19/03/2018 - 16:35

វត្ត​ពោ​ធិ​សត្ថា​រាម​នៅ​សុក​ត្រាំង

វត្ត​ពោ​ធិ​សត្ថា​រាម នៅ​សង្កាត់​៧ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង ជា​វត្ត​ខ្មែរ​មួយដែល​មាន​អា​យុ​កាល​យូរ​លង់​នៅ​តំ​បន់​នេះ​។
 

ជ្រុង​មួយ​នៃ​វត្ត​ពោ​ធិ​សត្ថា​រាម​។

ឈ​ាន​ចូល​បរិ​វេណ​វត្ត រូប​ភាព​ដែល​ញាំុ​ង​ឲ្យ​យើង​ខ្ញុំ​ចំ​ណាប់​អា​រម្មណ៍​គឺ​ដើម​គគីរ​រាប់​រយ​ដើម​​ខ្ពស់​សន្លឹម ចោល​ប្លប់​ត្រ​ឈឹង​ត្រ​ឈៃ។​ វិ​សេស ព្រះ​វិ​ហា​រ​ត្រូវ​បាន​ដំ​ណើរ​ការ​កសាង​នៅ​ឆ្នាំ​២០១១ មាន​ក្បូរ​ក្បាច់​រចនា​តាម​បែប​ស្ថា​បត្យ​កម្ម​ខ្មែរ​ព្រះ​វិ​ហារ​បាន​តាំង​លម្អ​រូប​នាគ កិន្នរ ​គ្រុឌ​  សង​ខាង​ជណ្តើរ​ឡើង​ព្រះ​វិហារ​លម្អ​ដោយ​រូប​សំ​ណាក​ពស់​ក្បាល​​ប្រាំ​ពីរ មាន​រាជ​សីហ៍​មួយ​គូឈ​រ​អម​ខាង​មុខ បច្ចុ​ប្បន្ន ព្រះ​វិ​ហារ​បាន​កសាង​សម្រេច​រួច​រាល់ ព្រម​​ទាំង​បាន​ប្រា​រព្ធ​ពិ​ធី​បុណ្យ​សម្ពោធ​បញ្ចុះ​ខ័ណ្ឌ​សី​មា​និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មី​នា​ឆ្នាំ​២០១៨​។

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សាន្ត ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធិ​សត្ថា​រាម មាន​ថេរ​ដី​កា​៖ “បច្ចុ​ប្បន្ន អាត្មា​ភាព​ឲ្យ​ជាង​កសាង​នៅ​សំ​ណង់​មួយ​ចំ​នួន​ដូច៖ បង្គោល​ទង់ ក្រាល​ដាន​ទី​ធ្លា​វត្ត​ជួស​ជុល​កុដិ សា​លា​និង​សំ​ណង់​ផ្សេង​ៗ​ទៀត ស​រុប​ថ​វិ​កា​ក​សាង​ប្រ​មាណ​៣ពា​ន់លាន​ដុង​។ រី​ឯ​ព្រះ​វិ​ហារ ស​រុប​ថ​វិ​កា​កសាង​ជាង​៧ពា​ន់​លាន​ដុង អា​ស្រ័យ​ពុទ្ធ​បរិ​ស័ទជិត​ឆ្ងាយ​រួម​វិ​ភាគ​ទាន​”។ ក្រៅ​ពី​កិច្ច​ការ​កសាង​វត្ត​អា​រាម ព្រះ​តេជ​ព្រះ​គុណ​ថាច់​សាន្ត នៅ​ទាំង​ប​វា​រ​ណា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​បោះ​ទូក-ង សម្រាប់​អុំ​ប្រ​ណាំង​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី។ ម្យ៉ាង​វិញទៀត នៅ​រដូវ​វិ​ស្ស​ម​កាល​ជា​រៀង​រាល់​ឆ្នាំ ព្រះ​តេជ​ព្រះ​គុណ​ថាច់​សាន្ត នៅ​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ឲ្យ​កូន​ចៅ​មា​មីង​ចូល​មក​រៀន​សូត្រ​យ៉ាង​កុះ​ករ​។ ទន្ទឹម​នឹ​ង​នោះ ដើម្បី​ស្តារ​ឡើង​វិញ​និង​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ ព្រះ​​តេជ​ព្រះ​គុណ​ជា​វភ្លេង​ពិ​ណ​ពេទ្យ​មួយ​វង់ ដើម្បី​ប្រ​គំ​កំ​ដរ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ​ក្នុង​វត្ត​អា​រាម​។ លោក​លីវ​ប៊ិញ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​មាន​ប្រ​សាសន៍​៖ “វត្ត​ក​សាង​បាន​សម​រម្យ​ដូច​សព្វ​ថ្ងៃ អា​ស្រ័យ​ការ​គ្រប់​គ្រង​កសាង​របស់​ព្រះ​តេជ​ព្រះ​គុណ​ថាច់​សាន្ត​។ ព្រះ​វិ​ហារ​នេះ បន្ទាប់​ពី​កសាង​សម្រេច​រួច​រាល់ គឺ​ជា​កន្លែង​សម្រាប់​ពុទ្ធ​ប​រិ​ស័ទ​ធ្វើ​បុណ្យ​សុន្ទ​រ៍ទាន ព្រម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

                  ត្រឿង​ផល​-មុ​នី​    

ចែករំលែកអត្ថបទ