សិទ្ធិមនុស្សត្រូវបានយល់ថា ជាសិទ្ធិរបស់មនុស្សគ្រប់រូប ផ្តើមពីនីតិសម្បទាដែលមានស្រាប់របស់មនុស្ស ហើយត្រូវបានច្បាប់កត់សម្គាល់ និងការពារ។ បក្សនិងរដ្ឋយើងក៏បានយកចិត្តទុកដាក់ដល់សិទ្ធិនេះណាស់ដែរ។ ជាក់ស្តែងក្នុងបណ្តាគោលនយោបាយ ឯកសារច្បាប់តែង បានបង្ហាញពីការគោរព គាំពារសិទ្ធិមនុស្សទៅតាមការកំណត់ទិសដ៏ត្រឹមត្រូវ។ នៅក្នុងសន្និបាតហ្វឹកហាត់ការងារសិទ្ធិមនុស្សប្រព្រឹត្តឡើង នៅក្រុងកឹងធើកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ មានបញ្ហាជាច្រើនទាក់ទងដល់សិទ្ធិមនុស្សត្រូវបានលើកឡើង ដើម្បីជួយឲ្យកម្មាភិបាលមានស្មារតីយល់ដឹងត្រឹមត្រូវអំពីសិទ្ធិជាសារវន្តនេះ។
កម្មាភិបាល ថ្នាក់ដឹកនាំបណ្តា មន្ទីរ គណៈ ផ្នែក ខ័ណ្ឌ ស្រុកជាច្រើននៅលើភូមិសាស្ត្រក្រុងកឹងធើ ចូលរួមបំប៉នអំពីការងារសិទ្ធិមនុស្ស។
តាមទស្សនៈរបស់បក្សនិងរដ្ឋយើង សិទ្ធិមនុស្សគឺជាតម្លៃរួមរបស់មនុស្សលោក ប្រកបដោយលក្ខណវណ្ណៈ ផ្សារភ្ជាប់ជាមួយនឹងឯករាជ្យជាតិ អធិបតេយ្យភាពប្រទេសជាតិ។ល។ ក្រោមរបបសង្គមនិយម សិទ្ធិមនុស្សមានលក្ខណសម្បត្តិធានាគ្រប់គ្រាន់ ទូលំទូលាយ និងពេញ លេញបំផុត។ សិទ្ធិមនុស្សបានកត់សម្គាល់និងការពារដោយច្បាប់ ទន្ទឹម នឹងការផ្សារភ្ជាប់កាតព្វកិច្ចប្រជាពលរដ្ឋ។ ក្នុងភាពជាក់ស្តែងសឲ្យឃើញថា ចំពោះវៀតណាមនិងពិភពលោក ការដែលធានាដោយច្បាប់ គឺជាលក្ខណៈមួយក្នុងបណ្តាលក្ខណៈសំខាន់បំផុត ដើម្បីសិទ្ធិមនុស្សបានអនុវត្ត។ ក្នុងវិសាលភាពថ្នាក់ប្រទេសជាតិ ច្បាប់ការពារសិទ្ធិមនុស្ស បង្ហាញត្រង់ការកត់សម្គាល់បណ្តាសិទ្ធិក្នុងច្បាប់ ធ្វើឲ្យសុក្រឹតនូវបណ្តា ស្ថាប័នថ្នាក់ដឹកនាំ ដើម្បីការពារសិទ្ធិមនុស្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាង។ សិទ្ធិមនុស្សពេលបានច្បាប់កត់សម្គាល់គឺបានក្លាយ ជាឆន្ទៈរបស់ទូទាំងប្រជាជន បង្ខំទូទាំងសង្គមត្រូវតែស្តាប់បង្គាប់និងត្រូវបានរដ្ឋការពារ។ បណ្ឌិតឌាំងយ៉ុងជី វិទ្យាធិការនៃវិទ្យាស្ថានស្រាវជ្រាវ សិទ្ធមនុស្សនៅវិជ្ជាស្ថាននយោបាយជាតិហូជីមិញ ឲ្យដឹងៈ"សិទ្ធិមនុស្ស បានធានាដំបូង ឆ្លងតាមការកត់សម្គាល់និងការការពាររបស់ប្រព័ន្ធច្បាប់។ ប្រព័ន្ធច្បាប់វៀតណាម តែងធ្វើឲ្យសុក្រឹតឥតឈប់ឈរនិងធានាឲ្យមានភាពសមស្របជាមួយនឹងច្បាប់អន្តរជាតិក្នុងការគាំពារសិទ្ធិមនុស្ស។ ជាក់ស្តែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ សិទ្ធិមនុស្សមានមុខនាទីដ៏សំខាន់ដោយមានសេចក្តីកំណត់កត់សម្គាល់ជាច្រើនអំពីការការពារសិទ្ធិមនុស្ស; បណ្តាលិខិត បទដ្ឋានច្បាប់ ក៏បានពិនិត្យកែប្រែបំពេញ បន្ថែមឲ្យបានសមស្របជាមួយនឹងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនោះ ដើម្បីធានាសិទ្ធិមនុស្សបានប្រតិបត្តិត្រឹមត្រូវតាមការកំណត់ គប្បីជំរុញខ្លាំងក្លានូវការឃោសនាក្នុងទូទាំងសង្គម ក្នុងនោះគប្បីយកចិត្តទុកដាក់ផ្សព្វផ្សាយនៅក្នុងកងជួរកម្មាភិបាល បុគ្គលិក ភ្នាក់ងាររដ្ឋការ សិស្សនិស្សិតជនជាតិភាគតិចនិងសាសនាជាដើម"។
ដើម្បីការពារសិទ្ធិមនុស្ស បក្សនិងរដ្ឋយើងបានដាក់ចេញនូវគោលការណ៍ គោលនយោបាយ គឺរក្សាលំនឹងឯករាជ្យជាតិ អធិបតេយ្យភាពជាតិ ឯកភាពទឹកដី កសាងប្រទេសប្រកបដោយយុត្តាធិការសង្គមនិយម ពង្រឹងបណ្តាស្ថាប័នការពារនិងជំរុញសិទ្ធិមនុស្ស; អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងវប្បធម៌ ធានាលើកកម្ពស់ការទទួលប្រយោជន៍ពីបណ្តាសិទ្ធិមនុស្ស; ប្រតិបត្តិប្រជាធិបតេយ្យ រក្សាលំនឹងនយោបាយសង្គម ដើម្បីការពារនិងអនុវត្តគ្រប់គ្រាន់នូវសិទ្ធិមនុស្ស; ជំរុញការអប់រំសកម្ម បើកទូលាយសហប្រតិបត្តិការអន្តរជាតិខាងសិទ្ធិមនុស្ស។
នៅលើវិស័យជាក់ស្តែងនីមួយៗ បក្សនិងរដ្ឋយើងតែងមានគោលការណ៍ គោលនយោបាយសមស្រប ដើម្បីធានាសិទ្ធិមនុស្ស។ បក្សនិងរដ្ឋយើងតែងបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់ជនជាតិភាគតិច ជាមួយនឹងបណ្តាការងារនិងគោលនយោបាយជាក់ស្តែង។ មានដូចៈ កម្មវិធី១៣៥ខាងឧបត្ថម្ភវិនិយោគទុនលើហេដ្ឋារចនាសម្ពន្ធ ឧបត្ថម្ភ អភិវឌ្ឍផលិតកម្មសម្រាប់បណ្តាឃុំលំបាកពិសេស ឃុំព្រំដែន ឃុំតំបន់ សុវត្ថិភាព និងបណ្តាភូមិលំបាកពិសេស; គោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ សម្រាប់ជនជាតិភាគតិចក្រីក្រ នៅតាមភូមិ ឃុំលំបាកពិសេស; គោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ និងដោះស្រាយការងារធ្វើដល់ជនជាតិភាគតិចក្រីក្រ ជីវភាពជួបការលំបាក នៅតំបន់វាលរាបទន្លេគឺវឡុងជាដើម។ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិបានកែលម្អ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិនិងតំបន់ភ្នំ ត្រូវបានកាត់បន្ថយរហ័ស។ បណ្តាខេត្តតំបន់ជនជាតិនិងតំបន់ភ្នំ សុទ្ធតែមានសាលាមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ ថ្នាក់បង្រៀនវិជ្ជាជីវៈនិងបណ្តុះបណ្តាលរបរលើគ្រប់វិស័យ។ ឆ្លងតាមរយៈនោះ វៀតណាមអនុវត្តបានសម្រេចនូវសមិទ្ធិផលជាច្រើន ហើយបានសហគមន៍ អន្តរជាតិកត់សម្គាល់ ពិសេសគឺខាងបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អប់រំ សុខាភិបាល បង្កការងារធ្វើរក្សាលំនឹងអត្តសញ្ញាណវប្បធម៌ ភាសា ប្រពៃណីរបស់បណ្តាជនជាតិភាគតិច។
ទន្ទឹមនឹងនោះ ដើម្បីការពារផលប្រយោជន៍ជូនពលករ ពលការិនី បណ្តាស្ថាប័នច្បាប់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសុក្រឹត ដើម្បីសម្រាប់ដោះស្រាយឲ្យបានសមស្របនូវការប្តឹង តវ៉ាខាងវិវាទការងារកូដកម្ម។ ក្រៅពីនោះ ប្រមូលផ្តុំណែនាំអាជីវកម្ម ផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីកំណត់ថ្មីរបស់ច្បាប់ការងារ ពិសេសគឺយកចិត្តទុកដាក់ដល់សេចក្តីកំណត់ខាងកសាងកម្រិតបៀវត្ស តារាងបៀវត្ស កំណត់កម្រិតការងារនិងយកទៅប្រកាសជាចំហនៅកន្លែងធ្វើការរបស់ពលករ ពលការិនីមុនពេលអនុវត្ត; កសាងលក្ខន្តិកៈប្រជាធិបតេយ្យមូលដ្ឋាន និងអនុវត្តនូវការពិភាក្សាទល់មុខគ្នាតាមពេលកំណត់នៅកន្លែងធ្វើការ; ប្រតិបត្តិសេចក្តីកំណត់ខាងម៉ោងធ្វើការពេលសម្រាក។ យកចិត្តទុកដាក់ដល់បណ្តាគម្រោងហេដ្ឋារចនាសម្ពន្ធសង្គម ដូចៈ ផ្ទះនៅ កម្មករ សំណង់ វប្បធម៌ កីឡា សាលារៀន សាលាមតេ្តយ្យ នៅបណ្តាតំបន់ ឧស្សាហកម្មប្រមូលផ្តុំ។
វរសនីយ៍ឯកវ៉ូអាញ់ទេវ អនុប្រធានការិយាល័យប្រចាំការនៃគណៈចង្អុលការខាងសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ឲ្យដឹងៈ "អំពីការងារសិទ្ធិ មនុស្សក្នុងស្ថានភាពថ្មី។ ដំបូងបង្អស់គឺកម្មាភិបាល ប្រជាជនគ្រប់រូប គប្បីជ្រួតជ្រាបនូវទស្សនៈរបស់បក្ស និងរដ្ឋយើងខាងសិទ្ធិមនុស្សយល់នូវការងារជំរុញសិទ្ធិមនុស្សគឺជាបញ្ហាសំខាន់បន្ទាន់និងយូរអង្វែង។ ទន្ទឹមនឹងនោះ គប្បីយល់ថាការងារសិទ្ធិមនុស្ស គឺជាភារកិច្ចរបស់រាល់លំដាប់ថ្នាក់ គណៈកម្មាធិការបក្ស រដ្ឋអំណាចបណ្តាផ្នែក ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនគ្រប់រូប។ ផ្តើមពីនោះ ប្រុងប្រយ័ត្នជាមុនចំពោះបណ្តាការអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្ត ពួកប្រតិកិរិយា ឆ្លៀតយកបញ្ហាសិទ្ធិមនុស្សបង្កអុកឡុកសន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម"៕
ភឿងយុង-វិមាន