10/11/2015 - 08:54

កែលម្អអនាម័យបរិស្ថានក្នុងសហគមន៍

លោក​ស្រី​ង្វៀន​ធី​មេីុ​យ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ ស​មា​គម​កំ​ពុង​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងា​រ​បំ​ផុស​ចលនា​ប្រ​ជា​ជន​នៅ​ជន​បទ សង់​បង្គន់​ស្រប​អ​នា​ម័យ​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​លក្ខ​ឋាន អ​នា​ម័យ​បរិស្ថាន​ក្នុង​ការ​កសា​ង​ជន​បទ​ថ្មី​។ ត​ខំ​ដល់​ចុង​ឆ្នាំ​២០១៥ ទូ​ទាំង​ខេត្ត​នឹង​សង់​សម្រេច​បង្គន់​​ស្រប​អ​នា​ម័យ​នៅ​ជន​បទ​ចំ​នួន​២.៤៥១ អនុវត្ត​សម្រេច​លក្ខ​ឋាន​សំ​ណង់​បង្គន់​ស្រប​អ​នា​ម័យ​ចំ​នួន​១១.៦២៥ តាម​ផែន​ការ​នៃគម្រោង​កែលម្អ​អនា​ម័យ​បរិ​ស្ថាន​ក្នុង​​សហ​គមន៍ យោង​តាម​លទ្ធ​ផល​ច្រក​ចេញ (CHOBA) នៅ​ខេត្តត្រា​វិ​ញ​។ 

សិស្សា​នុសិស្ស​ចូល​រួម​សម្អាត​បរិស្ថាន​។ 

គម្រោង CHOBA ​អា​ស្រ័យ​អង្គ​ការ​ដុង​តី​ហោយ​ង៉ោ ជំ​នួយឆ្ល​ង​តាម​រយៈ​មជ្ឈិម​សមាគម​សហ​​ព័ន្ធ​​នា​​​រីវៀត​ណាម ដោយ​បាន​ផ្សព្វ​ផ្សាយ​នៅ​៤០​ឃុំ ចំ​ណុះស្រុ​ក ក្រុង​ទាំង​៧ លើ​ភូមិ​សាស្រ្ត​ខេត្ត ចាប់​តាំង​ពី​ឆ្នាំ​២០​១២ ​ស​រុប​ទឹក​ប្រាក់​ជាង៨​,៧​ពាន់​លាន​ដុង​។ គោល​ដៅ​របស់​គម្រោង​គឺ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ជន​បទ​៦៥​% ដែល​ឋិត​ក្នុង​គម្រោង​មាន​បង្គន់​ស្រ​ប​​អ​នា​ម័យ រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​អ​នា​ម័យ​បរិ​ស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ អនុ​វត្ត​គម្រោង​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​ត្រា​វិញ ម្ចាស់​ការ​ស​ហការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌ​ល​សុខា​ភិ​បាល​បម្រុង​រៀប​ចំ​ថ្នាក់​ហ្វឹក​ហាត់​អំ​ពី "អ​នា​ម័យ​ទូ​ទៅ អា​ស្រ័យ​សហ​គមន៍​ម្ចាស់​ការ​"។​បច្ចេក​ទេស​សង់​បង្គន់​ស្រប​អ​នា​ម័យ តម្លៃ​ថោក​សម្រាប់​ប្រ​ជា​ជន​នៅ​ជន​បទ ជួយ​មាមីង​ភ្ញាក់​រលឹក​ក្នុង​ការ​ប្រើ​ប្រាស់​បង្គន់​ស្រប​អ​នា​ម័យ សំ​ដៅ​កាត់​បន្ថយ​នៅ​កម្រិត​ទាប​បំ​ផុត​ស្ថាន​ភាព​កខ្វក់​បរិ​ស្ថាន ការ​ពារ​សុខ​ភាព​ជូន​គ្រួសា​រ​និង​សហ​គមន៍​។ ​

​ដើម្បី​សង់​បង្គន់​រំ​លាយ​ឯង​ស្រប​អ​នា​ម័យ តម្លៃ​ថោក​តាម​កម្ម​វិ​ធី​ប្រ​ជា​ជន​គ្រាន់​តែ​វិ​និ​យោគ​ទុន​ពី​២,២ដល់​៣,៥​លាន​ដុង​ប៉ុណ្ណោះ​សម្រាប់​សង់​ផ្នែក​រណ្តៅ​កប់​លូ​បេ​តុង​ឬ​រៀប​ឥដ្ឋ ផ្នែក​បិទ​បាំង​ខាង​លើ​អាច​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​។ គ្រួ​សារ​ដែល​ចុះ​ឈ្មោះ​សង់​បង្គន់​ស្រប​អនា​ម័យ បើ​មាន​តម្រូវ​ការ​បុល​ទុន ក៏​ត្រូវ​បាន​គណៈ​កម្ម​ការ​គ្រប់​គ្រង​គម្រោង​សហ​ការ​ជាមួ​យ​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ឲ្យ​បុល​តាម​រូប​ភាព​ឥណ​ទាន​។ ក្រោយ​ពី​សង់​បង្គន់​រួច​ស្រេច​ត្រូវ​បាន​គណៈ​កម្ម​ការ​គ្រប់​គ្រង​គម្រោង​ជំ​នួយ​៥៦០.០០០​ដុង​/គ្រួ​សារ​។ ក្រោយ​រយៈ​ពេល​ផ្សព្វ​ផ្សាយ​៣​ឆ្នាំ​មក​ទល់​ឥ​ឡូវ ទូ​ទាំង​ខេត្ត​ត្រា​វិញ​សង់​បង្គន់​ស្រប​អ​នា​ម័យ​បាន​ចំ​នួន​៩.១៧៤ កម្ម​វិ​ធី​ក៏​បាន​ជំ​នួយ​គ្រួ​សារ​ទាំង​នោះ​ចំ​នួន​ទឹ​ក​ប្រាក់​ជាង​៥,១​ពាន់​លាន​ដុង​។ គិត​ពី​ខែ​មិ​ថុ​នា ឆ្នាំ​២០​១៤​ មក​ទល់​បច្ចុប្បន្ន​មាន​៤.២៤២​គ្រួ​សារ​បាន​បុល​ទុន​សង់​បង្គ​ន់​ស្រប​អ​នា​ម័យ ស​រុប​ទឹក​ប្រាក់​ជាង​១៥​ពាន់​លាន​ដុង​។ កម្ម​វិ​ធី​បាន​ជំ​នួយ​ប្រាក់​ចំ​ណាយ​សង់​បង្គន់​ជូន​គ្រួសារ​ក្រី​ក្រ​ចំ​នួន​២០៣​។ល។

ការ​ងារ​ផ្សព្វ​ផ្សាយ និង​ជំ​រុញ​ទឹក​ចិត្ត​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ជន​បទ​របស់​ខេត្ត​ត្រាវិ​ញ ក្នុង​ការ​សង់​បង្គន់​ស្រប​អ​នា​ម័យ បាន​រួម​ចំ​ណែក​កែ​លម្អ​សភា​ព​ការណ៍​អនា​ម័យ​បរិ​ស្ថាន​ក្នុង​សហគ​មន៍​គួរ​កត់​សម្គាល់ ជួយ​ប្រ​ជា​ជន​តំបន់​ព្រែក​ទន្លេ​តី​ណាម​បូផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗ ទម្លាប់​ប្រើ​ប្រាស់​បង្គន់​លើ​ស្រះ​ត្រី ព្រែក ប្រ​ឡាយ​។ ឆ្លង​តាម​រយៈ​នោះ​កាត់​បន្ថយ​ការ​កខ្វក់​បរិស្ថាន​ឲ្យនៅ​កម្រិត​ទាប​បំ​ផុត ដើម្បី​ការ​ពារ​សុខ​ភាព​សហ​គមន៍​ រួ​ម​​​ចំ​​ណែក​កសាងជន​បទ​ថ្មី​៕

ថាញ់​ហ្វា (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​
ណាម)​​បក​ប្រែៈ ​ថាច់​សេរី​

ចែករំលែកអត្ថបទ