បក្សនិងរដ្ឋយើងជានិច្ចកាលអះអាងថា ជនរួមជាតិខ្មែរណាមបូគឺជាចំណែកមួយក្នុងសហគមន៍បណ្តាជនជាតិនៅវៀតណាម ហើយតែងខ្នះខ្នែងនឹងគោលនយោបាយ ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ រយៈកាលកន្លង មានគោលការណ៍ គោលនយោបាយ ជាច្រើនរបស់បក្សនិងរដ្ឋ ស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរត្រូវបានផ្សព្វផ្សាយអនុវត្តន៍ទៅក្នុងជីវភាព។ ក្នុងនោះ មានការអភិរក្សពិធី បុណ្យវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅណាមបូ។
ស្តារឡើងវិញពិធីអាពាហ៍ពិពាហ៍ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ពិធីបួងសួងសូមទឹកភ្លៀងរបស់ជនរួមជាតិខ្មែរនៅកឹងធើ។
ប្រភពនៃការកកើតពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម គឺបង្អែកទៅលើការសាំជាមួយនឹងភូមិសាស្រ្ត តាំងពីយូរយាណាស់មកហើយនៅតំបន់អាស៊ីអាគ្នេយ៍។ ជាភូមិសាស្រ្តរស់នៅភាគច្រើន គឺបង្អែកទៅលើចរន្តទឹកហូរនៃព្រែក ទន្លេ បង្កើតបានជាវាលទំនាបដ៏ធំទូលាយ សម្បូរដោយជីរជាតិ ងាយស្រួលក្នុងការផលិត កសិកម្មលេចធ្លោបំផុតគឺធ្វើស្រែ។ ទន្ទឹមនឹងនោះ គួបផ្សំនឹងលក្ខណៈពិសេសនៃតំបន់មានអាកាសធាតុក្តៅ ខ្យល់ប្រែប្រួល តាមរដូវចែកចេញជា២រដូវកាលយ៉ាងច្បាស់ក្រឡែត បង្កបានជាទម្លាប់ប្រជុំជីវភាព បង្កបង្កើនផលនិងសកម្មភាពនៃពិធីបុណ្យសម ស្របជាមួយនឹងធម្មជាតិ។ ការដែលឆាប់សម្របខ្លួនជាមួយវប្បធម៌ សាសនាពីឥណ្ឌៀ ក្នុងនោះមានព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា ជាមួយនឹងរឿងរ៉ាវ ស្តីអំពីដំបូន្មានដែលបានលើកឡើងដោយមានការជ្រើសរើសក្នុងវប្បធម៌ដើម បង្កើតបានជាលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរនៅណាមបូ។ បណ្តាពិធីបុណ្យប្រពៃណី សុទ្ធតែបំពាក់ទៅដោយតម្លៃវប្បធម៌ប្រជាប្រិយ ដោយមានទស្សនៈថា សព្វសត្វនិងធម្មជាតិទាំងពួងសុទ្ធតែមានវិញ្ញាណបានឆ្លុះបញ្ចាំង ពីលក្ខណៈពិសេសនៃខឿនវប្បធម៌ស្រូវវស្សាផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ ក្នុងនោះ ធម្មជាតិមានតួនាទីជាទីបង្អែកផង ជាកន្លែងចិញ្ចឹមជីវិតមនុស្សលោកផង។ ជាមួយនឹងភាពជិតស្និទ្ធ គោរពធម្មជាតិ មនុស្សលោកក៏មានការភ័យខ្លាចចំពោះអព្ភូតហេតុ ធម្មជាតិកើតឡើងដោយចៃដន្យដែរ។ អាស្រ័យហេតុនោះ ផ្តើមនៃឆ្នាំថ្មីមានពិធីបួងសួងសូមទឹកភ្លៀង សូមឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ក្រោយពេលប្រមូលផលរួច ជនជាតិខ្មែរក៏រៀបចំពិធីថ្វាយព្រះច័ន្ទ ដើម្បីអំណរគុណនិងសូមឲ្យរដូវប្រមូលផលឆ្នាំក្រោយបានផលកាក់កប ជីវភាពសម្បូរសប្បាយ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យសែនដូនតា បុណ្យអកអំបុក ជនរួមជាតិខ្មែរចាស់ក្មេង តែងរក្សាការប្រជុំជីវភាពវប្បធម៌សហគមន៍ ទៅវត្តធើ្វបុណ្យសុន្ទរ៍ទាន បូជាព្រះត្រៃរ័ត្នដែលជាវត្ថុស័ក្តិសិទ្ធិក្នុងលោក។ តាមរយៈនោះ បានធ្វើឲ្យចិត្តស្ងប់ស្ងាត់ និងសូមឲ្យជៀសផុតពីភាព ឧបទ្រពចង្រៃក្នុងជីវភាពទន្ទឹមនឹងនោះបួងសួងសូមឲ្យជួបប្រទះតែសេចក្តីសុខ ចម្រើនក្នុងអនាគត។
តាមកាលវេលា ពិធីបុណ្យប្រពៃណីនៅតែទាក់ទាញបានការចំណាប់អារម្មណ៍ពីសហគមន៍ ធ្វើបាននូវប្រការនេះ អាស្រ័យដោយការប្រជុំទៅដោយតម្លៃដ៏ប្រពៃក្នុងជីវភាព។ តម្លៃនេះនៅតែបានបន្តការរក្សាឆ្លងតាមរយៈពិធីបុណ្យចូលឆ្នាំថ្មី ដោយទង្វើកូនចៅកក់ស្រង់ជូនជីដូនជីតា ឪពុក ម្តាយ សំដៅលាងនូវទោសកំហុសដែលកូនចៅប្រព្រឹត្តកន្លង និងជម្រះនូវមន្ទិលសៅហ្មងក្នុងសន្ដានចិត្តឬថាពិធីបុណ្យអកអំបុកសំ ពះព្រះខែ អ្នកមានវ័យចំណាស់ធ្វើពិធីការ បង្អកអំបុកជូនចៅៗនិងសួរអំពីក្តីប្រាថ្នាក្នុងអនាគតរបស់ចៅៗ ចំពោះអ្នកដែលធ្វើកាល កិរិយាទៅកាន់លោកខាងមុខ ជនរួមជាតិខ្មែរមានធ្វើពិធីនិមន្តព្រះសង្ឃធ្វើកិច្ចបង្សុកូល នៅក្នុងវត្តអារាមនៅចេតិយបញ្ចុះធាតុ ដើម្បីជាការតបស្នងសងគុណចំពោះជីដូនជីតា។ បណ្តាសកម្មភាពទៅវត្តធ្វើបុណ្យសុន្ទរ៍ទាន មានបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បង្សុកូល។ល។ ត្រូវបានសហគមន៍ជនរួមជាតិខ្មែររក្សានិងអនុវត្តក្នុងលំហរវប្បធម៌ វត្តអារាម គ្រួសារនិងសហគមន៍ភូមិស្រុក។ សកម្មភាពនីមួយៗ សុទ្ធតែបង្ហាញឲ្យឃើញពីស្មាតីរួម ការភ្ញាក់រព្ញក ការទទួលខុសត្រូវចំពោះខ្លួនឯងជាមួយនឹងសហគមន៍ ដោយក្តីជំនឿ និងរីករាយនូវទង្វើដ៏ប្រពៃទៅក្នុងអនាគត។ ពិធីបុណ្យទាំងឡាយបានសម្តែងឲ្យឃើញពីកម្លាំងសាមគ្គី រួមគ្នាធ្វើក្នុងសកម្មភាពតែមួយ ដោយស្មារតីចែករំលែក ឯកភាពនិងសង្ឃឹមទទួលបាននូវសុភមង្គលក្នុងជីវភាព។ ពិធីបុណ្យនេះមិនត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង ពីភាពជាក់ស្តែងអំពីខឿនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាបរិស្ថានអភិរក្ស ធ្វើឲ្យមានភាពស៊ីជម្រៅនិងពង្រីកនូវលក្ខណសកម្មរបស់វប្បធម៌ជនជាតិទៀតផង។ បណ្តាសកម្មភាព ថេរដីការបស់ព្រះសង្ឃសំដីបិយវាចារបស់អាចារ្យនិងពិធីកិច្ចទាំងឡាយដែលធ្វើហើយនោះ បានក្លាយជាសារមន្ទីរដ៏រស់រវើកខាង វប្បធម៌ជនជាតិត្រូវបានអភិរក្ស ច្នៃប្រតិដ្ឋ និងបន្តវេនដល់ជំនាន់ក្រោយ។
ឆ្លងកាត់ជាច្រើនដំណាក់កាលប្រែប្រួលនៃប្រវត្តិសាស្រ្តជនជាតិ ពិធីបុណ្យប្រពៃណីទទួលឥទ្ធិពលនៃបរិកាណ៍សេដ្ឋកិច្ច-សង្គម នាសហសម័យ ហើយត្រូវតែមានការសមស្របនិងតាមភាពប្រែប្រួល។ ប៉ុន្តែអត្ថន័យពិតប្រាកដនៃពិធីបុណ្យគឺគ្មានភាពវិបល្លាស ខុសតែការប្រព្រឹត្តគឺទៅតាមនិយមនៃភូមិស្រុកនីមួយៗ ដើម្បីឲ្យសមស្របជាមួយនឹងស្ថានភាពសង្គម។ បណ្តាគោលនយោបាយអភិរក្ស និងបង្រីកនូវតម្លៃនៃពិធីវប្បធម៌របស់បក្ស និងរដ្ឋ កំពុងបង្កបាននូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាម។ ទន្ទឹមនឹងនោះ ពង្រីកបាននូវតួនាទីនិងភាពទាក់ទាញនៃពិធីបុណ្យប្រពៃណីក្នុងជីវភាពបច្ចុប្បន្នរបស់ជនជាតិខ្មែរណាមបូ៕
មហាបរិញ្ញា សុើងចិន្តា
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។