កន្លងហើយថ្មីៗ នៅហាណូយ គណៈកម្មាធិការជនជាតិ បានរៀបចំសិក្ខាសាលាបំពេញមតិលើពង្រៀងសេចក្ដីសម្រេចផែនការក្របខ័ណ្ឌ សកម្មភាព ជំរុញការអនុវត្តន៍ទិសដៅសហស្សវត្សរ៍ នៅតំបន់ជនជាតិភាគតិច។ សមមិត្ត សើុងភឿកហ្វាង អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិធ្វើជាអធិបតីនៃអង្គសិក្ខាសាលា។ អញ្ជើញចូលរួមសិក្ខាសាលារួមមាន៖ សមាជិកតំណាងបណ្តាក្រសួងផែនការនិងវិនិយោគទុន ក្រសួងការងារសង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងអប់រំនិងបណ្តុបណ្តាល ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ក្រសួងយុត្តិធម៌តំណាងអង្គការ UNDP UNICEF FAO តំណាងគណៈដឹកនាំនៃនាយកដ្ឋាន អង្គភាពចំណុះ គណៈកម្មាធិការជនជាតិនិងសមាជិកគណៈរៀបរៀង។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ សើ់ុងភឿកហ្វាង ជាអធិបតីនៃអង្គសិក្ខាសាលា។
រាល់ទិសដៅនៃការអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) របស់អង្គការសហប្រជាជាតិ ក៏ជាចំណែកមួយនៃមូលដ្ឋានក្នុងទិសដៅ ខ្លឹមសារនៃសេចក្តីសម្រេចទាំងឡាយរបស់បក្ស យុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធី គ្រោងការរបស់រដ្ឋាភិបាលវៀតណាម បាននិងកំពុងអនុវត្តដើម្បីអភិវឌ្ឍបណ្តាជនជាតិភាគតិចលើគ្រប់វិស័យ។ អាស្រ័យហេតុនោះ ការអនុវត្តន៍ទិសដៅសហស្សវត្សរ៍ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តន៍ យុទ្ធសាស្រ្ត គោលនយោបាយ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ជនជាតិនិងតំបន់ភ្នំ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសុខាភិបាល អប់រំ ក៏ដូចផ្នែកដទៃៗទៀតរបស់ជនរួមជាតិជាជនជាតិភាគតិចវៀតណាម។ ឋិតលើវិសាលភាពជាតិ សព្វថ្ងៃវៀតណាម បានអះអាងពីការសម្រេចជាស្ថាពរ និងឆាប់រហ័សនូវទិសដៅសំខាន់ៗ ចំនួន៣ ក្នុងចំណោមទិសដៅទាំង៨នៃការអភិវឌ្ឍន៍សហស្សវត្សរ៍នោះ គឺៈលុបបំបាត់ភាពក្រីក្រ កាត់បន្ថយភាពអត់ឃ្លាន; ធ្វើឧត្តានកម្មបឋមសិក្សា បង្កើនសមភាពបុរសនារី និងលើកកម្ពស់ឋានៈចំពោះនារី។ ប៉ុន្តែ ជាទស្សនៈរួមទិសដៅអភិវឌ្ឍសហស្សវត្សរ៍ ស្ទើរតែទាំងអស់នៅតំបន់ជនជាតិភាគតិច ដោយមិនទាន់សម្រេចបានទាំងអស់នៅឡើយទេ។ ឆ្លងតាមរយៈនៃការពិនិត្យមើលវាយតម្លៃសឲ្យឃើញថា ទោះបីសម្រេចបាននូវលទ្ធផលដ៏សំខាន់ៗពិតមែន ប៉ុន្តែប្រព័ន្ធគោលនយោបាយនៅ មានកំណួចរួមមួយចំនួនខាងយន្តការ គោលនយោបាយនៅក្នុងដំណាក់កាលអនុវត្តទិសដៅអភិវឌ្ឍសហស្សវត្សរ៍ ក៏ដូចកំណួចជាក់ស្តែង ចំនួន៨ ចំពោះតំបន់ជនរួមជាតិជាជនជាតិភាគតិច ស្របគ្នានិងទិសដៅទាំង៨ដែលបានលើកឡើង។ ដើម្បីស្រាយនូវកំណួចទាំងឡាយដែលលើកឡើងខាងលើ បង្កបានជាសន្ទុះ ដើម្បីប្រទេសវៀតណាមអនុវត្តសម្រេចជាស្ថាពរ ទិសដៅអភិវឌ្ឍសហស្សវត្សរ៍ (MDGs) របស់អង្គការសហប្រជាជាតិ ចំពោះជនជាតិភាគតិចវៀតណាម នៅឆ្នាំ២០២០ ធ្វើជាមូលដ្ឋានឆ្ពោះទៅកាន់ទិសដៅ អភិវឌ្ឍចីរភាពមួយចំនួន ក្រោយឆ្នាំ ២០២០ គណៈកម្មាធិការជនជាតិរាយការណ៍ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រកាសជាធរមាននូវសេចក្តីសម្រេចផ្តល់សច្ចានុមតិលើផែនការក្របខ័ណ្ឌជំរុញទិសដៅអភិវឌ្ឍសហស្សវតរ៍ (MDGs) ក្រោយឆ្នាំ ២០១៥ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍចីរភាពមួយចំនួនចំពោះជនជាតិភាគតិច ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តការងារជនជាតិនិងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ដំណាក់កាលឆ្នាំ២០១១-២០២០។
នៅសិក្ខាសាលា អ្នកតំណាងទាំងឡាយ អញ្ជើញចូលរួម បានវាយតម្លៃខ្ពស់ចំពោះការត្រៀមបម្រុងរបស់គណៈរៀបរៀង និងផ្ដល់មតិរួមវិភាគទាន ដើម្បីធ្វើឲ្យសុក្រឹតនូវពង្រៀងសេចក្តីសម្រេចលើកជូននាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល មតិទាំងឡាយប្រមូលផ្តុំទៅលើបញ្ហាផ្សេងៗដូច៖ ឈ្មោះហៅរបស់សេចក្តីសម្រេច; គោលដៅរបស់សេចក្តីសម្រេច; ភារកិច្ចនិងដំណោះស្រាយ លើកឡើងក្នុងសេចក្តីសម្រេចនៅមានការប្រទើសគ្នា; វាយតម្លៃភារកិច្ចរួមចំពោះជនរួមជាតិជាជនជាតិភាគតិចមិន ទាន់ច្បាស់លាស់; រាល់ទិន្នន័យត្រូវមានភាពជាក់ស្តែង ពិតប្រាកដ; បញ្ហាកំណួច; ពាក្យពេចន៍ប្រើប្រាស់; សកម្មភាពសហការជាមួយនឹងក្រសួង ផ្នែកនានា តួនាទីរបស់គណៈកម្មាធិការជនជាតិ។ល។
តាមយោបល់នៅសិក្ខាសាលា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការ ជនជាតិ លោកសើុងភឿកហ្វាង បានគូសបញ្ជាក់ៈ ផែនការដើម្បីវាយតម្លៃជ្រើសរើសនិងលើកឡើងពីដំណោះស្រាយភារកិច្ចដែលត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាដល់ឆ្នាំ២០២០ គោលដៅទាំងនេះអនុវត្តសម្រេចនៅតំបន់ជនជាតិភាគតិច និងឈានដល់ការអនុវត្តន៍យុទ្ធសាស្រ្តការងារជនជាតិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ។ សមមិត្ត សើុងភឿកហ្វាង បានកត់សម្គាល់នូវមតិយោបល់រួមវិភាគទានរបស់ អ្នកតំណាងទាំងឡាយ ដែលបានអញ្ជើញចូលរួមនិងស្នើក្រុមរៀបរៀងកត់ចំណាំ៖ ចំពោះឈ្មោះសេចក្តីសម្រេច គប្បីដាក់ឈ្មោះយ៉ាងណាឲ្យសមស្រប សង្ខេបខ្លីនិងគ្រប់សព្វ។ វាយតម្លៃគោលដៅកម្រិតណានិងធ្វើយ៉ាងណាឲ្យបានសមស្របជិតដិត និងជាក់ស្តែងបំផុត។ ពិនិត្យពិច័យ ដើម្បីរាល់ភារកិច្ចត្រូវផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយជាក់ស្តែង រវាងដំណោះស្រាយជាក់ស្តែង និងដំណោះស្រាយរួម; ភារកិច្ចជាក់ស្តែង នៅតំបន់ជនជាតិភាគតិច ធ្វើសមទិននូវទិន្នន័យទាំងឡាយនិងប្រភព ដកស្រង់ជាក់លាក់ ដើម្បីធានាចរិតលក្ខណៈគតិយុត្តិបញ្ហាកំណួច បរិមាណវាយតម្លៃកំណួចមានភាពតឹងរ៉ឹង ជិតដិតនឹងភាពជាក់ស្តែងឬអត់ ។ គប្បីសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាងទៀតឬទេ។ បែបបទនៃឯកសារប្រជុំបច្ចេកសព្ទដែលប្រើប្រាស់ ត្រូវមានអធិប្បាយបញ្ហាចាត់ចែងអនុវត្ត គប្បីមានភាពលំអិតជាងទៀតចំពោះក្រសួង ផ្នែកជំនាញការតួនាទីរបស់គណៈកម្មាធិការជនជាតិជាប់ពាក់ព័ន្ធដល់ការងារពិនិត្យវាយតម្លៃ; នឹងមានដំណោះស្រាយសូមឧបត្ថម្ភប្រភពទុន; ធ្វើឲ្យទៅជាដំណោះស្រាយផ្សេងៗគ្នា ក្នុងនោះពាក់ព័ន្ធដល់បញ្ហាធ្វើការរកស៊ីចិញ្ចឹមជីវិត (កាត់បន្ថយភាពក្រីក្រ ផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍ។ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ សង្ឃឹមថាគណៈកម្មាធិការជនជាតិនឹងទទួលបាននូវមតិយោបល់រួមវិភាគទានផ្សេងៗរបស់ក្រសួង ផ្នែក ក្រុមផ្តល់យោបល់ អ្នកធ្វើហិរញ្ញប្បទាននិងអ្នកជំនាញការទាំងឡាយ ដើម្បីអនុវត្តឲ្យបានសម្រេចឆាប់រហ័សនូវពង្រៀងសេចក្តីសម្រេច ដើម្បីរាយការណ៍ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចុះហត្ថ លេខាប្រកាសជាធរមាន៕
គឹមថូ(cema.gov.vn) ប្រែសម្រួលៈសឺនម៉ាល័យ