ពិធីអំណរសិសិររដូវនៅសាប៉ាឆ្នាំ២០១៧ អូសបន្លាយដល់ដំណាច់ខែធ្នូ រៀបចំសកម្មភាពចង្កោមព្រឹត្តិការណ៍ចុងក្រោយបង្អស់នៃការអំណរឆ្នាំទេសចរណ៍ជាតិ២០១៧-ឡាវកាយ-តីបាក់។ ក្នុងឆ្នាំ២០១៧ សាប៉ាបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាមណ្ឌលទេសចរណ៍ជាតិ។ គណៈកម្មាធិការប្រជាជនស្រុកសាប៉ា បានរៀបចំចង្កោមព្រឹត្តិការណ៍នៃពិធីបុណ្យ៤រដូវ និទាឃរដូវ-វស្សានរដូវ-សរទរដូវ-សិសិររដូវ ដោយទាក់ទាញភ្ញៀវទេសចរជាង១,៧លាននាក់ សម្រេច១៤១,៦១%នៃផែនការកើន៧៥% ប្រៀបនឹងឆ្នាំ២០១៦។ ចំណូលពីសេវាទេសចរណ៍សម្រេចជាង២.២៧៧ពាន់លានដុង កើន៣៥%ប្រៀបនឹងឆ្នាំ២០១៦៕
![ពិធីអំណរសិសិររដូវនៅសាប៉ា](https://baocantho.com.vn/image/fckeditor/upload/2018/20180108/images/khmer551/811.jpg)
ឈុតសម្តែងសិល្បៈពិសេស បើកឆាកឲ្យរាត្រីពិធីអំណរសិសិររដូវ។
![ពិធីអំណរសិសិររដូវនៅសាប៉ា](https://baocantho.com.vn/image/fckeditor/upload/2018/20180108/images/khmer551/82.jpg)
ភ្ញៀវទេសចរកំពុងទស្សនាស្វែងយល់អំពីពិធីអំណរសិសិររដូវនៅសាប៉ា។
![ពិធីអំណរសិសិររដូវនៅសាប៉ា](https://baocantho.com.vn/image/fckeditor/upload/2018/20180108/images/khmer551/83.jpg)
តុបតែងលម្អភ្លើងពណ៌ចម្រុះក្នុង”រាត្រីពិធីអំណរសិសិររដូវ” ភ្លឺចិញ្ចាចចិញ្ចែង។
![ពិធីអំណរសិសិររដូវនៅសាប៉ា](https://baocantho.com.vn/image/fckeditor/upload/2018/20180109/images/khmer551/844.jpg)
ឈុតរបាំលោតភ្លើងពិសេសរបស់ជនជាតិយាវក្រហម។
យោងៈ កាសែតឡាវកាយ-មុនី