ដោយការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគម្រោងឧបត្ថម្ភអភិវឌ្ឍការផលិត បង្កើតមុខរបរជាប់លាប់សម្រាប់តំបន់ជនជាតិភាគតិចទីក្រុងកឹងធើ បានជួយដល់គ្រួសារខ្មែរជាច្រើនមានលក្ខណៈឈានឡើងលំនឹងជីវភាព។

មាមីងខ្មែររីករាយពេលបានជំនួយគោ។
ប៉ុន្មានឆ្នាំកន្លង ការបង្កើតមុខរបរចិញ្ចឹមជីវិតដល់ជនរួមជាតិខ្មែរតែងបានរដ្ឋអំណាច ទីក្រុងកឹងធើកំណត់ជាភារកិច្ចដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្លងតាមរយៈកម្មវិធីទិសដៅជាតិ មានទម្រង់ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជាច្រើន បានផ្សព្វផ្សាយសមស្របជាមួយលក្ខណៈជាក់ស្តែង ជួយគ្រួសារប្រជាជនជាច្រើនមានឱកាសបង្កើនប្រាក់ចំណូល លំនឹងជីវភាព ហើយជាសន្សឹមៗ ឈានឡើងចាកផុតពីភាពក្រីក្រ។
នៅឃុំតៃវុាំង ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បាននាំមកប្រសិទ្ធភាពជាក់ស្តែង។ ដោយមានដើមទុនសរុបជាង៣ពាន់លានដុង បានផ្តល់ផ្ទេរដល់គម្រោងឧបត្ថម្ភអភិវឌ្ឍការផលិត មុខរបរចិញ្ចឹមជីវិតសហគមន៍។
គ្រួសារពូលីវសឿ នៅភូមិទីបញ៉ឹក ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយដែលទទួលផលពីគម្រោង។ ពូសឿ ឱ្យដឹង៖ “កាលពីមុននេះ ជីវភាពគ្រួសារខ្ញុំជួបការលំបាកខ្លាំង ប៉ុន្តែ ពេលបានឃុំជំនួយគោបន្តពូជ ២ ក្បាល ខ្ញុំត្រេកអរណាស់ ពីព្រោះគ្រួសារមានមុខរបរបន្ថែមសម្រាប់ពង្រីកសេដ្ឋកិច្ច”។
នៅសង្កាត់វិញភឿក ការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដល់គ្រួសារក្រ គ្រួសារក្បែរក្រ ក៏បានផ្សព្វផ្សាយមានប្រសិទ្ធភាព ចាប់ពីឆ្នាំ ២០២២ រហូតមកដល់ពេលនេះ ឆ្លងតាមរយៈកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព។ សង្កាត់ ក៏បានអនុវត្តគម្រោងមុខរបរចិញ្ចឹមជីវិត អភិវឌ្ឍទម្រង់បន្ថយភាពក្រីក្រជូន១៤គ្រួសារ គិតជាទឹកប្រាក់ជាង ១០០ លានដុង។ គ្រួសារនីមួយៗ បានជំនួយជ្រូកឬគោទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារញុាំងឱ្យការអភិវឌ្ឍទម្រង់ផលិតសម្រេចបានប្រសិទ្ធភាពខ្ពស់។
តួយ៉ាងដូចគ្រួសារបងឃឺវទ្រីក្វាង នៅអនុសង្កាត់វិញថាញ់។ ឆ្នាំ ២០២៣ បងបានជំនួយជ្រូក៤ក្បាលនិងចំណីសត្វ ១២ បាវ បងចាប់ផ្តើមបើកទម្រង់ចិញ្ចឹមជ្រូកសាច់។ អាស្រ័យការថែទាំត្រូវតាមបច្ចេកទេស ហ្វូងជ្រូកធំធាត់ល្អ។ តាំងពីពេលនោះមក បងចិញ្ចឹមជ្រូកបាន៤-៥ លើកមកហើយ រកបានប្រាក់ចំណូលលំនឹងលើកស្ទួយជីវភាពគ្រួសារ។
លោកត្រឹងវុាំងតាង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក ឱ្យដឹង៖ “សង្កាត់វិញភឿក មានគ្រួសារជនជាតិខ្មែរជាង៧០%។ ការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដល់មាមីងជនជាតិភាគតិច បានសង្កាត់អនុវត្តចំមុខសញ្ញាសមស្របតាមតម្រូវការរបស់គ្រួសារនីមួយៗ និងអនុវត្តទម្រង់ប្រកបដោយចីរភាពដូចជាចិញ្ចឹមគោ ជ្រូកជាដើម។ អាស្រ័យហេតុនេះ មានគ្រួសារជាច្រើនមិនរារែកក្នុងការវិនិយោគចិញ្ចឹមសត្វ ឈានឡើងចាកភាពក្រីក្រនិងលំនឹងជីវភាព”៕
ហុងទើ- លីសៀ