អស់ពីចិត្តជាគំរូ តែងឈានមុខក្នុងការចលនាអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគដោយរបៀបធ្វើល្អៗ ជាក់ស្តែង នេះជាការវាយតម្លៃរបស់ថ្នាក់ដឹកនាំចំពោះបងហ្វិញវុាំងណេ អ្នកជំនាញការរណសិរ្សមាតុភូមិវៀតណាមឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ។

បងហ្វិញវុាំងណេ កម្មាភិបាលរណសិរ្សគំរូ។
ជាង២០ឆ្នាំផ្សារភ្ជាប់នឹងការងារនៅភូមិភាគ បងធ្លាប់ទទួលបន្ទុកការងារជាកម្មាភិបាលអង្គការចាត់តាំងនៃគណៈកម្មាធិការបក្សឃុំវីធ្វី (ចាស់) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវីធ្វី (ចាស់) ហើយជាជំនាញការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញធ្វឹងដុង រហូតមកដល់សព្វថ្ងៃ។ ទោះបីស្ថិតក្នុងមុខនាទីណាបងហ្វិញវុាំងណេ ក៏សម្រេចភារកិច្ចបានល្អនិងតែងបានថ្នាក់ដឹកនាំ មិត្តរួមអាជីពវាយតម្លៃខ្ពស់និងប្រជាជនទំនុកចិត្ត។
បងណេ ឱ្យដឹង៖ “ជ្រួតជ្រាបនូវដំបូន្មានអ៊ំ “មហាសាមគ្គីគឺជាភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម ហើយកម្មាភិបាលរណសិរ្សជាអ្នកធានានូវភារកិច្ចនោះ” ខ្ញុំយល់ថា ដើម្បីរណសិរ្សពង្រីកបាននូវតួនាទីប្រមូលផ្តុំបក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ គឺត្រូវជិតដិតនឹងប្រជាជន ស្តាប់យោបល់ប្រជាជន យកផលប្រយោជន៍របស់ប្រជាជនធ្វើជាទិសដៅនៃការចលនា។ ទន្ទឹមនឹងនោះ គប្បីផ្សព្វផ្សាយចលនាជាប្រចាំដើម្បីប្រជាជនយល់ទំនុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋ ដូច្នេះទើបការផ្សព្វផ្សាយ ចលនាសម្រេចប្រសិទ្ធភាព ទាក់ទាញប្រជាជនជាច្រើនចូលរួម”។
ដោយបានដឹងថា រយៈពេលកន្លង បងណេ បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំនិងផ្នែកអង្គការមហាជននានា ធ្វើការត្រួតពិនិត្យ ឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីបាន ៤៣ ខ្នង និងជួសជុលផ្ទះ ៦ ខ្នង សរុបថវិកាជាង ២ ពាន់លានដុង។ អនុវត្តការចលនា “ដើម្បីអ្នកក្រ” ចលនាបានអំណោយជាង ៥.០០០ ចំណែកសម្រាប់ជូនដល់គ្រួសារជួបការលំបាកលើភូមិឋានឃុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម និងបុណ្យទានផ្សេងៗ។ សហការជាមួយរណសិរ្សមាតុភូមិនិងអង្គការមហាជននានាផ្សព្វផ្សាយចលនាកសាងជនបទថ្មី ជាក់ស្តែង៖ ចលនាបានជាង១ពាន់លានដុង និងកម្លាំងពលកម្មចំនួន ៦០០ ថ្ងៃ សម្រាប់កសាងស្ពាន៥ខ្សែ កសាងថ្មីនិងជួសជុលដងផ្លូវជនបទចំនួន២។ល។ ក្រៅពីនោះ បងនៅទាំងសហការជាមួយសាខាសមាគម អង្គការមហាជនភូមិនានា ណែនាំជំនួយប្រភពទុនដើម្បីប្រជាជនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាព។
តាមប្រសាសន៍សមមិត្ត ដាវធីឡងអាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញធ្វឹងដុង ទោះបីស្ថិតក្នុងតួនាទីណា បងហ្វិញវុាំងណេ តែងអស់ពីចិត្តទទួលខុសត្រូវជានិច្ច។ ជាបក្ខជនគំរូ អំពីសីលធម៌ ផ្នត់រស់នៅ និងឈានមុខក្នុងការអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ធ្វើល្អតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចជាមួយប្រជាជន រួមចំណែកបង្កការស្របមតិ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ”។
ចំពោះការរួមចំណែករបស់ខ្លួន បងហ្វិញវុាំងណេ បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង (ចាស់) សរសើរនិងជូនរង្វាន់៕
ថាញ់វ៉ាង-ដាលីន