ប្តីប្រពន្ធលោកអ៊ំ ថាច់សឿន និងអ៊ំស្រីម៉ាយធីអឿន នៅភូមិតឹងក្វីB ឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង បានជម្នះការលំបាក ដើម្បីចិញ្ចឹមកូន៦នាក់រៀនជាប់មហាបរិញ្ញាបត្រនិងបរិញ្ញាបត្រ។
ប្តីប្រពន្ធលោកអ៊ំថាច់សឿន និងអ៊ំស្រីម៉ាយធីអឿន។
នាំយើងខ្ញុំដើរទស្សនាជុំវិញផ្ទះលោកអ៊ំថាច់សឿន ឲ្យដឹងដោយក្តីរីករាយ៖" នេះជាផ្ទះមួយខ្នងដែលកូនៗហ៊ុនប្រាក់គ្នាសង់ឲ្យឪពុកម្តាយ។ នៅចុងសប្តាហ៍ពួកគេមកមូលជុំគ្នាទទួលទានបាយជាមួយគ្រួសារ" មុននេះប្តីប្រពន្ធលោកអ៊ំសឿនដើរធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមកូនៗ រៀនសូត្រ។ កូនច្បងពីរនាក់មិនទាន់ប្រឡងចេញពីមហាវិទ្យាល័យផងកូនបន្ទាប់ក៏ចូលរៀនមហាវិទ្យាល័យជាបន្ត ម្ល៉ោះហើយការគិតគូរឲ្យកូនរៀនសូត្រគឺជាអម្រែកធ្ងន់សម្រាប់ប្តីប្រពន្ធលោកអ៊ំ។ ដោយសាររកប្រាក់គិតគូរឲ្យកូនៗរៀនសូត្រមិនទាន់ ម្ល៉ោះហើយប្តីប្រពន្ធអ៊ំបង្ខំចិត្តឲ្យកូនស្រីពីរនាក់ឈប់រៀន ដើម្បីជួយឪពុកម្តាយធ្វើការឈ្នួលរកប្រាក់ចិញ្ចឹមបងនិងប្អូនប្រុសរៀនសូត្រ។ លោកអ៊ំសឿន ឲ្យដឹង៖ "ពេលកូនប្រឡងជាប់ចូលរៀនមហាវិទ្យាល័យប្តីប្រពន្ធខ្ញុំប្តេជ្ញាចិត្តឲ្យកូនរៀនចប់ចុងចប់ដើម ពីព្រោះមានតែការរៀនសូត្រ មានវិជ្ជាជីវៈលំនឹងទេទើប សង្ឃឹមថានឹងបានចាកផុតពីភាពក្រីក្រ" ។
យល់ពីការនឿយហត់របស់ឪពុកម្តាយ ម្ល៉ោះហើយកូនៗរបស់លោកអ៊ំអ្នកណាក៏មានចរិយាសុភាពស្លូតបូតនិងរៀនពូកែ។ បច្ចុប្បន្ន កូនៗរបស់លោកអ៊ំ៦នាក់ បានរៀនបញ្ចប់មហាវិទ្យាល័យ ក្នុងនោះមាន៤នាក់ជាប់មហាបរិញ្ញាប័ត្រ។ កូនប្រុសច្បងជាមហាបរិញ្ញា,វេជ្ជបណ្ឌិតថាច់សៀន អនុប្រធានផ្នែករោគសរសៃប្រសាទ មន្ទីរពេទ្យសង្គមសុកត្រាំង កូនប្រុសបន្ទប់ជាមហាបរិញ្ញាថាច់ស៊ុង នាយកសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង កូនប្រុសទី៦ គឺបរិញ្ញាថាច់លួង សព្វថ្ងៃជាគ្រូបង្រៀនសាលាមធ្យមសិក្សាមូលដ្ឋានឡុងភូ កូនប្រុសបន្ទាប់២នាក់ គឺមហាបរិញ្ញាថាច់ថាញ់យ៉ាង និងបរិញ្ញាថាច់ថាញ់ញ៉ាង ជាគ្រូបង្រៀនសាលាមធ្យមសិក្សាមូលដ្ឋានចំណេះទូទៅជនជាតិអនេ្តវាសិកឡុងភូ និងកូនប្រុសពៅមហាបរិញ្ញា ថាច់ថាញ់តុង ជាប្រធានការិយាល័យនៃគណៈជនជាតិខេត្តសុកត្រាំង។ រីឯកូនស្រីពីរនាក់ សព្វថ្ងៃក៏មានមុខរបរនិងមានជីវភាពធូរធារ។
លោកអ៊ំសឿន មានប្រសាសន៍ដោយក្តីរីករាយៈ" កូនៗរៀនសូត្របានចប់ចុងចប់ដើម គឺជាក្តីសប្បាយរីករាយនិងសុភមង្គលធំបំផុតរបស់ឪពុកម្តាយភាពសប្បាយរីករាយ និងសុភមង្គលកាន់តែបានកើនឡើង ជាងទៀតនៅពេលឃើញកូនៗ រស់នៅមានការសាមគ្គី ស្រុះស្រួលគ្នា៕
លីធាន-សឺនម៉ាល័យ