បងកៀងកើន ស្រុកកំណើតនៅខេត្តត្រាវិញ ប្រកបរបរចម្លាក់និងគំនូរ ក្បូរក្បាច់រចនានៅតាមវត្តខ្មែរបានជិត១០ឆ្នាំហើយ។ ផ្ទាំងគំនូររូបភាព ដែលបងគូរនៅតាមវត្តមើលទៅមានភាពរស់រវើកនិងល្អវិចិត្រ។
ផ្ដើមកសាងបានជាង៣៤០ឆ្នាំ វត្តចំប៉ាវនារាម (ចំប៉ា) នៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាអារាមដ្ឋានមួយដែលមានសោភណភាព និងទូលំទូលាយជាងវត្តនានាក្នុងស្រុក។ សព្វថ្ងៃវត្តគឺជាកន្លែងទេសចរណ៍មួយកំពុងតែទាក់ទាញភ្ញៀវមកទស្សនាយ៉ាងកុះករ។
វត្តគម្ពីរសាគរព្រែកជ្រៅ បានកសាងនៅឆ្នាំ១៨៨៧ ស្ថិតនៅឃុំហ៊ីបថាញ់ ចម្ងាយពីក្រុងបាកលីវ (ខេត្តបាកលីវ) ជាង១០គីឡូម៉ែត្រ ដែលជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរនានា មានសោភណភាពស្រស់ស្អាតនៅណាមបូ។
ក្រោយពីដង្ហែគម្ពីរយកមកពីប្រទេសថៃ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តថឿថៀង-ហ្វេ គណៈពុទ្ធសាសនាទក្ខិណនិកាយនៅហ្វេ បានរៀបចំតាំងពិព័រណ៍ "ព្រះត្រៃបិដក -ចារលើស្លឹករឹត មានអាយុកាល២.០០០ឆ្នាំ" នៅវត្តហ្វៀងខុង សង្កាត់ហឿងហូ ក្រុង ហឿងត្រា។
ទន្ទឹមនឹងមុខជំនាញខាងគ្រប់គ្រងរដ្ឋផ្នែកការងារជនជាតិ បងថាច់មុនី អនុប្រធាននាយកដ្ឋានជនជាតិ និងសាសនានៃគណៈចង្អុលការតីណាមបូ តែងបានទស្សនិកជន សិល្បករ-ការិនីខ្មែរនៅណាមបូដឹងស្គាល់ច្រើន ដោយបងមានទេពកោសល្យនិពន្ធកំណាព្យ និពន្ធរឿងនិងដឹកនាំរឿង។
កន្លងហើយ នៅក្រុងភ្នំពេញ ក្នុងឱកាសទទួលជួបក្រុមតំណាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិរក្សនិងពង្រីកវប្បធម៌ជនជាតិវៀតណាម អាស្រ័យដោយនាយកហ្វាងចឿង ជាប្រធានក្រុម លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងពីគោល បំណងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។
ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពាក់បំប៉នកងជួរសិល្បករ-ការិនីស្នងបន្តវេន។ ការងារនេះជាជំហានដំបូងទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ស្របឱកាសអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការ ងារជនជាតិ (ថ្ងៃ៣ ឧសភា ឆ្នាំ១៩៤៦- ថ្ងៃ៣ ឧសភា ឆ្នាំ២០១៦) អ្នកយក ព័ត៌មានកាសែតកឹងធើភាសាខ្មែរ មានបទដោះដូរជាមួយនឹងសមមិត្ត លឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ។
ជិត៤០ឆ្នាំកន្លង អ៊ំថាច់សាង នៅភូមិយ៉ុងឡឹក ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ បានរួមចំណែកយ៉ាងច្រើនក្នុងវិស័យសិល្បៈខ្មែរណាមបូ ដើម្បីជួយអភិរក្សនិងពង្រីកទម្រង់សិល្បៈរបាំ។ ឆ្នាំ២០១៥ អ៊ំថាច់សាង បានប្រធានរដ្ឋប្រទានកិត្តិនាមសិប្បករឆ្នើម ក្នុងវិស័យទម្រង់សិល្បៈ សម្តែងប្រជាប្រិយខ្មែរណាមបូ។
អនុវត្តសេក្តីសម្រេចលេខ ០៣/NQ-TW របស់បក្សស្តីពី "កសាងនិងអភិវឌ្ឍវប្បធម៌វៀតណាម ជឿនលឿន ដិតដាមអត្តសញ្ញាណជាតិ" ខេត្តត្រាវិញមានសកម្មភាពជាច្រើន ដើម្បីរក្សាពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
យើងខ្ញុំធ្វើដំណើរស្វែងរកដល់វត្តកំពង់ស្ពាន ទីប្រជុំជនកូវកែ ស្រុកកូវកែ ខេត្តត្រាវិញ គាប់ជួនបងថាយស៊ីនកំពុងផ្ចិតផ្ចង់ឆ្លាក់ក្បូរក្បាច់រចនាចេតិយ ដើម្បីសម្រេចរួចរាល់នៅមុនពេលបុណ្យចូលឆ្នាំថ្មីជិតចូលដល់។
ឆ្នាំនេះឆាប់អស់ភ្លៀង ហេតុនោះមាមីងនៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានប្រមូលផលដំណាំមុនតេតង្វៀនដាងដើម្បីបម្រុងប្រមូលផលត្នោតវិញ។ នេះជាសកម្មភាពនាំមកនូវប្រាក់ចំណូលបន្ថែម ក្រោយពេលទំនេរពីស្រែចម្ការ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចជូនមាមីងនៅភូមិភាគ។
ឆ្លងព្រះវិហារវត្តជ្រោយទន្សាវត្តជ្រោយទន្សានៅភូមិបាយឆៅកណ្តាល ឃុំកីមសុើង ស្រុកថ្កូវ ខេត្តត្រាវិញទើបប្រារពពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារ។
ទោះបីមានជីវភាពរស់នៅផ្សេងគ្នា ម្នាក់គិតគូរការងារផ្ទះសម្បែង ចង្ក្រានឆ្នាំង; ម្នាក់ទៀតរត់ ម៉ូតូឌុបចិញ្ចឹមជីវិត ប៉ុន្តែពួកគាត់មានចំណូលចិត្តដូចគ្នា នោះគឺផ្សព្វផ្សាយនូវខ្លឹមសារនៃចង្វាក់រាំខ្មែរ។
ត្រាវិញ ជាខេត្តមួយមានជនរួមជាតិខ្មែររស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុង។ ទីនេះមានកន្លែងទេសចរណ៍ជាច្រើន ដូច៖ បូជនីយដ្ឋានអ៊ំហូ គូស្រះស្រី មាត់សមុទ្របាដុង និងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ គឺជាកន្លែងដែលភ្ញៀវទេសចរមិនគួរចោលរលង។
រៀងរាល់រាត្រី នៅមជ្ឈមណ្ឌលវប្បធម៌ឃុំឌិញហ្វា ស្រុកហ្គក្វាវ (កៀងយ៉ាង) តែងមានយុវជន យុវនារីខ្មែរជាច្រើនមកហាត់ច្រៀងរាំ ដើម្បីថែរក្សាសិល្បៈប្រវេណីខ្មែរ អាស្រ័យកសិករវ័យចំណាស់ យ័ញបេ អ្នករស់ នៅភូមិភាគជួយបង្ហាត់ដោយឥតគិតថ្លៃ។
នំក្រៀបគឺជាប្រភេទនំប្រពៃណីរបស់គ្រួសារជនជាតិកិញ ជាច្រើននៅណាមបូក្នុងថ្ងៃបុណ្យចូលឆ្នាំតេត។
វត្តខ្មែរភាគច្រើននៅតំបន់បៃណូយ (ខេត្តអាងយ៉ាង) សុទ្ធតែមានស្រះតម្កល់ទឹកពី១ដល់២កន្លែង សម្រាប់ព្រះសង្ឃស្រង់ទឹក ប្រើប្រាស់រាល់ថ្ងៃ មិនតែប៉ុណ្ណោះ ខណៈពេលភូមិស្រុកប្រារព្ធបុណ្យទានផ្សេងៗ ពុទ្ធបរិស័ទជិតឆ្ងាយក៏អាចចូលរួមប្រើប្រាស់ផងដែរ។
បងស្រីនាងសាមន ភូមិស្រីសាឃត ឃុំវុាំងយ៉ាវ ស្រុកទ្រីតូង ទើបបានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាងជូនកិត្តិនាម "សិប្បករអាងយ៉ាង"។
ក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងបង្ហាញនូវឈុតចំរៀង របាំ យ៉ាងល្អវិសេសនៅខេត្តសុកត្រាំងនាឱកាសសប្តាហ៍វប្បធម៌ កម្ពុជានៅវៀតណាមឆ្នាំ២០១៥។