ដោយពង្រីកស្មារតីគំរូ ឈានមុខរយៈពេលកន្លង មានបក្ខជនជាច្រើននៅឃុំលិតហោយធឿង ទីក្រុងកឹងធើ បាននាំមុខក្នុងការចលនាប្រជាជនផ្លាស់ប្ដូររបៀបគិត របៀបធ្វើ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ កសាងជនបទថ្មី។ ក្នុងនោះ មានលោកថាច់សយ ប្រធានភូមិហោយទ្រុង ឃុំលិតហោយធឿងជាដើម។

លោកថាច់សយ (ខាងស្តាំ) ប្រធានភូមិហោយទ្រុង ឃុំលិតហោយធឿង ទីក្រុងកឹងធើ។
ឆ្នាំ១៩៩០ លោកថាច់សយ បានចាប់ផ្ដើមចូលរួមបំពេញការងារនៅភូមិភាគ ឆ្នាំ២០១០ គាត់បានប្រជាជនទុកចិត្តបោះឆ្នោតជាប្រធានគណៈរណសិរ្សភូមិហោយទ្រុង។ ចាប់តាំងពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ជាប្រធានគណៈប្រជាជនភូមិ។ ពេលមានគោលនយោបាយឧបត្ថម្ភជនជាតិភាគតិច គាត់តែងម្ចាស់ការសហការជាមួយអង្គការមហាជន ពិនិត្យឡើងវិញគ្រួសារក្រីក្រ ក្ដាប់ពីតម្រូវការជាក់ស្តែងដើម្បីស្នើឧបត្ថម្ភបានទាន់ពេល។ អាស្រ័យហេតុនេះ ទើបមានគ្រួសារក្រីក្រជាច្រើនបានទទួលគោលនយោបាយលំនៅឋាន ទុនបុល ពូជដំណាំ សត្វចិញ្ចឹម។ល។ បង្កលក្ខណៈងាយស្រួលក្នុងការផលិត ជាសន្សឹមៗឈានឡើងចាកផុតពីភាពក្រីក្រ។ លោកថាច់សយ ឱ្យដឹង៖ “ភូមិហោយទ្រុង មានគ្រួសារជនរួមជាតិខ្មែរជិត ៧០% ជីវភាពនៅជួបការលំបាក។ ហេតុនេះ ពេលមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ខ្ញុំតែងអាទិភាពចំពោះគ្រួសារក្រីក្រ ដើម្បីពួកគាត់មានលក្ខណៈប្រកបការងាររកស៊ី”។
កាលពីឆ្នាំកន្លង លោកថាច់សយ បានរួមជាមួយនឹងសមូហភាពគណៈប្រជាជនភូមិ និងអ្នកមានប្រិយភាព ចលនាប្រជាជនកាប់ឆ្ការ ដាំផ្កា ដើមឈើបៃតងតាមបណ្ដោយផ្លូវជនបទ បង្កទិដ្ឋភាពបៃតង - ជ្រះ- ស្អាត ដោយមានប្រវែង១.៥០០ម៉ែត្រ; ចលនាមូលនិធិដើម្បីអ្នកក្របាន១៣លានដុង; ចលនាសប្បុរសជនឧបត្ថម្ភ ៧៣គ្រួសារ ដែលមានស្ថានភាពលំបាក អំណោយមួយចំណែកៗមានតម្លៃ៥០០.០០០ដុង។
ទន្ទឹមនឹងនោះ លោកថាច់សយ រួមជាមួយសាខាបក្សភូមិបន្តរក្សាទម្រង់ដាំផ្កាមុខផ្ទះនិងផ្កាលម្អធ្វើជារបងរុក្ខជាតិបៃតង; ជំនួយគោ១៨ក្បាល ដល់គ្រួសារក្រីក្រ៩គ្រួសារ តាមកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច; បន្តរក្សាក្រុមសហការផលិតស្រូវ១ក្រុម; ក្រុមសមាគមកសិករដាំដំណាំរួមផ្សំ១ក្រុមនិងក្រុមចិញ្ចឹមពពែ១ក្រុម។ រាល់ទម្រង់ខាងលើ បានដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកកែលម្អប្រាក់ចំណូលជូនគ្រួសារជាច្រើន។
លោក ថាច់វុាំងមេន លេខាសាខាបក្សភូមិហោយទ្រុង ឃុំលិតហោយធឿង ឱ្យដឹង៖ “សមមិត្តថាច់សយ ជាប្រធានគណៈប្រជាជនភូមិរវៀសរវៃមានសមត្ថភាពក្នុងការងារភូមិភាគ។ ចំពោះខ្លឹមសារសំខាន់ៗ គាត់បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព ពិសេសគឺការងារសុខុមាលភាពសង្គម កសាងជនបទថ្មីក្នុងភូមិជាដើម”។
ជាច្រើនឆ្នាំផ្សារភ្ជាប់នឹងការងារនៅភូមិភាគ ទោះបីរ៉ាប់រងតួនាទីអ្វីក៏ដោយ លោកថាច់សយ តែងអនុវត្តសម្រេចល្អភារកិច្ច ហើយបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ជូនបណ្ណសរសើរ លិខិតសរសើរជាច្រើន។ លោកថាច់សយ ជាកម្មាភិបាលអំណត់ព្យាយាមនិងអស់ពីចិត្តដើម្បីប្រជាជន៕
ដាលីន - ថាច់ធី