03/04/2018 - 14:49

ដាស់​ស្មារ​តី​បេ​តិ​ក​ភណ្ឌ​នៅ​កឹង​ធើ

គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹងធើ បាន​ចេញ​សេច​ក្ដី​សម្រេច​ផ្តល់​សច្ចា​ប័ន​គម្រោង​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេ​តិ​កភណ្ឌ​វប្ប​ធម៌​អរូ​បី​ក្រុង​កឹង​ធើ​រហូត​ដល់​ឆ្នាំ​២០២០ (ហៅ​កាត់​ថា​គម្រោង​)​។ ភារ​កិច្ច​សំ​ខាន់​២​យ៉ាង​របស់​គម្រោង គឺ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អ​រូ​បី ធ្វើ​យ៉ាង​ណា​ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង ផ្សារ​ភ្ជាប់​ការ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ​ជា​មួយ​នឹង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​ទូ​ទាំង​ប្រ​ទេស​។ ទន្ទឹម​នឹង​នោះ នេះ​ក៏​ជា​មូល​ដ្ឋាន​សម្រាប់​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​បេតិ​ក​ភណ្ឌវប្ប​ធម៌អរូបី​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ រ​ហូត​ដល់​ឆ្នាំ​២០២០​ផង​ដែរ​។

​ល្ខោន​បោ​យ​គឺ​ជា​ប្រ​ភេទ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​របស់​ក្រុង​កឹង​ធើត្រូ​វ​បាន​ថែ​រក្សា​និង​ពង្រីក​។​

យោង​តាម​ស្ថិតិ​ក្រុង​កឹង​ធើ​ សព្វ​​ថ្ងៃ​មាន​ទម្រង់​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបី​ចំ​នួន​១០៤ ក្នុង​ចំ​ណោម​នោះ មាន​ទម្រង់​បេតិ​ក​ភណ្ឌ​វប្ប​​ធ​ម៌​អរូបី​ចំ​នួន​២ ត្រូវ​បាន​ក្រសួ​ង​វប្ប​ធម៌ កី​ឡា និ​ង​​ទេស​ចរណ៍​ ដាក់​ចូល​ក្នុង​បញ្ជី​បេ​តិ​ក​ភណ្ឌ​វប្ប​ធម៌​អ​រូ​បី​ថ្នាក់​ជាតិ​ គឺ​វប្ប​ធម៌ផ្សារ​អណ្តែត​កាយ​រាំុ​ង​និង​ពិ​ធី​បុណ្យ​ឡើង​អ្នក​តា​នៅ​វិ​ហារ​ប៊ិញ​ធ្វី។​ មាន​ទម្រង់​បេ​តិ​ក​ភណ្ឌ​ផ្សេង​ៗ​ ទៀត​ក៏​អាច​តាំង​បាន​គោល​ជំ​ហរ បង្ក​បាន​អត្ត​សញ្ញាណ​វប្ប​ធម៌​នៅ​កឹង​ធើ មាន​ដូច ចម្រៀង​ហ​កឹង​ធើ ពិ​ធី​តុង​ផុង​របស់​ជន​ជាតិ​វៀត​នៅ​កឹង​ធើ ឡូវ​មាំុ​កឹង​​ធើ​។ល។ បេតិ​ក​ភណ្ឌ​ទាំង​នេះ​បាន ​និង​កំ​ពុង​មាន​តួ​នា​ទី​ដ៏​សំខា​ន់​ក្នុង​ជីវ​ភាព​វប្ប​ធម៌ ស្មារ​​តី​​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​ ក្លាយ​ជា​ធន​ធាន​អភិ​វឌ្ឍ​ទេស​ចរណ៍​កាត់​ថ្លៃ​មិន​បាន​។

សម្លឹង​មើល​រួម រាល់​ប្រ​ភេទ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៅ​កឹង​ធើ ប្រ​សិន​បើ​ទម្រង់​មុខ​របរ​ប្រ​ពៃ​ណី​និង​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​កំ​ពុង​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ល្អ​បង្គួរ​ រី​ឯ​ទម្រង់​អក្សរ​សិល្ប៍​បុរាណ​និង​ទំ​នៀម​ទម្លាប់​សង្គម ពិធី​បុណ្យ​ផ្សេង​ៗ​អាច​នឹង​មាន​ហា​និ​ភ័យ​បាត់​បង់​ជា​បណ្តើរ​ៗ​។ ឧទាហរណ៍ ទំ​នៀមទ​ម្លាប់​មួយ​ចំ​នួន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​កឹង​ធើ ​មាន​ដូច​ ពិ​ធី​ចូល​ម្លប់ ពិ​ធី​មង្គល​ការ​បុ​រាណ​។ល។ ចាំ​បាច់​ត្រូវ​បង្កើត​បែប​បទ​កត់​សម្គាល់​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​រក្សា​ទុក​។  មូល​ហេតុ​នេះ​ហា​និ​ភ័យ​បាត់​បង់​ជា​បណ្តើរ​ៗ ដោយ​សារ​អ្នក​អនុ​វត្ត​បេតិ​ក​ភណ្ឌ​ភាគ​ច្រើន​គឺ​ឈាន​ចូល​វ័យ​ចាស់​ជ​រា ការ​ចង​ចាំ​មាន​កម្រិត​និង​តិច​មាន​អ្ន​ក​ជំ​នាន់​ក្រោយ​បន្ត​វេន​។ ប្រហា​ក់​ប្រ​ហែល​គ្នា​នោះ​ដែរ មាន​ប្រ​ភេទ​​ សិល្បៈ​សម្តែង​មួយ​ចំ​នួន​ដូច​ជា​បោយ ចម្រៀង​ហ បទ​ភ្លេង​ក្នុង​ពិ​ធី​បុណ្យ​ រ​បាំ​ប្រ
ជា​ប្រិយ​។ល។​ ក៏​កំ​ពុង​ខ្វះខា​ត​ធន​ធាន​មនុស្ស​ស្នង​បន្ត ប្រៀប​បាន​នឹង​”ដើម​ឫស្សី​ចាស់ ទំ​ពាំង​មិន​ទាន់​ដុះ”​។

ជាក់​ស្តែង ការ​អភិ​រក្ស ស្រាវ​ជ្រាវ​តម្លៃ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​នៅ​កឹង​ធើ​ សព្វ​​ថ្ងៃ​នៅ​មិន​ទាន់​សក្តិ​សម​នឹង​តម្លៃ​ដើម​នៃ​បេ​តិក​ភណ្ឌ​ឡើយ​។ តួ​យ៉ាង​ដូច​ជា​លោ្ខន​បោយ​នៅ​កឹង​ធើ ដែល​ធ្លាប់​និង​កំពុង​មាន​សិល្ប​ករ​-កា​រិ​នី​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​មុខ​របរ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​នោះ គឺ​សិល្ប​ករបូវ​ហ៊ីវ​ អ្នក​ស្នង​បន្ត​លោ្ខន​បោយ​ជំ​នាន់​ទី​៣  ជា​ប្រ​ធាន​ក្រុម​បាន​ទទួល​មរណៈ​កាល​ក្នុង​ស្ថាន​ភាព​ក្រ​លំ​បាក​; រី​ឯ​នា​រី​ប្រ​ធាន​ក្រុម​លោ្ខន​បោយ​ម្នាក់​គាត់​នៅ​កឹង​ធើ ឈ្មោះ​ភឿង​អាញ់ ​ក៏​​កំ​ពុង​តែខ្វល​​ខ្វា​​យ​ដោះ​​ស្រាយ​”​ ជីវ​ភាព​គ្រួសារ​” សឹង​តែ​គ្មាន​ជំ​នួយ​សំ​ណាក់​ភូមិ​ភាគ​។ ចំ​ពោះ​សិប្ប​ករ​ផ្នែក​ភ្លេង​បុណ្យ​ ដែល​មាន​អា​យុ​ចាស់​ក៏​រស់​នៅ​តាម​ភ័ព្វ​សំ​ណាង​របស់​ខ្លួន​ផង​ដែរ​។

នាដ​ករ​ខែ្មរ​២​រូប​ គឺ​លី​ថា​ និង​ដាវ​ធី​រៀង​ កំ​ពុង​ណែ​នាំ​សិស្សា​នុ​សិស្ស​រៀន​រាំ​។

ក្នុង​ស្ថាន​ភាព​ដូច្នោះ គម្រោង​ត្រូវ​បាន​បង្កើត​ឡេីង​ទុក​ដូច​ជា​កម្លាំង​ជំ​រុញ​ញាំុ​ង​ឲ្យ​មាន​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​នៅ​កឹង​ធើ។​ ដំ​ណោះ​ស្រាយ​ដែល​គម្រោង​បាន​លេី​ក​ឡេី​ង​មាន​ភាព​ជាក់​ស្តែង​និង​អាច​អនុ​វត្ត​បាន​។ នោះ​គឺ​ក្រុង​កឹង​ធើ គប្បី​រៀប​ចំ​សន្និ​បាត​ប​ធាន​បទ​ ស្ដី​ពី​អភិ​រក្ស​និង​ពង្រីក​បេតិ​កភណ្ឌ​វប្ប​ធម៌​និ​យាយ​រួម បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​និ​យាយ​ដោយ​ឡែក​; លើក​យក​នូវ​លក្ខ​ឋាន​ជាក់​ស្តែង​ចូល​ក្នុង​សេចក្ដី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង របាយ​ការណ៍​រៀង​រាល់​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ប្រជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។ ពិ​សេស គប្បី​មាន​គោល​ន​យោ​បាយ​ខាង​របប​ជូន​ចំ​ពោះ​សិប្ប​ករ​ដែល​អនុ​វត្ត​បេតិ​ក​ភណ្ឌ គឺ​ជា​ប្រ​ការ​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​។

ចង្កោម​ដំ​ណោះ​ស្រាយ​សិក្សា​ស្រាវ​ជ្រាវ​​វិ​ទ្យាសា​ស្រ្ត និង​អនុ​វត្ត​បច្ចេក​វិ​ទ្យា​នៃ​គម្រោងក៏​មាន​ភាព​ប្រសើរ​បង្គួរ​។ នោះ​គឺ​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ កត់​ត្រា​ថត​ចម្លង​នូវ​ទំនៀម​ទម្លាប់​ ពិ​ធី​បុណ្យ​ឬទ្រង់​ទ្រាយអរូ​បី​អាច​នឹង​មាន​ហា​និ​ភ័យ​សាប​រ​លា​ដោយ​មធ្យោបាយ​បច្ចេក​ទេសទំ​នើប​ៗ​។ អនុ​វត្តបច្ចេក​វិ​ទ្យា​ក្នុង​ការ​ងារ​បញ្ចូល​ប្រ​ព័ន្ធ​កុំ​ព្យូ​ទ័រនិងផ្សព្វ​ផ្សាយ​ពត៌​មាន​ពី​បេតិ​ក​ភណ្ឌ​លើ​បណ្តាញ​​អិន​ធើ​ណិត​។ ក៏​ប៉ុន្តែ​សំ​ខាន់​គឺ​ការ​លើក​កម្ពស់​ស្មារ​តី​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ស្ដី​ពី​តមៃ្ល​នៃ​បេតិ​កភណ្ឌ​និង​ភារ​កិច្ច​ក្នុង​ការ​ថែរ​ក្សានូ​វ​តម្លៃ​ប្រ​វេ​ណី។​ ចំ​ពោះ​ស​កម្ម​ភាព​” ស្វែង​យល់​អំ​ពី​បេតិក​ភណ្ឌ”​ “សិស្ស​ស្វែង​យល់​អំ​ពី​បេតិ​កភណ្ឌ​”។ល។ ដែល​ផ្នែក​វប្ប​ធម៌​កឹង​ធើ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​កន្ល​ង​បាន​បញ្ជាក់​នូវ​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​៕

               ដាំង​ហ្វិញ​ -​ សេ​រី

ចែករំលែកអត្ថបទ