបទបញ្ជាលេខ០៣ របស់ ខេត្ត ក៏សហការជាមួយនឹងស្ថាប័នឃោសនាការមហាជនលើកគំរូ សមូហភាព បុគ្គលនានាដែលមានរបៀបធ្វើល្អៗ ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ក្នុងការ"រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" ឲ្យបានទាន់ពេល ផ្សព្វផ្សាយអត្ថបទជាង៣.០០០ មួយអន្លើដោយរូបភាពចំនួន១.៥០០ លើទំព័រមាតិកាជំនាញ បធានបទជំនាញ អំពីគំរូសីលធម៌ហូជីមិញ។

ក្នុងរយៈកាលផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ ០៣ របស់ការិយាល័យន យោបាយ គណៈកម្មាធិការបក្សខេត្តកាម៉ាវ ដកស្រង់បានបទពិសោធន៍មួយចំនួន នោះគឺកន្លែងណាមានការដឹកនាំចង្អុលការមោះមុតរបស់ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងតួនាទីរបស់អ្នកដឹកនាំរបស់ស្ថាប័ន អង្គភាព គឺការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ នៅកន្លែងនោះមានរបៀបរៀបរយពង្រីកបានប្រសិទ្ធភាព។ នៅរាល់ស្ថាប័ន គណៈ ផ្នែក អង្គការមហាជននានាកសាងផែនការណែនាំជាក់ស្តែងនិង ប្រកបដោយគំនិតច្នៃប្រតិដ្ឋសមស្របជាមួយនឹងភាពជាក់ស្តែង ដើម្បី អនុវត្តនិងស្ងើចសរសើរទាន់ពេលចំពោះ សមូហភាព បុគ្គលគំរូនឹង ក្លាយជាការចលនាមានភាពរីកចម្រើនទូលំទូលាយ។ ការត្រួតពិនិត្យ ដាស់តឿនឲ្យតម្លៃលទ្ធផលជាក់ស្តែងជារឿយៗរបស់សមូហភាពបុគ្គល នឹងជំរុញយ៉ាងប្រសិទ្ធភាពនូវការ "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" នៅភូមិភាគ អង្គភាព ...៕

គីមហា(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នីតិកាលXI