ខេត្តសុកត្រាំង ទេីបរៀបចំសមយុទ្ធកីឡាភូដុងលើកទី១៣ ឆ្នាំ២០១៨។ អនុវត្តការចលនា “ទូទាំងប្រជាជនលត់ដំរាងកាយតាមគំរូអ៊ំហូមហិមា” ផ្នែកអប់រំខេត្តបានចង្អុលការសាលារៀន អង្គភាពក្រោមឱវាទ ជំរុញយ៉ាងខ្លាំងក្លានូវការចលនាលត់ដំរាងកាយ។ សំដៅវាយតម្លៃគុណភាពសកម្មភាពនៃរាងកាយរបស់អង្គភាពនានាក្នុង២ឆ្នាំម្តង មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំងបានរៀបចំសមយុទ្ធកីឡាភូដុង។ ឆ្នាំ២០១៨សមយុទ្ធកីឡាភូដុងសុកត្រាំង មានកីឡាករ-ការិនីជាង១.៦០០រូប មកពីអង្គភាពចំនួន៤៩។ ក្នុងនោះ មានការិយាល័យអប់រំនិងបណ្តុះបណ្តាលចំនួន១១និងសាលាមធ្យមសិក្សាចំណេះទូទៅក្នុងខេត្តចំនួន៣៨។ កីឡាករ-ការិនីត្រូវប្រកួតចំនួន១០វិញ្ញាសា រួមមាន៖ អត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ វាយសី ទាត់សី អ៊ុក ប៉េងប៉ុង ប៉េតង់និងហែលទឹក។ ប្អូនលីហ្វិញ សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ចូលរួមប្រកួតវិញ្ញាសាអត្តពលកម្មឲ្យដឹង៖ “នេះជាលើកដំបូងដែលប្អូនចូលរួមសមយុទ្ធកីឡាភូដុង ម៉្លោះហេីយប្អូនខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយជូនសាលា”។ មិត្តរួមក្រុមជាមួយនឹងប្អូនលីហ្វិញ គឺប្អូនង្វៀនធីត្រឹមទទួលបានមេដាយមាសវិញ្ញាសារត់ប្រណាំង។ ប្អូនត្រឹម ឲ្យដឹង៖ “អាស្រ័យធ្លាប់ចូលរួមប្រកួតជាច្រើនលើកមកម៉្លោះហើយក្នុងពេលប្រកួតស្មារតីរបស់សមាជិកក្នុងក្រុមមានភាពនឹងនរ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកតែងលើកទឹកចិត្តដាស់តឿនទើបទូទាំងក្រុមសម្រេចបានស្នាដៃខ្ពស់”។
គណៈចាត់តាំងជូនរង្វាន់ដល់កីឡាករ-ការិនីដែលសម្រេចស្នាដៃខ្ពស់។
ចំណែកប្អូនសេីុងធីយ៉ីមម៉ី កីឡាការិនីរត់ប្រណាំង មកពីសាលាចំណេះទូទៅមីទ្វឹង ស្រុកម៉ីទូ ដណ្តើមបានមេដាយប្រាក់នៅសមយុទ្ធកីឡាភូដុង។ ប្អូនសេីុងធីយ៉ីមម៉ី ឲ្យដឹង៖ “ប្រជែងបានមេដាយប្រាក់ ប្អូនមានអារម្មណ៍រីករាយនិងត្រេកអរខ្លាំងណាស់។ កាលពី២ឆ្នាំមុន ប្អូនធ្លាប់ចូលរួមសមយុទ្ធកីឡាភូដុងដែរ ប៉ុន្តែគ្មានទទួលបានមេដាយ។ អាស្រ័យការលើកទឹកចិត្តរបស់គ្រូបង្វឹក ទើបប្អូនប្តេជ្ញាចិត្តហាត់ពត់ទេីបសម្រេចបានស្នាដៃដូចសព្វថ្ងៃ។ ការទទួលបានមេដាយប្រាក់នេះជួយជំរុញទឹកចិត្តប្អូនដើម្បីខិតខំក្លាយជាកីឡាការិនីជំនាញទៅអនាគត”។
តាមប្រសាសន៍លោកចូវត្វឹងហ៊ុង អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង អនុប្រធានគណៈចាត់តាំងសមយុទ្ធកីឡាភូដុង៖ សមយុទ្ធកីឡាភូដុង បង្កើតទីលានលេងកម្សាន្តមានប្រយោជន៍សម្រាប់សិស្សសាលាចំណេះទូទៅគ្រប់កម្រិត។ ឆ្លងតាមរយៈសមយុទ្ធកីឡាភូដុង ផ្នែកនឹងជ្រើសរើសកីឡាករ- ការិនីដែលមានទេពកោសល្យចូលក្នុងក្រុមជម្រើសរបស់ខេត្ត បម្រុងទៅចូលរួមសមយុទ្ធកីឡាភូដុងទូទាំងប្រទេស លើកទី១០ឆ្នាំ២០២០៕
ត្រឿងសុផល – សេរី