27/10/2015 - 14:53

ទីបង្អែករបស់និស្សិតសង្វាតរៀនសូត្រ

ចាប់​ពី​ឆ្នាំ​២០០​៤មក​ទល់​ពេល​នេះ វត្ត​ពិ​ទូ​ឃោស​រង្សី ខណ្ឌ​និញ​កេវ​ ក្រុង​​កឹង​ធើ បាន​ឧបត្ថ​ម្ភ​និស្សិត​ជួប​ការ​លំ​បាក​ជាង​៦០០​រូប ឲ្យ​មាន​កន្លែង ហូប​ចុក​ស្នាក់​នៅ​ក្នុង​វត្ត​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ប្អូន​ៗ​នឹង​នរ​ចិត្ត​រៀន​សូត្រ​បាន​ល្អ។

 ប្អូនៗ​ ជួយ​គ្នា​បេះ​បន្លែ​បង្ការ​ ចម្អិន​អា​ហារ​បាន​មក​ពី​ការ​ ឧបត្ថម្ភ​។ 

ព្រះ​តេជ​ព្រះ​គុណ​លីហុង ព្រះ​ចៅ​អធិ​ការ​វត្ត​ពិ​ទូ​ឃោស​រង្សី មាន​ព្រះ​ថេរ​ដី​កា៖ "ក្នុង​ចំ​ណោម​និស្សិត​ដែល​ធ្លាប់​ស្នាក់​នៅ​ក្នុង​វត្ត មិន​មែន​ប្អូន​ណា​ក៏​មាន​ស្ថាន​ភាព​លំ​បាក​ទាំង​អស់​នោះ​ទេ។​ មាន​ប្អូន​ៗ​ជា​ច្រើន​សេដ្ឋ​កិច្ច​គ្រួសា​រធូរ​ធារ ប៉ុន្តែ​ឪ​ពុក​ម្តាយ​នៅ​តែ​មក​សូម​ឲ្យ​ប្អូន​ៗ​ស្នាក់​នៅ​ក្នុង​វត្ត​ដែរ​  ពី​ព្រោះ​ចង់​ឲ្យ​ប្អូន​ៗ​មាន​បរិស្ថាន​ត្រឹម​ត្រូវ​សាម​គ្គី ដើម្បី​រៀន​សូត្រ​រៀន​ចំ​ណេះដឹ​ង​នៅ​សា​លា​ខាង​ក្រៅ​ផង រៀន​ធ​ម៌​អាថ៌ វិ​ន័យ​និង​សុ​ជីវ​ធម៌​ក្នុង​វត្ត​ផង។ ចូល​ស្នាក់​នៅក្នុ​ង​វត្ត ប្អូន​ៗរស់​នៅ​ដោយ​សម​ភាព មិន​បែង​ចែក​មាន​ក្រ ប្អូន​ៗ​ទាំង​ជន​ជាតិ​កិញ​ក៏​ដូច​ជា​ខ្មែរ តែង​ស្នាក់​នៅ​ហូប​​ចុក​ជា​មួយ​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ខិត​ខំ​រៀន​សូត្រ​ឲ្យបា​​ន​ល្អ"​។ 

ព្រះ​តេជ​ព្រះគុ​ណ លី​ហុង ធ្លាប់​ជា​សមណៈ​​សិ​ស្ស​មួយ​អង្គ​សង្វាត​រៀន​​សូត្រ ​និង​បានស​ប្បុរ​ស​ជន​ឧបត្ថម្ភ បាន​ជា​ព្រះ​អង្គ​ចាត់​​ទុ​កការ​ឧបត្ថម្ភ និស្សិត​នា​បច្ចុប្បន្ន គឺ​ជា​កាត​ព្វកិច្ច​រប​ស់​ព្រះ​អង្គ។  ជារៀ​ង​រាល់​ឆ្នាំ មាន​ប្អូនៗជិ​ត​៦០​រូប មក​សូម​ស្នាក់​នៅ​ក្នុង​វត្ត បាន​ហូប​ចុក ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ និង​ប្រើ​ប្រាស់​អគ្គិ​ស​នី អុីន​ធើ​ណេត​ (Internet ) ​របស់​វត្ត ដោយ​មិន​បង់​កម្រៃ​។ ប្អូន​គឹម​ត្រុង​អឹង នៅ​ឃុំ​គឹម​សើុង ស្រុក​ថ្កូវ ខេត្ត​​​ត្រា​​វិញ  និស្សិត​ផ្នែក​វេជ្ជ​សាស្រ្ត ឲ្យ​ដឹង​៖ "ទោះ​បី​វត្ត​នៅ​ឆ្ងាយ​ពី​សា​លា​រៀន ប៉ុន្តែ​ប្អូន​នៅ​តែ​មក​ស្នាក់​នៅ​ក្នុង​វត្ត ពី​ព្រោះ​អាច​រៀន​ធ​ម៌​អាថ៌​​ វិ​ន័យ​អក្សរ​សាស្រ្ត ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​។ ឪ​ពុក​ម្តាយ​ប្អូន​ក៏​នឹង​នរ​ចិត្ត ពេល​ឃើញ​ប្អូន​ស្នាក់​នៅ​ក្នុង​វត្ត​ដូច្នេះ"​។

អំ​ពើ​ល្អ​តែង​ផ្សាយ​ទៅ​ឆ្ងាយ​ជា​រៀង​រាល់​ឆ្នាំ ចំ​នួន​និស្សិត​មក​សូម​ស្នាក់​នៅ​ក្នុង​វត្ត​កាន់​តែ​ច្រើន​ឡើង​។ ដោយ​សង្កេត​ឃើញ​និស្សិតម​ក​ស្នាក់​នៅ វត្ត​ពី​មួយ​ឆ្នាំទៅ​មួ​យឆ្នាំ​កាន់​តែ​ច្រើន ដូច្នេះ​ហើយ​ក្នុង​វត្ត​ចូន​ក៏​អស់​បន្ទប់​ចាំបាច់​លែង​ទទួ​ល​ប្អូន​ៗ ហេតុ​នោះព្រះ​អង្គ​តែង​មាន​ព្រះ​ទ័យ​អល់​អែក​​។ មួយ​រយៈ​ក្រោយ​មក ព្រះ​តេជ​គុណ​លី​ហុង ខ្នះខ្នែង​ចលនា​និង​ប្រិត​សំ​ចៃ​ការ​ប្រើ​ប្រាស់ ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​កសាង​កន្លែង​ស្នាក់​នៅ​ថ្មី​។ បច្ចុប្បន្ន កន្លែង​ស្នាក់​នៅ​ថ្មី​ជិត​សម្រេច​រួច​រាល់​។ ក្រោយពី​សម្រេច​រួច​រាល់ អាច​ផ្គត់​ផ្គង់​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​៣០​កន្លែ​ង​បន្ថែម​។ ជា​ពិសេស វត្ត​នឹង​មាន​បន្ទប់​សម្រាប់​រៀន​ដោយ​ខ្លួន​ឯង បណ្ណា​ល័យ​ដើម្បី​ប្អូនៗ​មា​ន​បរិស្ថាន​រៀន​សូត្រ​បាន​ល្អ។​

តាម​ថេរដី​ការ​បស់​ព្រះ​តេជ​គុណ​លី​ហុង ថវិ​កា​កសាង​កន្លែង​ស្នាក់​នៅ​ថ្មី គឺ​ផ្តើម​ពី​ប្រ​ភព​ចលនា​ជា​ច្រើន ក្នុង​នោះ មាន​និស្សិត​ជា​ច្រើន​ធ្លាប់​ស្នាក់​នៅក្នុង​វ​ត្ត​នេះ​កាល​ពី​មុន ឥ​ឡូវ​បាន​ជោគ​ជ័យ​ក៏​មក​ឧបត្ថម្ភ​កសាង​វត្ត​។ សូម្បី​តែ​បង​ៗ កម្មក​រ​សំ​ណង់​ក៏​ចំ​ណាយ​កម្លាំង​ក្នុង​ថ្ងៃ​សៅ​រ៍និង​អា​ទិត្យ ដើម្បី​ជួយ​វត្ត​ដែរ​។  អា​ស្រ័យ​ហេតុ​នោះ គ្រាន់​តែ​ក្នុង​អំ​ឡុង​៣​ខែ កន្លែង​ស្នាក់​នៅ​ថ្មី​បាន​សម្រេច​រួច​​រាល់​ផ្នែក​ខាង​សាង​សង់ នៅ​តែ​ផ្នែក​ខា​ង​តុប​តែង រៀប​ចំ​របស់​របរប្រើ​ប្រាស់​នឹង​អាច​បើក​ឲ្យ​ប្រើ​ប្រាស់​បាន​ហើយ​។  ព្រះ​តេជ​ព្រះ​គុណ​លីហុង មាន​ព្រះ​ថេរ​ដី​កា៖ "ការ​រួម​វិ​ភាគ​ទាន​របស់​សប្បុ​រស​ជន បាន​រួម​ជាមួ​យនឹ​ង​វត្ត​ជួយ​ឲ្យ​និស្សិត​ជា​ច្រើន​អនុ​វត្ត​នូវ​បំ​ណង​ប្រាថ្នា​ក្នុង​ដំ​ណើរ​សិក្សា​រៀន​សូត្រ​"​៕

ថាច់ថាញ់ភូ-វិមាន

 

ចែករំលែកអត្ថបទ